ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជរដ្ឋាភិបាល​បង្កើត​ឧត្តម​ក្រុមប្រឹក្សា និង​ផ្តល់​យោ​ប​យល់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា​បាន​អះអាង​សម្រាប់​អាណត្តិ​ទី ៦​នៃ​រដ្ឋសភា​នេះ រាជរដ្ឋាភិបាល​សម្រេច​បង្កើត​«​ឧត្តម​ក្រុមប្រឹក្សា និង​ផ្តល់​យោបល់​» ដោយ​មាន សមាសភាព​ចូលរួម​ពី តំណាង​គណបក្ស​នយោបាយ​ដែល​ចូល​បោះ​ឆ្នោត​ជ្រើសតាំង​អ្នកតំណាង​រាស្ត្រ​។ លោក…

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា​បាន​អះអាង​សម្រាប់​អាណត្តិ​ទី ៦​នៃ​រដ្ឋសភា​នេះ រាជរដ្ឋាភិបាល​សម្រេច​បង្កើត​«​ឧត្តម​ក្រុមប្រឹក្សា និង​ផ្តល់​យោបល់​» ដោយ​មាន សមាសភាព​ចូលរួម​ពី តំណាង​គណបក្ស​នយោបាយ​ដែល​ចូល​បោះ​ឆ្នោត​ជ្រើសតាំង​អ្នកតំណាង​រាស្ត្រ​។ លោក ផៃ ស៊ី​ផា​ន អ្នកនាំពាក្យ​ទីស្តីការគណរដ្ឋមន្ត្រី បាន​សរសេរ​លើ​បណ្តាញ​សង្គម​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២១ ខែសីហា ឆ្នាំ​២០១៨ ក្នុង​វេទិការ​ជួប​ប្រជុំ​តំណាង​គណបក្ស​នយោបាយ​ដែល​មិន​ជាប់​ឆ្នោត​ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន នៅ​វិមាន​សន្តិភាព​។

សម្តេច​តេ​ជោ បាន​លើក​ឡើង​ថា ការ​បោះ​ឆ្នោត​បាន​កន្លង​ហើយ ទុក​បញ្ហា​នោះ​មួយអន្លើ ហើយ​យើង​អាច​ចូលរួម​កសាង​ប្រទេស​ជាតិ​របស់​យើង​ជាមួយ​គ្នា ហើយ​មិនយូរ​ប៉ុន្មាន​ទេ “​ការ​បោះ​ឆ្នោត​២០២២ នឹង​មក​ដល់​” ។ សម្តេច​បន្ត​ថា ការ​អញ្ជើញ​ជួបជុំ​នេះ គឺ​មិនមែន​មក​គាំទ្រ​គោលការណ៍​នយោបាយ​គណ បក្ស​ប្រជាជន​កម្ពុជា​នោះ​ទេ “​ហើយ​មិនមែន​ជា​ផលប្រយោជន៍​របស់​រាជរដ្ឋាភិបាល​នោះ​ដែរ ប៉ុន្តែ​ជា​ផលប្រយោជន៍​ប្រជាពលរដ្ឋ​”​។ លោក ផៃ ស៊ី​ផា​ន ក៏​បាន​លើក​ឡើង​ថា ក្នុង​ជំនួប​សម្តេច​តេ​ជោ​បាន​ផ្តួចផ្តើម​គំនិត និង​ពន្យល់​ពី​ហេតុផល នៃ​ការ​បង្កើត​“​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់​”​ដែល​ជា​យន្តការ ចូលរួម​ឆ្លើយ​តប និង​ផលប្រយោជន៍​ប្រជាពលរដ្ឋ​។

យន្តការ​នេះ​អាច​ហៅ​កាត់​ថា “​ឧត្តម​ក្រុមប្រឹក្សា ពិគ្រោះ និង​ផ្តល់​យោបល់​”​។ អ្នកនាំពាក្យ​ដដែល​ក៏​បាន​ឲ្យ​ដឹង​ថា ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់​នេះ មាន​៖ ភារកិច្ច ១.​ផ្តួចផ្តើម​គំនិត ឬ​ផ្តល់​មតិ នៅ​លើ​ការ​រៀបចំ​គោលនយោបាយ ដល់​រាជរ​ដ្ឋា​ភិ​បា ល​(​ធាតុ​ចូល​) ២.​ចូលរួម​ផ្តល់​យោបល់ ដល់​សេចក្តីព្រាងច្បាប់​របស់​របស់​រាជរដ្ឋាភិបាល​មុន​គ ណៈ​រដ្ឋមន្ត្រី​អនុម័ត​។ ឧត្តម​ក្រុមប្រឹក្សា មាន​អត្ត​នោ​ម័ត​ធ្វើ​ញាត្តិ​ជូន​ព្រឹទ្ធសភា​តតាំង និង​ច្បាប់ ដែល​បាន​អនុម័ត​ដោយ​រដ្ឋសភា​។ ៣.​ឧត្តម​ក្រុមប្រឹក្សា​នេះ បាន​ចូលរួម​ផ្តល់​យោបល់​ដល់​នាយ ក​រដ្ឋមន្ត្រី​ចំពោះ​ភាព​អសកម្ម ឬ​បទ​រំលោភ​ណាមួយ​របស់​មន្ត្រី ឬ​នាយក​រដ្ឋមន្ត្រី​។ ៤.​ការ​បង្កើត ឧត្តម​ក្រុមប្រឹក្សា​នេះ គឺ​តាម​រយៈ​ព្រះរាជក្រឹត្យ​។

អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី​បាន​ឲ្យ​ដឹង​ថា សមាសភាព និង​យន្តការ ទី​១.​សមាសភាព​ដោយ​ស្ម័គ្រចិត្ត មក​លើ​គណបក្ស​ដែល​បាន​ចូលរួម​បោះ​ឆ្នោត អាណត្តិ​ទី​៦ ជាមួយនឹង​ការ​ឯកភាព​ពី​នាយក​រដ្ឋមន្ត្រី​។ ទី​២.​គណបក្ស​នីមួយ​ៗ​មាន​តំណាង​ពីរ​រូប​ដែល​ជា ប្រតិភូ និង​តែងតាំង ដោយ​ព្រះរាជក្រឹត្យ ស្នើ​ដោយ​នាយក​រដ្ឋមន្ត្រី​។ ទី​៣.​ប្រធាន​ឧត្តម​ក្រុមប្រឹក្សា គឺ​អនុ វត្ត​ន៍​បាន គោល​កាណ៍​បន្តវេន​មួយ​ខែ ម្តង​តាម​លេខ​រៀង​បញ្ជី​បោះ​ឆ្នោត​។ ទី​៤.​ត្រូវ​មាន​លេខា ធិ​ការដ្ឋាន​មួយ ទទួលខុសត្រូវ​ដោយ​មន្ត្រី​ទីស្តីការគណៈរដ្ឋមន្ត្រី និង​មន្ត្រី​ម្នាក់​មក​ពី​គណបក្ស​នីមួយ​ៗ និង​ទី​៥.​លេខាធិការដ្ឋាន និង​កន្លែង​ប្រជុំ​ស្ថិត​នៅ​ក្នុង វិមាន​សន្តិភាព​។

ជាមួយ​គ្នា​នោះ​ដែរ​អ្នកនាំពាក្យ ដែរ​ក៏​បាន​ឲ្យ​ដឹង​ថា កិច្ច​ដំណើរការ ទី​១.​ប្រជុំ​មួយ​ខែ​ម្តង តាម​ការ​កោះ​ប្រជុំ​របស់​ប្រធាន​បន្តវេន ទី​២. ប្រជុំ​ជាមួយ​នាយក​រដ្ឋមន្ត្រី ០៦​ខែ​ម្តង ឬ​ជា​ការ​ចាំបាច់​របស់​នាយក​រដ្ឋមន្ត្រី ដែល​ធ្វើ​នៅ​ចន្លោះ​ពេល​នេះ តាម​ការ​កោះ​ប្រជុំ​របស់​នាយក​រដ្ឋមន្ត្រី ទី​៣.​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់​នេះ នឹង​ត្រូវ​បញ្ចប់​អនុលោម​តាម​អាណត្តិ​របស់​រាជរដ្ឋាភិបាល​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ