ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ជនជាតិ​ចិន​ចំនួន​៥​នាក់ ជាប់ចោទ​ចំនួន​៣​បទល្មើស

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កាលពី​រសៀល​ថ្ងៃ​ទី​២១ សីហា កម្លាំង​សមត្ថកិច្ច​នគរបាល​ខណ្ឌទួលគោក បាន​ធ្វើការ​បញ្ជូន​ជនជាតិ​ចិន​ចំនួន​៥​នាក់​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​ជនជាតិ​ចិន​ទាំង​៥ នាក់​នោះ​បាន​ជាប់​ពាក់ព័ន្ធ​ថា បាន​ប្រព្រឹត្ត​បទល្មើស​ចំនួន​៣​ករណី សុទ្ធ​ជា​បទល្មើស​ព្រហ្មទណ្ឌ​ឧក្រិដ្ឋ​។…

រាជធានី​ភ្នំពេញ ៖ កាលពី​រសៀល​ថ្ងៃ​ទី​២១ សីហា កម្លាំង​សមត្ថកិច្ច​នគរបាល​ខណ្ឌទួលគោក បាន​ធ្វើការ​បញ្ជូន​ជនជាតិ​ចិន​ចំនួន​៥​នាក់​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​ជនជាតិ​ចិន​ទាំង​៥ នាក់​នោះ​បាន​ជាប់​ពាក់ព័ន្ធ​ថា បាន​ប្រព្រឹត្ត​បទល្មើស​ចំនួន​៣​ករណី សុទ្ធ​ជា​បទល្មើស​ព្រហ្មទណ្ឌ​ឧក្រិដ្ឋ​។ ជនសង្ស័យ​១.​ឈ្មោះ LEE JUNG CHUEN ហៅ LAO LY ភេទ​ប្រុស អាយុ​៥២​ឆ្នាំ ២.CHEN CHEN ហៅ PANG ZHI ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ៣.​ឈ្មោះ WANG XIANWEI ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ៤.​ឈ្មោះ ZU ZHAN CIANG ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ និង​៥.​ឈ្មោះ ZHANG YOUNG JIAN ភេទ​ប្រុស អាយុ​២៧​ឆ្នាំ​។

ដើមចម នៃ​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ជនជាតិ​៥​នាក់​នោះ ទៅ​កាន់​សាលា ដំបូង​រាជធានី​ភ្នំពេញ ត្រូវ​បាន​គេ​បង្ហើប​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​២ និង ១៥​នាទី​រំលង​អា​ធ្រា​ត្រ ថ្ងៃ​ទី​១៦ សីហា កម្លាំង​សមត្ថកិច្ច​នគរបាល​ខណ្ឌទួលគោក ទទួល​បាន​ពាក្យបណ្តឹង​ផ្ទាល់មាត់​មួយ ពី​ជន​រង​គ្រោះជា​ជនជាតិ​ចិន​ដូច​គ្នា​ថា មាន​ជនជាតិ​ចិន​១​ក្រុម បាន និង កំពុង​ចាប់​បង្ខាំង​មនុស្ស នៅ​ចំណុច​អាគារ​សម្រាប់​ជួល ដី​ឡូត៍​លេខ​២ ផ្លូវ​លេខ​៣១៥ សង្កាត់​បឹង​កក់​១​។

ក្រោយ​ពី​ទទួល​បាន​បណ្តឹង​ផ្ទាល់មាត់​នោះ នគរបាល​ជំនាញ​ផ្នែក​ព្រហ្មទណ្ឌ​ខណ្ឌ បាន​ធ្វើការ​ស្រាវជ្រាវ​ជា​បន្ទាន់ ដោយ​មានការ​សហការ​ជាមួយ​នគរបាល​ខណ្ឌ​សែន​សុខ កម្លាំង​ជំនាញ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​រាជធានី​ភ្នំពេញ និង មានការ​សម្របសម្រួល​ពី​សំណាក់​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង នៅ​វេលា​ម៉ោង​៨​យប់ ថ្ងៃ​ទី​១៨ សីហា ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៥​នាក់​ខាងលើ​នេះ ។

ប្រភព​ព័ត៌មាន​បន្ត​ថា ការ​ឃាត់ខ្លួន​ជនសង្ស័យ ជា​ជនជាតិ​ចិន​ទាំង​៥ នាក់​នោះ​បាន​រក​ឃើញ​បទល្មើស​ជាក់ស្តែង ចំនួន​៣​បទល្មើស ១.​បទ កំហែង​យក​(​គំរាម​ទារប្រាក់​) ២.​បទ លួច​(​លួច​កាបូប​លុយ​ជន​រង​គ្រោះ​ចំនួន​២០ .០០០​ដុល្លារ​អា​មេ​រិ​ក និង​លិខិតឆ្លងដែន​មួយ​ក្បាល ។

៣.​បទ​បង្ខាំង​ទុក​ធ្វើ​ទារុណកម្ម​ជំរិត​ទា​ប្រាក់ (​យក​ដែក​ដង​អំបោស កូនកាំបិត​វះ​ដៃ យក​ខ្សែចំណង​ពណ៌​ស​ចងជើង​ជន​រង​គ្រោះ ដោយ​ធ្វើ​ទា​រណកម្ម​លើ​ជន​រង​គ្រោះ បណ្តាល​ឲ្យ​រង​របួស​ច្រើន​កន្លែង គំរាម​ជំរិត​ទារប្រាក់​ចំនួន​២០០. ០០០​យ័ន ដែល​ប្រព្រឹត្ត​នៅ​៣​ទីតាំង​ផ្សេង​គ្នា​។ ទីតាំង​ទី​១.(​បទល្មើស​កំ​ហែក​យក​)​បាន​កើតឡើង​កាលពី វេលា​ម៉ោង​១១ និង​១០​នាទី​យប់​ថ្ងៃ​ទី​១២ សីហា នៅ​ចំណុច​បន្ទប់​ផ្ទះ​ជួល​លេខ​៩២ ផ្លូវ​១៩ ភូមិ​បា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។

ទីតាំង​ទី​២.​បទល្មើស​(​លួច​) កើតហេតុ​កាលពី​វេលា​ម៉ោង​២ និង​១៥​នាទី​រំលង​អា​ធ្រា​ត្រ​ថ្ងៃ​ទី​១៣ សីហា នៅ​ចំណុច​បន្ទប់​លេខ​៤០០ នៃ​សណ្ឋាគារ RAVER STA ដែល​ស្ថិត​នៅ​ផ្លូវ​លេខ​១១៨ សង្កាត់​ផ្សារ​កណ្តាល​ទី​១ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។ និង​ទីតាំង​ទី​៣.​បទល្មើស​(​បង្ខាំង​ទុក​ជំរិត​ទារប្រាក់​) កើតហេតុ​កាលពី​វេលា​ម៉ោង​ប្រហែល​២ និង​៤០​នាទី​រំលង​អា​ធ្រា​ត្រ​យប់​ថ្ងៃ​ទី​១៦ សីហា នៅ​ចំណុច​អាគារ​សម្រាប់​ជួល ដី​ឡូត៍​លេខ​២ ផ្លូវ​៣១៥ សង្កាត់​បឹង​កក់​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។

មន្ត្រី​នគរបាល​បាន​បង្ហើប​ឲ្យ​ដឹង​ថា ដោយ​យោង​ទៅ​លើ​ពាក្យបណ្តឹង​ផ្ទាល់មាត់ និង ជា​ករណី​បង្ក្រាប​ជាក់ស្តែង រួម​ទាំង​ចម្លើយ​ជនសង្ស័យ​ទាំង​៥ នាក់​មាន​ភាព​ស៊ីសង្វាក់​ប្រហាក់ប្រហែល​គ្នា សមត្ថកិច្ច​នគរបាល​ខណ្ឌទួលគោក បាន​សន្មត់​ការ​ចោទប្រកាន់​ចំនួន​៣ បទល្មើស ដូច​បាន​រៀបរាប់​ខាងលើ​នេះ​។ បន្ទាប់​មក​ជនសង្ស័យ​ក៏​ត្រូវ​បាន​កសាង​សំណុំរឿង បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ តាម​ផ្លូវច្បាប់ ។

ហើយ​សំណុំរឿង​នេះ​បាន និង​កំពុង​ស្ថិត​នៅ​ដៃ តំណាង​អយ្យការ​ធ្វើការ​សាកសួរ​នៅឡើយ​ទេ នា​រសៀល​ថ្ងៃ​ទី​២១ សីហា នេះ និង មិន​ទាន់​បាន​សាកសួរ​ជា​ផ្លូវការ​ផង ដោយសារ​ខ្វះ​អ្នកបកប្រែ​ភាសា​ចិន ដូច្នោះ​ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច នាំ​ទៅ​គ្រប់គ្រង​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក​វិញ ដើម្បី​រង់ចាំ​បន្ត​នីតិវិធី​៕
https://youtu.be/oi8Tqb66czc

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ