ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រតិបត្តិការ​កងទ័ព​និង​ប៉ូ​លិ​ល​សម្លា.ប់​ពួក​ជនខិលខូច​១១​នាក់

5 ឆ្នាំ មុន

ប្រទេស​ប្រេ​ស៊ី​ល ៖ យោង​តាម​តុល្យការ​មួយ​ថា​ពួក​ជនខិលខូច​រត់ពន្ធ​គ្រឿងញៀន​យ៉ាង​តិច​១១​នាក់ ត្រូវ​បាន​សម្លាប់​កាលពី​ថ្ងៃ​ទី​២០ ​សីហា​ នៅ​ទីក្រុង​រី​យ៉ូ​ដឺ​ហ្សា​នេ​រ៉ូ នា​ឱកាស​នៃ​​ប្រតិបត្តិការ​ទ្រង់ទ្រាយ​ធំ​របស់​កងកម្លាំង​សន្តិសុខ​ប្រេ​ស៊ី​ល ដោយ​ក្នុង​ប្រតិបត្តិការ​នោះ​កងទ័ព​ដើរតួ​នាទី​សំខាន់​។ ទីបញ្ជាការ​យោធា​ទទួល​បន្ទុក​សន្តិសុខ​រៀបរាប់​នាគ្រា​ដំបូង​ពី​មនុស្ស​ស្លាប់​៥​នាក់​ដែល​មុន​នេះ​ថា ​អ្នក​ស្លាប់មាន​ដល់​៨​នាក់…

ប្រទេស​ប្រេ​ស៊ី​ល ៖ យោង​តាម​តុល្យការ​មួយ​ថា​ពួក​ជនខិលខូច​រត់ពន្ធ​គ្រឿងញៀន​យ៉ាង​តិច​១១​នាក់ ត្រូវ​បាន​សម្លាប់​កាលពី​ថ្ងៃ​ទី​២០ ​សីហា​ នៅ​ទីក្រុង​រី​យ៉ូ​ដឺ​ហ្សា​នេ​រ៉ូ នា​ឱកាស​នៃ​​ប្រតិបត្តិការ​ទ្រង់ទ្រាយ​ធំ​របស់​កងកម្លាំង​សន្តិសុខ​ប្រេ​ស៊ី​ល ដោយ​ក្នុង​ប្រតិបត្តិការ​នោះ​កងទ័ព​ដើរតួ​នាទី​សំខាន់​។

ទីបញ្ជាការ​យោធា​ទទួល​បន្ទុក​សន្តិសុខ​រៀបរាប់​នាគ្រា​ដំបូង​ពី​មនុស្ស​ស្លាប់​៥​នាក់​ដែល​មុន​នេះ​ថា ​អ្នក​ស្លាប់មាន​ដល់​៨​នាក់ ក្នុង​ពេល​ធ្វើ​អន្តរាគមន៍​ក្នុង​ប្លុក​អគារ ​FAVELAS​ រួច​ទាហាន​២​នាក់​ក៏​ត្រូវ​ស្លាប់​ដែរ​។ ​ចំណែក​ទីភ្នាក់ងារ​ព័ត៌មាន​ប្រេ​ស៊ី​ល​AGENCIA BRASIL រៀបរាប់​ថា សមាជិក​ក្រុម​ជនខិលខូច​៦​នាក់​ទៀត​ស្លាប់​ក្នុង​ការ​ប៉ះទង្គិច​គ្នា​នានា​ជាមួយ​កងកម្លាំង​ប៉ូលិស​នៅ​NITEROI​ជាទី​ក្រុង​មួយ​នៅ​ទល់មុខ​ក្រុង​រី​យ៉ូ​។

ទោះបី​យ៉ាងណា​ទីបញ្ជាការ​យោធា​ថ្លែង​ថា ចំនួន​អ្នក​ស្លាប់​អាច​មាន​ខ្ពស់​ជាង​នេះ​ទៀត ដោយ​លើក​ពី​ប្រតិបត្តិការ​នា​ព្រឹក​ព្រលឹម​នៅ​ប្លុក​អគារ​ALEMAO និង​PENHA​។ ​ទាហាន​ប្រមាណ​ជា​៤.២០០​នាក់ ទ្រទ្រង់​ដោយ​រថពាសដែក​និង​បណ្ដា​យន្តហោះ បាន​លុក​ចូល​ក្នុង​ប្លុក​FAVELAS បណ្ដា​តំបន់​ផ្ទះ​ត្រួតត្រា​ដោយ​ពួក​អ្នករត់ពន្ធ​គ្រឿងញៀន​ប្រដាប់​ដោយ​អាវុធ​សម្បូរ​បែប​។​មាន​ប៉ូលិស​តែ​៧០​នាក់​ប៉ុណ្ណោះ​ចូលរួម​ក្នុង​ប្រតិបត្តិការ​ទាំង​នោះ​។

យោង​តាម​ប៉ូលិស​ថា ​គ្រឿងញៀន​ប្រមាណ​ជា​៤៣០​គីឡូក្រាម​ត្រូវ​រឹបអូស​បាន​ក្នុង​ប្លុក​MARE​ដែល​នោះ​ជា​គ្រឿងញៀន​ដ៏​ច្រើន​ត្រូវ​រក​ឃើញ​។

កងទ័ព​ទទួល​បន្ទុក​ការពារ​សន្តិសុខ​នៅ​ទីក្រុង​រី​យ៉ូ​ដឺ​ហ្សា​នេ​រ៉ូ​ ចាប់តាំងពី​៦​ខែ​មក​ហើយ មក​ពី​ការ​កើនឡើង​នៃ​អំពើ​ហិង្សា​ និង​ការ​គ្មាន​ប្រសិទ្ធភាព​របស់​ប៉ូ​លិ​ស​ក្នុង​ការ​តស៊ូ​ប្រឆាំង​ពួ​​ក​ជនខិលខូច​រត់ពន្ធ​គ្រឿងញៀន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ