ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​បុគ្គលិក​វិទ្យុ​អាស៊ី​សេរី​២​នាក់ ត្រូវ​បាន​​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ល្ងាច​ថ្ងៃ​ទី​២១ ខែសីហា​នេះ បាន​សម្រេច​ដោះ​លែង ឲ្យ​អតីត​បុគ្គលិក​វិទ្យុ​អាស៊ី​សេរី ចំនួន​២​នាក់ ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន បន្ទាប់​ពី​ឃុំខ្លួន​ជិត​មួយ​ឆ្នាំ…

រាជធានី​ភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ល្ងាច​ថ្ងៃ​ទី​២១ ខែសីហា​នេះ បាន​សម្រេច​ដោះ​លែង ឲ្យ​អតីត​បុគ្គលិក​វិទ្យុ​អាស៊ី​សេរី ចំនួន​២​នាក់ ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន បន្ទាប់​ពី​ឃុំខ្លួន​ជិត​មួយ​ឆ្នាំ នៅ​ក្នុង​ពន្ធនាគារ​ព្រៃ​ស​។ ជនជាប់ចោទ​លោក អួន ឈិ​ន និង​លោក យាង សុ​ជា​មេត្តា អតីត​បុគ្គលិក​វិទ្យុ អាស៊ី​សេរី ត្រូវ​បាន​តំណាង​អយ្យការ អម​សាលាដំបូង​ចោទប្រកាន់​ផ្លូវការ និង​បញ្ជូន​សំណុំរឿង​ទៅ​ចៅក្រម ស៊ើបសួរ​។

គួរ​បញ្ជាក់​ថា លោក អួន ឈិ​ន និង​លោក យាង សុ​ជា​មេត្តា អតីត​បុគ្គលិក​វិទ្យុ​អាស៊ី​សេរី ត្រូវ​បាន​សមត្ថកិច្ច​នាំ​ខ្លួន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ បន្ទាប់​ពី​ត្រូវ​បាន​ឃាត់ខ្លួន​ក្នុងផ្ទះ​សំណាក់ ម៉ារ​ឌី​ក្នុង​ទីក្រុង​ភ្នំពេញ ដែល​នគរបាល​បាន​ចោទ​ថា សង្ស័យ​បទ​លួចលាក់​បញ្ជូន​ទៅ​ក្រៅប្រទេស​គ្មាន​ច្បាប់​អនុញ្ញាត បន្ទាប់​ពី​បាន​ពិនិត្យ​សំណុំរឿង រួម​ទាំង​ឆ្លងកាត់​ការ​ស្រាវជ្រាវ​ស៊ើបអង្កេត ដោយ​បាន​ពិនិត្យ​ភស្តុ​តាង និង​ផ្ទៀងផ្ទាត់ ចម្លើយ​ជនសង្ស័យ​រួច​មក ព្រមទាំង​យល់​ឃើញ​ថា មាន​មូលដ្ឋាន​គ្រប់គ្រាន់​ឲ្យ​តំណាង អយ្យការ​អម​សាលាដំបូង រាជធានី​ភ្នំពេញ ធ្វើការ​ចោទប្រកាន់​ដោយ​បើក​ការ​ស៊ើបសួរ ពី​បទ ប្រគល់​ឲ្យ​រដ្ឋ​បរទេស​នូវ​ព័ត៌មាន​ជា​អាទិ​ដែល​បង្ក​ឲ្យ​មានការ​អន្តរាយ​ដល់​ការ​ការពារ​ជាតិ។

តាម​បញ្ញត្តិ​មាត្រា ៤៤៥ នៃ​ក្រមព្រហ្មទណ្ឌ ព្រះរាជាណាចក្រ​កម្ពុជា ហើយ​បញ្ជូន​ទៅ​ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិ​វី​ធី​។ កាលពី​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៧ ជនជាប់ចោទ​ត្រូវ​បាន​សមត្ថកិច្ច​សន្តិសុខ​ផ្ទៃក្នុង​ក្រសួងមហាផ្ទៃ​បាន​ឃាត់ខ្លួន​នៅ​ក្នុងផ្ទះ​សំណាក់​ម៉ារ​ឌី ក្នុង​ខណ្ឌមានជ័យ បញ្ជូន​ទៅ​កាន់​ស្នងការ​រាជធានី​ភ្នំពេញ សង្ស័យ​បទ​លួចលាក់​បញ្ជូន​ព័ត៌មាន​ទៅ​បរទេស​ដោយ​ខុសច្បាប់​។

នៅ​រសៀល​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ ត្រូវ​បាន​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ បន្ទាប់​ពី​នាំ​ខ្លួន​ទៅ​ឆែកឆេរ​រក​ភស្តុ​តាង​បន្ថែម​។ ទោះបី​យ៉ាងណា​តាម​អ្នក​ច្បាប់​លើក​ឡើង​យោង​តាម​ច្បាប់​កម្ពុជា​ជនជាប់ចោទ​អាច​ប្រឈម​នឹង​ទោស​ជាប់គុក​ពី​៧​ដល់​១៥​ឆ្នាំ ប្រសិនជា​តុលាការ​រក​ឃើញ​កំហុស​មែន​៕

កែសម្រួលដោយ