ញ៉ាំ​អាហារ​ព្រឹក​បែប​នេះ​នឹង​ស្រក​បាន​៦​គីឡូក្រាម


ខាងក្រោម​នេះ​នឹង​បង្ហាញ​អ្នក​ពី​អាហារ​ពេល​ព្រឹក​ដែល​អាច​ធ្វើ​ឲ្យ​អ្នកមាន​រាង​ស្អាត​បាន ។ តើ​មាន​អ្វី​ខ្លះទៅ?

1.​អ្នក​អាច​ចិត​ផ្លែ​ឈើ​ដែល​អ្នក​ចូល​ចិត្ត​ញ៉ាំ​ចំនួន​៥​មុខជា​ដុំ តូច​ៗ រួច​ចាក់ទឹក​សាលា​ចូល រួច​អាចយ​កមក​ពិសា​បាន នោះ​អ្នក​នឹង​អាច​ទទួល​បាន​សារធាតុចិញ្ចឹម​បាន​គ្រប់​គ្រាន់​។ ជា​ពិសេស​អ្នក​អាច​ទទួល​បាន​សារធាតុ​សរសៃ ដែល​ជួយ​អ្នក​ឲ្យ​បញ្ចេញ​ជាតិ ពុល​តាម​លាមក​។ ដូចនេះ​អ្នក​នឹង​អាច​មាន​រាង​ដែល​ស្អាត​បាន ។

2.​អ្នក​អាច​ដាំ​បបរ​ជាមួយ​ដំឡូងជ្វា​បាន ដោយ​អ្នក​អាច​យក​អង្ករ​ចំនួន​មួយ​ចាន​តូច លាង​ឲ្យ​ស្អាត រួច​ដាំ​ឲ្យ​ពុះ ទើប​ដាក់​ដំឡូងជ្វា​ចូល រម្ងាស់​ចំនួន​៣០​នាទី ដោយ​ប្រើ​ភ្លើង​តូច ជា​ការ​ស្រេច ។ ក្រោយ​ពេល​ដែល​អ្នក​បរិភោគ​រួច ក្រពះ និង​ពោះវៀន​អ្នក​នឹង​ដំណើរការ​ល្អ ដោយ​ជួយ​ជម្រះ​សារធាតុពុល​ទាំងឡាយ​ឲ្យ​ចេញ​មក​ក្រៅ​អស់​បាន ។

3.​អ្នក​ក៏​អាច​យកនំ​បុ័ង​ដែល​ធ្វើ​ពី​ស្រូវ​សាលី​មក​ធ្វើ​ជា​អាហារ​ពេល​ព្រឹក​ផង​ដែរ ព្រោះ​នំ​បុ័ង​ប្រភេទ​នេះ​អាច​ជួយ​ធ្វើ​ឲ្យ​អ្នក​មិន​ឡើង​ទម្ងន់​ឡើយ ថែម​ទាំង​អាច​ធ្វើ​ឲ្យ​អ្នក​ស្រក​ទម្ងន់​ផង​ដែរ​។ ដូចនេះ​អ្នក​អាច​យក​អាហារ​៣​ប្រភេទ​នេះ មក​ធ្វើ​អាច​អាហារ​ពេល​ព្រឹក​របស់​អ្នក ដើម្បី​អាច​រក្សា​រូបរាង​ដែល​ស្អាត​មួយ  (ប្រភព​ពី​៖ Health.com.kh)៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

សុខភាព

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ