ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​បាន​លង់ទឹក​ស្លា.ប់​ក្នុង​អូរ ខណៈ​ចុះ​រាវរក​ខ្សែភ្លើង

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ កាលពី​វេលា​ម៉ោង​១២ និង​៣០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​២១ សីហា ឆ្នាំ​២០១៨ នៅ​ក្នុង​អូរ​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​ស្ពង់ ឃុំ​អន្លង់​វិល…

ខេត្តបាត់ដំបង ៖ កាលពី​វេលា​ម៉ោង​១២ និង​៣០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​២១ សីហា ឆ្នាំ​២០១៨ នៅ​ក្នុង​អូរ​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​ស្ពង់ ឃុំ​អន្លង់​វិល ស្រុក​សង្កែ បុរស​ម្នាក់​បាន​បាត់​ខ្លួន​ជា​ច្រើន​ម៉ោង ទើប​អ្នក​ភូមិ និង​ក្រុម​គ្រួសារ​រាវរក​ឃើញ​សាកសព​។ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ ឆុ​ន វុ​ទ្ធី ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជា​កម្មករ​រស់នៅ​ភូមិ​តាថុក ឃុំ​ធិ​បតី ស្រុក​គាស់​ក្រឡ​។

ជន​រង​គ្រោះ​បាន​លង់ ទឹកអូរ​ដែល​កំពុង​ជន់​ខ្លាំង ហើយ​បាន​បាត់​ខ្លួន​រហូត ទើប​រក​ឃើញ​នៅ​វេលា​ម៉ោង​៤ និង​៣០​នាទី​ល្ងាច ថ្ងៃ​ដដែល ទើប​អ្នក​ភូមិ និង​សាច់ញាតិ​រាវរក​ឃើញ​សាកសព​។ បើ​តាម​ក្រុម​គ្រួ​សារបាន​និយាយ​ថា មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​ធ្វើ​ឲ្យ​ជ្រុះ​ខ្សែភ្លើង​ក្នុង​ទឹកអូរ​ដ៏​ជ្រៅ​នោះ​។ ពេល​នោះ​គាត់​ក៏​បាន ចុះ​រាវរក​ខ្សែភ្លើង​នោះ ខណៈ​ពេល​ទឹក​កំពុង​ជន់ និង​ហូរ​ខ្លាំង ទើប​បណ្តាល​ឲ្យ​ជន​រង​គ្រោះ​លង់​ស្លាប់ និង​បាត់​ខ្លួន​ពី​កន្លែង​កើតហេតុ ដែល​ត្រូវ​ចំណាយពេល​ជា​ច្រើន​ម៉ោង​ទើប​រាវរក​ឃើញ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ