ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រីដៃរហ័សធ្វើ​សកម្មភាពច្រើនលើក​ គេចមិនផុតពីគុក​

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២១ សីហា ២០១៨ លោក អុី​ សុវណ្ណ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល បាន​សម្រេច​ចេញ​ដីការ​ឃុំខ្លួន​នារី​ម្នាក់​ជា​កម្មករ​រោងចក្រ…

ខេត្តកណ្តាល ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២១ សីហា ២០១៨ លោក អុី​ សុវណ្ណ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល បាន​សម្រេច​ចេញ​ដីការ​ឃុំខ្លួន​នារី​ម្នាក់​ជា​កម្មករ​រោងចក្រ បាន​បែកគំនិត​ក្លាយជា​ជនសង្ស័យ​ដើរ​វះ​កាបូប​យក​លុយ​យ៉ាង​សកម្ម​ចំនួន​៥​លើក​មក​ហើយ ត្រូវ​បាន​នគរបាល​ស្រុក​មុខកំពូល​ក្របួច​ជាប់ ពី​បទ​
«​លួច​» ដែល​ប្រព្រឹត្ត​នៅ​ភូមិ​កណ្ដាល ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ខេត្តកណ្តាល កាលពី​ថ្ងៃ​ទី​១៨ សីហា ២០១៨ តាម​មាត្រា​៣៥៣ និង​មាត្រា​៣៥៦ នៃ​ក្រមព្រហ្មទណ្ឌ​។ បទល្មើស​នេះ​ត្រូវ​ផ្តន្ទាទោស​ពី​៦(​ប្រាំមួយ​)​ខែ ទៅ​៣(​បី​)​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​១.០០០.០០០ (​មួយ​លាន​រៀល​) ទៅ ៦.០០០.០០០( ប្រាំមួយ​លាន​)​រៀល​។

ជន​ត្រូវ​ចោទ​ខាងលើ​ឈ្មោះ​ឈុ​ន ហួយ ភេទ​ស្រី អាយុ​២៤​ឆ្នាំ ទីលំនៅ​សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។ ជន​រង​គ្រោះ​ឈ្មោះ​ឆាយ សុខ​នី ភេទ​ស្រី​អាយុ​៤៤​ឆ្នាំ នៅ​ភូមិ​ប្រាំ យ៉ា​ម ឃុំ​ប្រាំ​យ៉ា​ម ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម មុខរបរ​កម្មករ​រោងចក្រ​។

សូម​បញ្ជាក់​ផង​ដែរ​ថា កន្លង​មក​ជនសង្ស័យ​ខាងលើ​ធ្លាប់​ធ្វើ​សកម្មភាព​វះ​កាបូប​យក​លុយ​គេ​បាន​ចំនួន​៥​លើក ជាមួយ​បក្ខពួក​ម្នាក់​ទៀត​ឈ្មោះ​ស្រី​ពៅ ដែល​មិន​ស្គាល់​ទីលំនៅ​ពិតប្រាកដ​។

ក្រោយ​ពី​ធ្វើការ​សាកសួរ ជនសង្ស័យ​ឈ្មោះ​ឈុ​ន ហួយ បាន​សារភាព​ថា ខ្លួន​និង​ជនសង្ស័យ​ឈ្មោះ​ស្រី ពៅ បាន​ធ្វើ​សកម្មភាព​វះ​កាបូប​លួច​ប្រាក់​ជន​រង​គ្រោះ​ពិតប្រាកដ​មែន​។ សំភារៈ​បាត់បង់​រួម​មាន ប្រាក់​ចំនួន​១២០០​ដុល្លារ និង​ប្រាក់​១៤០០០០០​រៀល​។ វត្ថុ​តាង​ចាប់​យក​បាន​មាន ប្រាក់​ចំនួន​៩០០​ដុល្លារ ប្រាក់​ចំនួន​១៥០០០០​រៀល សៀវភៅបញ្ជី​លុយ​ចំនួន​២​ក្បាល និង​កាបូប​ជ័រ​មានដៃយួរ​ពណ៌​ស​ចំនួន​មួយ​មាន​ស្នាម​រហែក​បណ្ដោយ​មួយ​ចំហៀង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ