នាំគ្នា​មក​សម្ងំក្នុងផ្ទះសំណាក់​ សមត្ថកិច្ច​ឆ្មក់បានទាំងអស់​


ខេត្ត​កែប​៖ ប្រភព​ព​័​ត៌​មាន​ពី​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​ខេត្ត​កែប​បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​២០ ខែសីហា ឆ្នាំ ២០១៨ កម្លាំង​សមត្ថកិច្ច​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​ខេត្ត​កែប​បាន​ចុះ​បង្ក្រាប​សំបុក​ជួញដូរ និង​ចែកចាយ​គ្រឿងញៀន​នៅ​ក្នុងផ្ទះ​សំណាក់​មួយ​ឈ្មោះ​«​ផ្ទះសំណាក់​តា​ពៅ​ភូមិ​អូ​ក្រសារ​» ។

ជនសង្ស័យទាំង២នាក់​ខាងលើ​​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​រួម​មាន ម្នាក់​ឈ្មោះ​យឹ​ម ចាន់​ម៉េ​ង ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កំពង់ត្រឡាច សង្កាត់​ព្រៃធំ ក្រុងកែប ខេត្ត​កែប មុខរបរ​មិន​ពិតប្រាកដ និង​ម្នាក់​ទៀត​ឈ្មោះ​សៀង វ៉ា​ន់​ចាន់​សីហា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ដំណាក់​ចង្អើរ ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​​ថា ក្នុង​ករណី​ចុះ​បង្ក្រាប​ខាងលើ​ កំលាំង​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​២​នាក់ និង​ដកហូត​វត្ថុ​តាង​រួម​មាន ថ្នាំ​ញៀន​ប្រភេទ​ម្សៅ​ក្រាម​ពណ៌​ស (​ម៉ា​ទឹកកក​) ១​កញ្ចប់​ធំ និង​៤​កញ្ចប់​តូច ជញ្ជីង​សំរាប់​ថ្លឹង​១​គ្រឿង ដែកកេះ​ចំនួន​៣ ឧបករណ៍​សំរាប់​ជក់​មួយ​សំរាប់ និង​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស្មាស់ ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ​។

ជនសង្ស័យ​រួម​និង​វត្ថុ​តាង​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ