ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញ​ម្ចាស់​អត់​ដក​សោ​ចេញពី​ម៉ូតូ លួច​យក​ជិះ​គេចខ្លួន​តែ​រត់​មិន​រួច

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​បាន​ចេញ​ធ្វើ​សកម្មភាព​លួច​ម៉ូតូ ហើយ​ខណៈនោះ​បាន​ប្រទះ​ឃើញ ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ដែល​ម្ចាស់​បញ្ឈរ​នៅ​ចំណុច​ខាង​មុខ​ផ្ទះ រវល់​តែ​លី​ស៊ីម៉ង់ត៍​ចូល​ទៅ​ក្នុងផ្ទះ ដោយ​ភ្លេច​ដក​សោ​ចេញ ជន​នោះ​ក៏​បាន​ឡើង​កាច់​សោ​បញ្ឆេះ​ជិះ​រត់គេច​ខ្លួន​។…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​បាន​ចេញ​ធ្វើ​សកម្មភាព​លួច​ម៉ូតូ ហើយ​ខណៈនោះ​បាន​ប្រទះ​ឃើញ ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ដែល​ម្ចាស់​បញ្ឈរ​នៅ​ចំណុច​ខាង​មុខ​ផ្ទះ រវល់​តែ​លី​ស៊ីម៉ង់ត៍​ចូល​ទៅ​ក្នុងផ្ទះ ដោយ​ភ្លេច​ដក​សោ​ចេញ ជន​នោះ​ក៏​បាន​ឡើង​កាច់​សោ​បញ្ឆេះ​ជិះ​រត់គេច​ខ្លួន​។ ប៉ុន្តែ​ខណៈនោះ ត្រូវ​បាន​ម្ចាស់​ឃើញ​ទាន់ ក៏​បាន​ខ្ចី​ម៉ូតូ​អ្នក​ជិតខាង​ជិះ​ដេញ​តាម និង​ស្រែ​កថា​ចោរ​ៗ បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​កម្លាំង នគរបាល​ខណ្ឌដង្កោ​ចេញ​ពួនស្ទាក់​ចាប់​បាន​ទាំង​២​នាក់​តែ​ម្ដង​។

ហេតុការណ៍​នោះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​១២ និង​៣០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​២១ ខែសីហា ឆ្នាំ​២០១៨ នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​២១៧ ហៅ​ផ្លូវ​ចំការ​ដូង ស្ថិត​នៅ​ក្នុងភូមិ​តា​ឡី សង្កាត់​ដង្កោ ខណ្ឌដង្កោ​រាជធានី​ភ្នំពេញ​។ ជនសង្ស័យ​ខាងលើ​នោះ ម្នាក់​ឈ្មោះ ស្រី សំណាង អាយុ​២៥​ឆ្នាំ មុខរបរ និង​ការ​ស្នាក់​នៅ​មិន​ពិតប្រាកដ និង​ម្នាក់​ទៀត​ឈ្មោះ អ៊ុ​ន សម្បត្តិ អាយុ​៤២​ឆ្នាំ ស្នាក់​នៅ​ក្នុង​ខណ្ឌ​ច្បារ​អំពៅ មុខរបរ​មិន​ពិតប្រាកដ​ដែរ​។

ដោយឡែក​ម៉ូតូ​ដែល​ជន​នេះ​លួច​យក មិន​បាន​សម្រេច​នោះ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៧ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ស្ពឺ 1J-3924 ដែល​ជា​កម្មសិទ្ធិ​របស់​យុវជន​ម្នាក់​ឈ្មោះ អ៊ុ​ក សា​រ៉ាត់ អាយុ​២៣​ឆ្នាំ​ស្នាក់​នៅ​ក្នុង​បុរី​ចំការ​ដូង សង្កាត់​ដង្កោ ខណ្ឌដង្កោ​។ ម្ចាស់​ម៉ូតូ​ខាងលើ​បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​រូប​គាត់​បាន​ជិះ​ម៉ូតូ​ទៅ​រក​ទិញ​ស៊ីម៉ង់ត៍ មួយ​បាវ នៅផ្ទះ​លក់​គ្រឿងសំណង់​ដើម្បី​ដឹក​យក​ទៅ​ប្រើប្រាស់​នៅផ្ទះ​។

លុះ​ពេល​ទិញ​បាន​គាត់​បាន​ដឹក​យក​ទៅ​ផ្ទះ ហើយ​បន្ទាប់​មក គាត់​បាន​ឈប់​ចត​ម៉ូតូ​នៅ​មុខ​ផ្ទះ​រួច​ចុះ​លី​ស៊ីម៉ង់ត៍​ដើរ​ចូល​ផ្ទះ​ដោយ​ភ្លេច​ដក​សោ​ចេញពី​ម៉ូតូ​។ ក៏​ស្រាប់តែ​លេចមុខ​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៨ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1GU-8356 ហើយ​ជនសង្ស័យ​ដែល​ជិះ​ខាងក្រោយ​បាន​ចុះ​ពីលើ​ម៉ូតូ​បក្ខពួក របស់​ខ្លួន​ឡើង​បញ្ឆេះ​ម៉ូតូ​ជន​រង​គ្រោះ ជិះ​រត់គេច​ខ្លួន​។

ភ្លាម​ៗ​នោះ​គាត់​ក៏​បាន​ខ្ចី​ម៉ូតូ​អ្នក​ជិតខាង​ដេញ​តាម​ចាប់ និង​ស្រែ​កថា​ចោរ​ៗ បង្ក​ការ​ភ្ញាក់ផ្អើល ដល់​នគរបាល​ខណ្ឌដង្កោ​ជិះ​ដេញ​ស្ទាក់​ចាប់​បាន​ជនសង្ស័យ​ទាំង​២​នាក់ និង​ដកហូត​ម៉ូតូ​ជន​រង​គ្រោះ និង​ម៉ូតូ​ជនសង្ស័យ ហើយ​រក​ឃើញ​ថ្នាំ​ញៀន​១​កញ្ចប់​តូច ព្រមទាំង​សោ សម្រាប់​កាច់ក​ម៉ូតូ​ចំនួន​២​កំ​ប្លេ​ទៀត​ផង​។ បន្ទាប់​មក​បាន​នាំ​ទៅ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់​៕


https://youtu.be/6CIg8QFKiH4

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ