ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាហា.វ​ណាស់ ប្រពន្ធ​ជួល​ឃាតករ​ឱ្យ​សម្លា.ប់​ប្តី ព្រោះ​ខឹង…

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី​២១ សីហា បាន​ប្រកាស​សាលក្រម​សម្រេច​ផ្ដន្ទាទោស​ស្ត្រី​ម្នាក់​ដែល​ជួល​ឃាតករ​ឱ្យ​សម្លាប់​ប្ដី និង​ជន​ដៃដល់​ម្នាក់ ដាក់​ពន្ធនាគារ​កំណត់​អស់​មួយ​ជីវិត ក្រោម​ការ​ចោទប្រកាន់​ពី​បទ​ឃាតកម្ម​គិត​ទុកជា​មុន និង​បទ​សមគំនិត​ក្នុង​អំពើ​ឃាតកម្ម…

រាជធានី​ភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី​២១ សីហា បាន​ប្រកាស​សាលក្រម​សម្រេច​ផ្ដន្ទាទោស​ស្ត្រី​ម្នាក់​ដែល​ជួល​ឃាតករ​ឱ្យ​សម្លាប់​ប្ដី និង​ជន​ដៃដល់​ម្នាក់ ដាក់​ពន្ធនាគារ​កំណត់​អស់​មួយ​ជីវិត ក្រោម​ការ​ចោទប្រកាន់​ពី​បទ​ឃាតកម្ម​គិត​ទុកជា​មុន និង​បទ​សមគំនិត​ក្នុង​អំពើ​ឃាតកម្ម តាម​ម​ាត្រា​២៨ និង មាត្រា​២០០ នៃ​ក្រមព្រហ្មទណ្ឌ ។

ជនជាប់ចោទ​ម្នាក់​ឈ្មោះ សូ ផា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជា​ជន​ដៃដល់ និង​ត្រូវជា​កូនធម៌​ជន​រង​គ្រោះ និង​ម្នាក់​ទៀត​ឈ្មោះ សៅ សំ​អឿ​ន ភេទ​ស្រី អាយុ​៤៦​ឆ្នាំ ជា​ប្រពន្ធ​របស់​ជន​រង​គ្រោះ ។ រីឯ​ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ កៅ ផា ភេទ​ប្រុស អាយុ​៥០​ឆ្នាំ មុខរបរ​អ្នក​រត់​តាក់ស៊ី ត្រូវ​បាន​ក្រុម​ឃាតករ​រួមគំនិត​គ្នា​សម្លាប់​កាលពី​យប់​ថ្ងៃ​ទី​១១ តុលា ឆ្នាំ​២០១៦ ។

គួ​រំលឹក​ថា កាលពី​ថ្ងៃ​ទី​២០ តុលា ឆ្នាំ​២០១៦ កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ធ្វើការ​ស្រាវជ្រាវ និង​ឈាន​ដល់​ការ​ឃាត់ខ្លួន​សង្ស័យ​២​នាក់ (​ប្រពន្ធ និង​កូនធម៌​សម្លាប់​ប្តី​) បន្ទាប់​ពី​ពលរដ្ឋ​បាន​ប្រទះ​ឃើញ​សព​ជន​រង​គ្រោះ​ត្រូវ​គេ​ចង​ផ្អោប​នឹង​ដុំ​ថ្មយក​ទៅ​ទម្លាក់​ក្នុង​ប្រឡាយ​ទឹក​ស្អុយ​នៅ​ចំណុច​តាម​បណ្តោយ​ផ្លូវលំ ខាងក្រោយ​សួន​កា​ណា​ឌី​យ៉ា ក្នុងភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី​១៤ តុលា ។

ពេល​ចាប់ខ្លួន ជនជាប់ចោទ​ឈ្មោះ សូ ផា បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​សម្លាប់​ជន​រង​គ្រោះ​មែន ការ​សម្លាប់​នោះ​ដោយ​សារ​ឈ្មោះ សៅ សំ​អឿ​ន ជា​ប្រពន្ធ​ជន​រង​គ្រោះ បាន​ជួល​ខ្លួន​ក្នុង​តម្លៃ​១​ពាន់​ដុល្លារ ឲ្យ​សម្លាប់​ប្តី ។ រីឯ​ជនសង្ស័យ​ឈ្មោះ សៅ សំ​អឿ​ន ជា​ប្រពន្ធ​ជន​រង​គ្រោះ បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ជួល​កូនធម៌​ឱ្យ​សម្លាប់​ប្តី ព្រោះ​ខឹង​យក​លុយ​កូន ដែល​ខំធ្វើការ​នៅ​ប្រទេស​កូរ៉េ​ចំនួន​១២០០០​ដុល្លារ ទិញ​រថយន្ត​ឱ្យ​​រត់​តាក់ស៊ី​ បែរជា​ទៅ​ចិញ្ចឹម​ស្រី​ស្នេហ៍ ហើយ​ថែម​ទាំង​ចុះ​ចោល​ប្រពន្ធ​កូន​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ