ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ស្រី​ជំទង់​អាយុ​១៦​ឆ្នាំ​ម្នាក់ ចុះ​ងូតទឹក​ទន្លេ​ខ្យល់គ​លង់ទឹក​ស្លា.ប់

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ ករណី​ក្មេង​ស្រី​ម្នាក់​បាន​ខ្យល់គ​លង់ទឹក​ទន្លេ​ស្លាប់ បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៣ និង​៣០​នាទី រសៀល​ថ្ងៃ​ទី​២០ ខែសីហា ឆ្នាំ​២០១៨ ស្ថិត​នៅ​ភូមិ​នាង​សាវ ឃុំ​ផាត់​សណ្តាយ…

ខេត្តកំពង់ធំ ៖ ករណី​ក្មេង​ស្រី​ម្នាក់​បាន​ខ្យល់គ​លង់ទឹក​ទន្លេ​ស្លាប់ បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៣ និង​៣០​នាទី រសៀល​ថ្ងៃ​ទី​២០ ខែសីហា ឆ្នាំ​២០១៨ ស្ថិត​នៅ​ភូមិ​នាង​សាវ ឃុំ​ផាត់​សណ្តាយ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ​។

សមត្ថកិច្ច​ប្រាប់​ថា ជន​រង​គ្រោះ​ឈ្មោះ គី​ម រ៉ា ភេទ​ស្រី អាយុ​១៦​ឆ្នាំ រស់នៅ​ភូមិ​/​ឃុំ​កើតហេតុ​ខាងលើ បើ​តាម​ប្រភព​ព័ត៌មាន​ពី​សាច់ញាតិ​បាន​ឲ្យ​ដឹង​ថា នៅ​រសៀល​មុន​ពេល​កើតហេតុ គេ​ឃើញ​ជន​រង​គ្រោះ​ចុះ​ងូតទឹក ទន្លេ​តែ​ម្នាក់ឯង​មួយសន្ទុះ​ធំ​។ ដោយ​មិនឃើញ​នាង​ឡើងគោក​មក​វិញ និង​មានការ​សង្ស័យ សាច់ញាតិ​ក៏​នាំ​គ្នា ទៅ​មើល​មិនឃើញ ក៏​នាំ​គ្នា​មុជទឹក​រាវរក​ស្រាប់តែ​ឃើញ​នាង​លង់ទឹក​ស្លាប់​បាត់​ទៅ​ហើយ​។

សង្ស័យ​ជន​រង​គ្រោះ ខ្យល់គ​បណ្តាល​ឲ្យ​លង់​ស្លាប់ ពីព្រោះ​បើ​មិន​ខ្យល់គ​ទេ​នោះ នាង​មិន​អាច​លង់ទឹក​បាន​ទេ ធម្មតា​អ្នក​រស់នៅ​ទន្លេ សុទ្ធតែ​ជំនាញ​ខាង​ហែល​ទឹក​។ ក្រោយ​ទទួល​បាន​ព័ត៌មាន​នេះ សមត្ថកិច្ច​យើង​បាន​ចុះ​ពិនិត្យ​ធ្វើ​កោសល្យ​វិ​ច្ច័​យ លើ​សាកសព ពុំ​មាន​ស្លាកស្នាម​អ្វី​ពាក់ព័ន្ធ​នឹង​អំពើ​ឃាតកម្ម​នោះ​ទេ ទើប​សន្និដ្ឋាន​ថា ក្មេង​ស្រី​រង​គ្រោះ​ពិតជា លង់ទឹក​ស្លាប់​ប្រាកដ​មែន និង​បាន​ប្រគល់​សាកសព​ឲ្យ​សាច់ញាតិ​ក្រុម​គ្រួសារ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ