ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំឡេង​ផ្ទុះលាន់កក្រើកដី… ប្តី-ប្រពន្ធដេកដួល​ស្លា.ប់​​ខ្ទេចខ្ទី​​​សាច់​

5 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា បុរស-ស្ត្រីជាប្រពន្ធនឹងគ្នា ​ស្លាប់​យ៉ាងរន្ធត់ក្នុង​ហេតុការណ៍បំផ្ទុះគ្រាប់បែក ដែលសង្ស័យអត្តឃាតខ្លួនឯង ​​បង្កការភ្ញាក់​ផ្អើល​​​កាលពីរសៀលថ្ងៃទី​២១ សីហា នេះ ស្ថិតនៅ​មុខ​ផ្ទះក្នុងភូមិពូទុង…

ខេត្តមណ្ឌលគិរី ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា បុរស-ស្ត្រីជាប្រពន្ធនឹងគ្នា ​ស្លាប់​យ៉ាងរន្ធត់ក្នុង​ហេតុការណ៍បំផ្ទុះគ្រាប់បែក ដែលសង្ស័យអត្តឃាតខ្លួនឯង ​​បង្កការភ្ញាក់​ផ្អើល​​​កាលពីរសៀលថ្ងៃទី​២១ សីហា នេះ ស្ថិតនៅ​មុខ​ផ្ទះក្នុងភូមិពូទុង ឃុំចុងផ្លាស ស្រុកសីមា ខេត្តមណ្ឌលគិរី ។

សេចក្តីរាយការណ៍បន្តថា ជន​រង​គ្រោះទាំង២នាក់ត្រូវបានស្គាល់​ ​ប្តី​ឈ្មោះ​សុ​ី​ម ធីប អាយុ​៣៧​ឆ្នាំ ​មានស្រុក​កំណើត​​​នៅ​ទឹកដី​ខេត្តព្រៃវែង ​និង​ប្រពន្ធ​ឈ្មោះ​នឿ​ន ឡែ​ន អាយុ​៣២​ឆ្នាំ មានស្រុក​កំណើត​ខេត្តកំពង់ឆ្នាំង

​បើតាម​លោក​វ៉ា​ន់ ដា​នី​ន អធិការ​នគរបាល​ស្រុក​កែវ​សីមា​បាន​ឱ្យដឹងដែរ​​ថា ខណៈពេលនេះ​ កម្លាំង​​កំពុង​ធ្វើការ​​សើ​ុ​​ប​​អង្កេត ដើម្បីដឹងពីមូលហេតុ ​​​។​ ដោយ​ឡែក ​អ្នក​ភូមិ​ពូ​ទុង​ក៏​បាន​ឱ្យ​ដឹងដែរ​​ថា ជន​រង​គ្រោះជា​ប្រពន្ធ​ ធ្លាប់​ប៉ុនប៉ង​សម្លាប់​ខ្លួន៣ដង​​តែ​មិន​បាន​សម្រេច ព្រោះ​​តែ​ប្តី​​តែ​ងតែរក​ឈ្លោះប្រកែក​ខ្លាំងពេក ។​

​​សមត្ថកិច្ច​បាន​​ស​ន្និ​ដានជំហាន​​ដំបូង​ក្រៅផ្លូវការ​ថា គ្រាប់​ដែល​​ជន​រង​គ្រោះ​យក​មក​បំផ្ទុះ​សម្លាប់​ខ្លួននេះ អាច​ជា​ប្រភេទ​គ្រាប់បែក​កែ​​ច្នែ ដោយនៅ​តំបន់​ខាងលើ​ជា​តំបន់​ធ្វើ​រ៉ែ​មាស សំបូរ​​គីប ​​​ម្ស៉ៅ​ និងរំសេវ ​ដូច្នេះ​ជន​​រង​គ្រោះ ​អាច​វិធី​នេះ​​ដើម្បី​បញ្ចប់ជីវិត​។​ ​ទោះជា​យ៉ាងណា​ ក្នុង​ករណី​បំផ្ទុះ​គ្រាប់បែក​ធ្វើ​អត្តឃាត​នេះ នគរបាល​កំពុង​ស្រាវជ្រាវ​បន្ត ​។

ព័ត៌មានបន្ថែមនឹងមានផ្សាយជូននៅពេលក្រោយ ។

អត្ថបទសរសេរ ដោយ