ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉េច​ក៏​ចឹ​ង​! ស្ថានីយប្រេងឥន្ធនៈ​២​ទីតាំង មិន​ឲ្យ​មន្ត្រី​ជំនាញ​ត្រួតពិនិត្យ

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ដើម្បី​ធានា​បាន​នូវ​បរិមាណ​រង្វាស់រង្វាល់ និង​គុណភាព​នៃ​ប្រេងសាំង​នៅ​តាម​ស្ថានីយប្រេងឥន្ធនៈ​នីមួយ​ៗ ក្នុង​ខេត្តព្រៃវែង មន្ត្រី​ជំនាញ​កាំកុងត្រូល​សហការ​ជាមួយ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តព្រៃវែង​បាន​ចុះ​ត្រួតពិនិត្យ​ស្ថានីយប្រេងឥន្ធនៈ​ចំនួន​១៩​ទីតាំង នៅ​ស្រុក​ស្វាយ​អ​ន្ទ​រ និង​ស្រុក​ពាមរ​ក៌ ដោយ​ប្រើ​រយៈពេល​២​ថ្ងៃ គឺ​កាលពី​ថ្ងៃ​ទី​២០…

ខេត្តព្រៃវែង ៖ ដើម្បី​ធានា​បាន​នូវ​បរិមាណ​រង្វាស់រង្វាល់ និង​គុណភាព​នៃ​ប្រេងសាំង​នៅ​តាម​ស្ថានីយប្រេងឥន្ធនៈ​នីមួយ​ៗ ក្នុង​ខេត្តព្រៃវែង មន្ត្រី​ជំនាញ​កាំកុងត្រូល​សហការ​ជាមួយ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តព្រៃវែង​បាន​ចុះ​ត្រួតពិនិត្យ​ស្ថានីយប្រេងឥន្ធនៈ​ចំនួន​១៩​ទីតាំង នៅ​ស្រុក​ស្វាយ​អ​ន្ទ​រ និង​ស្រុក​ពាមរ​ក៌ ដោយ​ប្រើ​រយៈពេល​២​ថ្ងៃ គឺ​កាលពី​ថ្ងៃ​ទី​២០ និង​២១ សីហា​កន្លង​ទៅ​នេះ ។

លោក អ៊ុត សុភាព ប្រធាន​សាខា​កាំកុងត្រូល​ខេត្តព្រៃវែង​ដែល​ដឹកនាំ​មន្ត្រី​ជំនាញ​ចុះ​ត្រួតពិនិត្យ​ដោយ​ផ្ទាល់​បាន​ឲ្យ​ដឹង​ថា សកម្មភាព​ចុះ​ត្រួតពិនិត្យ​រយៈពេល​២​ថ្ងៃ នៅ​ស្ថានីយប្រេងឥន្ធនៈ​ទាំង​១៩ ទីតាំង​នោះ​ជា​លទ្ធផល​បាន​រក​ឃើញ​ថា មាន​ស្ថានីយ​ចំនួន​៦​បាន​លក់​ត្រឹមត្រូវ​ទាំង​ចំនួន​បរិមាណ និង​គុណភាព ដោយ​ស្ថានីយ​ចំនួន​៥​លក់​ប្រេងសាំង​មិន​គ្រប់​លី​ត្រ និង​៦​ស្ថានីយ​ទៀត​លក់​មិន​គ្រប់​លី​ត្រ ហើយ​ថែម​ទាំង​បន្លំ​យក​សាំង​ធម្មតា​ដាក់​លក់​ជា​សាំង​ស៊ុប​ពែ​ថែម​ទៀត ។

ចំណែក​ស្ថានីយ​២​កន្លែង​ទៀត មិន​ព្រម​សហការ​ជាមួយ​មន្ត្រី​ជំនាញ​ទេ ក្នុង​នោះ​ស្ថានីយប្រេងឥន្ធនៈ​យីហោ ឈ​ន់ គង់ ក្នុងស្រុក​ស្វាយ​អ​ន្ទ​រ ម្ចាស់​ស្ថានីយ​បាន​បដិសេធ​មិន​ឲ្យ​មន្ត្រី​ជំនាញ​ត្រួតពិនិត្យ​តែ​ម្តង និង​ស្ថានីយប្រេងឥន្ធនៈ យីហោ ឃី សុខ​ជា នៅ​ក្នុងស្រុក​ពាមរ​ក៌ ពេល​ឃើញ​មន្ត្រី​ជំនាញ​ចុះ​ទៅ​ដល់​បាន​លួច​ទៅ​បិទ​ភ្លើង ហើយ​ឆ្លើយ​ថា ភ្លើង​ដាច់​ធ្វើ​ឲ្យ​មន្ត្រី​ជំនាញ​មិន​អាច​ពិនិត្យ​បាន​ទើប​មន្ត្រី​ជំនាញ​ដាក់​ការ​សង្ស័យ​ថា ស្ថានីយ​ទាំង​២​នេះ​លក់​ប្រេង​មិន​គ្រប់​លី​ត្រ ឬ​មានការ​លក់​បន្លំ​គុណភាព​ប្រេងសាំង ទើប​មិន​ព្រម​ឲ្យ​មន្ត្រី​ជំនាញ​ត្រួតពិនិត្យ ។

លោក អ៊ុត សុភាព បាន​បញ្ជាក់​ថា ចំពោះ​ស្ថានីយ​ដែល​លក់​ប្រេងសាំង​មិន​គ្រប់​លី​ត្រ និង​ក្លែងបន្លំ​គុណភាព​សាំង​ពី​សាំង​ធម្មតា​ដាក់​លក់​ជា​សាំង​ស៊ុប​ពែ លោក​បាន​ឲ្យ​ធ្វើ​កិច្ចសន្យា​កែប្រែ បើ​លើក​ក្រោយ​ពិនិត្យ​ឃើញ​មិន​កែប្រែ លោក និង​ចាត់វិធានការ​ព្រមាន​តាម​ផ្លូវច្បាប់ ។

ចំណែក​ស្ថានីយ​២ ដែល​មិន​សហការ​ក៏​ត្រូវ​ចាប់បង្ខំ​ឲ្យ​ចុះ​កិច្ចសន្យា​ដែរ បើ​លើក​ក្រោយ​នៅ​តែ​មិន​សហការ​មន្ត្រី​ជំនាញ និង​ដាក់​ពាក្យ​ប្តឹង​ទៅ​តុលាការ ព្រមទាំង​សុំ​គោលការណ៍​បិទ​អាជីវករ​ស្ថានីយ​នោះ​តែ​ម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ