ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះ​ឃើញ​សព​បុរស​ម្នាក់​អណ្តែត​ទឹក ក្បែរ​កុងតឺន័រ​ធ្លាក់​ម្សិលមិញ

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​តាម​ដងផ្លូវ​នាំ​គ្នា​មក​ចោមរោម​មើល ហើយ​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច ខណៈ​ដែល​ប្រទះ​ឃើញ​សាកសព​បុរស​ម្នាក់​អណ្តែត​ទឹក រសាត់​មក​ទើរ​ជាប់​កញ្ឆែត​ក្នុង​ទន្លេ​វ៉ៃ​គោ ជិត​កន្លែង​រថយន្ត​កុងតឺន័រ​ធ្លាក់ទឹក ហើយ​សង្ស័យ​ថា ជា​តៃកុង​រថយន្ត​កុងតឺន័រ​។ ការ​ប្រទះ​ឃើញ…

ខេត្តស្វាយរៀង ៖ មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​តាម​ដងផ្លូវ​នាំ​គ្នា​មក​ចោមរោម​មើល ហើយ​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច ខណៈ​ដែល​ប្រទះ​ឃើញ​សាកសព​បុរស​ម្នាក់​អណ្តែត​ទឹក រសាត់​មក​ទើរ​ជាប់​កញ្ឆែត​ក្នុង​ទន្លេ​វ៉ៃ​គោ ជិត​កន្លែង​រថយន្ត​កុងតឺន័រ​ធ្លាក់ទឹក ហើយ​សង្ស័យ​ថា ជា​តៃកុង​រថយន្ត​កុងតឺន័រ​។

ការ​ប្រទះ​ឃើញ និង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​៦ និង​១០​នាទី​ល្ងាច ថ្ងៃ​ទី​២១ ខែសីហា ឆ្នាំ​២០១៨ ត្រង់​ចំណុច​គល់​ស្ពាន​ខាងកើត​ឆៀង​ខាងជើង ស្ថិត​ក្នុងភូមិ​បាក់​រនាស់ សង្កាត់​សង្ឃ័រ ក្រុង​ស្វាយ​រៀង​ខេត្តស្វាយរៀង​។ បើ​យោង​តាម​សមត្ថកិច្ច បាន​ដាក់​សង្ស័យ​ថា ជា​តៃកុង​រថយន្ត​កុងតឺន័រ ដែល​ជួប​គ្រោះថ្នាក់​ចរាចរណ៍​កាលពី​ម្សិលមិញ (​ថ្ងៃ​ទី​២០ ខែសីហា​) ពីព្រោះ​បុរស​ម្នាក់​ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​កាល​ម្សិលមិញ​ថា ខ្លួន​ជា​ព្រូ​រថយន្ត​ទេ​បាត់​អ្នក បើកបរ​រថយន្ត​។

ហើយ​នៅ​កន្លែង​កើតហេតុ​ក៏​មាន​តំណាង​ខាង​ក្រុមហ៊ុន​រថយន្ត​មក​ប្រាប់​ថា មិន​អាច​ទាក់ទង​ទៅ​តៃកុង​ដែល​បើកបរ​រថយន្ត​បង្ក​គ្រោះថ្នាក់​កាលពី​ម្សិលមិញ​បាន​នោះ​ដែរ​។ ទោះបីជា​យ៉ាងណា​ក៏​ដោយ​ការ​ប្រទះ​ឃើញ​សាកសព​នេះ សមត្ថកិច្ច​មិន​ទាន់​ដឹង​ថា តើ​ការ​ស្លាប់​របស់​ជន​រង​គ្រោះ​ដោយសារ​អ្វី​នៅឡើយ​ទេ ខណៈ​ដែល​ពេល​នេះ​សមត្ថកិច្ច បាន​ដុតដៃដុតជើង​យក​សាកសព​ចេញពី​ទឹក និង​ទំនាក់ទំនង​ទៅ​ក្រុមហ៊ុន​ម្ចាស់​រថយន្ត​កុងតឺន័រ ដើម្បី​រក​អត្តសញ្ញាណ​អ្នកបើកបរ​រថយន្ត​កុងតឺន័រ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ