ដើម្បី​លួង​មិត្ត​ស្រី ធ្វើ​ឱ្យ​ផ្អើល​ពេញទី​ក្រុង​ទាំង​ព្រឹក (​មាន​វី​ដេ​អូ​)


ឥណ្ឌា ៖ តាម​ប្រភព​ព័ត៌មាន Oddity Central បាន​ឲ្យ​ដឹង​ថា អ្នកជំនួញ​ម្នាក់​បាន​ជះ​លុយ​លើ​ផ្ទាំង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ធំ​ៗ​ក្នុង​ទីក្រុង​ជាង​៣០០​ផ្ទាំង ដោយ​សរសេរ​ជា​សារ​សុំ​ទោស​ដល់​មិត្ត​ស្រី​របស់​រូបគេ​។

Nilesh Khedekar អាយុ​២៥​ឆ្នាំ បាន​ឈ្លោះ​គ្នា​ជាមួយនឹង​មិត្ត​ស្រី​របស់​ខ្លួន ដែល​មូល​ហេតុ​នៃ​ជម្លោះ​នេះ​មិន​ត្រូវ​បាន​ប្រាប់​ឲ្យ​ច្បាស់លាស់​នោះ​ទេ​។ កាលពី​ស​ប្តា​ហ៍​មុន រូបគេ​ក៏​ដឹង​ថា មិត្ត​ស្រី​នឹង​ត្រឡប់​មក​ពី​ទីក្រុង Mumbai វិញ មក​កាន់ Pimple Saudagar​។ ដោយ​​មិន​បង្អង់​យូរ Khedekar ក៏​ជះ​លុយ​លើ​ការ​ដាក់​ផ្ទាំង​ផ្សព្វផ្សាយ​ចំនួន​៣០០​កន្លែង ដែល​សរសេរ​ជា​អក្សរ​ថា “Shivde បង​សុំ​ទោស​”​។

នៅ​ព្រឹក​ថ្ងៃ​សុក្រ ប្រជាជន​គ្រប់​គ្នា​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ចំពោះ​ផ្ទាំង​ផ្សព្វផ្សាយ​ទាំងនោះ​។ ពួក​គេ​បាន​ថតរូប​ហើយ​បង្ហោះ​ពេញ​បណ្តាញ​សង្គម ដែល​ធ្វើ​ឲ្យ​ខាង​អាជ្ញាធរ​ដឹង​ពី​រឿង​នេះ​។ មុន​ពេល​មិត្ត​ស្រី​របស់​គេ​មក​ដល់ ក្រុម​អាជ្ញាធរ​បាន​ដក​ស្លាក​ផ្សព្វផ្សាយ​ទាំងនោះ​ចោល​អស់​។

ការ​ជះ​លុយ​១០០០​ដុល្លារ​លើ​វិធី​សុំ​ទោស​មួយ​នេះ មិន​បាន​សម្រេច​ឡើយ​។ Khedekar ត្រូវ​បាន​ប៉ូលិស​ហៅ​ទៅ​សាកសួរ ហើយ​ត្រៀម​នឹង​ទទួល​ការ​ពិន័យ ដែល​ពេល​នេះ​មិន​ទាន់​ដឹង​ច្បាស់​នៅឡើយ​៕ វីដេអូ​ដក​ស្រង់​ចេញ​ពី ៖ ABP Majha

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ