ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដោយសារ​ទឹកភ្លៀង​ទើប​ផ្លូវ​នេះ​មិន​អាច​…​ក្តារ​សិន

5 ឆ្នាំ មុន
  • ព្រះវិហារ

ខេត្តព្រះវិហារ ៖ អភិបាល​ខេត្តព្រះវិហារ​ចាត់​ឲ្យ​ក្រុមការងារ​ស្រុក​រៀប​ស្ពាន​ក្តារ​សម្រាប់​ឲ្យ​ពលរដ្ឋ​នៅ​ស្រុក​ជ័យ​សែន​ធ្វើ​ដំណើរ​បណ្តោះអាសន្ន ដែល​ផ្លូវ​ក្រាល​គ្រួ​ស​ក្រហម​ប្រវែង​៤​គីឡូម៉ែត្រ ស្ថិត​ក្នុង​ឃុំ​ខ្យង ស្រុក​ជ័យ​សែន ខេត្តព្រះវិហារ រង​ការ​ខូចខាត​ទាំងស្រុង ដោយសារ​តែ​ជំនន់​ទឹកភ្លៀង កាលពី​ពេល​កន្លង​ទៅ​នេះ…

ខេត្តព្រះវិហារ ៖ អភិបាល​ខេត្តព្រះវិហារ​ចាត់​ឲ្យ​ក្រុមការងារ​ស្រុក​រៀប​ស្ពាន​ក្តារ​សម្រាប់​ឲ្យ​ពលរដ្ឋ​នៅ​ស្រុក​ជ័យ​សែន​ធ្វើ​ដំណើរ​បណ្តោះអាសន្ន ដែល​ផ្លូវ​ក្រាល​គ្រួ​ស​ក្រហម​ប្រវែង​៤​គីឡូម៉ែត្រ ស្ថិត​ក្នុង​ឃុំ​ខ្យង ស្រុក​ជ័យ​សែន ខេត្តព្រះវិហារ រង​ការ​ខូចខាត​ទាំងស្រុង ដោយសារ​តែ​ជំនន់​ទឹកភ្លៀង កាលពី​ពេល​កន្លង​ទៅ​នេះ តែ​ទោះបីជា​បែប​នេះ​ក្តី លោក អ៊ុ​ន ចាន់​ដា អភិបាល​ខេត្តព្រះវិហារ​បាន​ចាត់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ពី​ការ​ខូចខាត និង​រៀបចំ​ក្តារ​សម្រាប់​ឆ្លងកាត់​បណ្តោះអាសន្ន​សិន ។

ថ្លែងប្រាប់​សារព័ត៌មាន​ក្នុង​ដំណើរ​ចុះ​ត្រួតពិនិត្យ​ស្ថានភាព​ផ្លូវ​ខូចខាត​ដោយ​ជំនន់​ទឹកភ្លៀង​កាលពី​ពេល​កន្លង​ទៅ​នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែសីហា ឆ្នាំ​២០១៨​នេះ ឯកឧត្តម អ៊ុ​ន ចាន់​ដា អភិបាល​ខេត្តព្រះវិហារ​មាន​ប្រសាសន៍​ថា ដើម្បី​ដោះស្រាយ​បញ្ហា​ចំពោះ​មុខ ជូន​ដល់​ប្រជាពលរដ្ឋ​នៅ​ឃុំ​ខ្យង ស្រុក​ជ័យ​សែន ដែល​រង​ការ​លំបាក​ក្នុង​ការ​ធ្វើ​ដំណើរ​ឆ្លងកាត់​ផ្លូវ​ក្រាល​គ្រួ​ស​ក្រហម ក្នុង​ឃុំ​ខ្យង​ជា​បណ្តោះអាសន្ន​សិន នោះ​អាជ្ញាធរ​ខេត្តព្រះវិហារ​បាន​ចាត់​ឲ្យ​អាជ្ញាធរ​ស្រុក​រៀបចំ​ក្តារក្រាល​ពីលើ​ផ្លូវ​ដែល​រង​ការ​ខូចខាត​ទាំងស្រុង​នេះ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​បាន​ឆ្លងកាត់​ធ្វើ​ដំណើរ​ប្រកប​របរ​ចិញ្ចឹមជីវិត​ជា​បណ្តោះអាសន្ន​នៅ​ក្នុង​រដូវវស្សា​នេះ ។

លោក​អភិបាលខេត្ត​បន្ត​ថា ដោយសារ​តែ​រដូវវស្សា​នេះ​ក្រុមការងារ​ជំនាញ​មិន​អាច​ធ្វើការ​ជួសជុល​បាន​នោះ​ទេ ដោយសារ​តែ​ភ្លៀង​បាន​ធ្លាក់​ជា​ប្រចាំ ដូច្នេះ​ដើម្បី​ស្ថាបនា​ឡើង​វិញ​បានជា​ថ្មី អាជ្ញាធរ​ខេត្ត​បាន​ឲ្យ​មន្ត្រី​ជំនាញ​នៃ​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ចុះ​មក​ពិនិត្យ និង​សិក្សា​ពី​ផល​ខូច ខាត​ឲ្យ​បាន​ច្បាស់លាស់​ដាក់​សំណើរ​សុំ​ទៅ​ក្រសួង ដើម្បី​បាន​ជួសជុល​ផ្លូវ​មួយ​ខ្សែ​នេះ​ឡើង​វិញ​នៅ​ពេល​អស់​ទឹកភ្លៀង​ខាង​មុខ​នេះ ។

លោក សេង សារី ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តព្រះវិហារ​បាន​លើក​ឡើង​ថា កំណាត់​ផ្លូវ ក្រាល​គ្រួ​ស​ក្រហម​ដែល​រង​ការ​ខូចខាត​ចាប់ពី​ចំណុច​ឃុំ​ស្អាង ចូល​ទៅ​កាន់​ឃុំ​ខ្យង ស្រុក​ជ័យ​សែន​មាន​ប្រវែង​១៦​គីឡូម៉ែត្រ ក្នុង​នោះ​ការ​ខូចខាត​ធ្ងន់ធ្ងរ​មិន​អាច​ធ្វើ​ដំណើរ​បាន មាន​ប្រវែង​៤​គីឡូម៉ែត្រ ពេល​នេះ​ក្រុមការងារ​បាន​រៀបចំ​ក្រាល​ក្តារ​បណ្តោះអាសន្ន​បាន​សម្រាប់​តូច​ក្រ​យានយន្ត និង​អ្នក​ថ្មើរជើង​ប៉ុណ្ណោះ ។

លោក ម៉ា យី ជា​ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​ខ្យង​បាន​ប្រាប់​ថា ក្រោយ​ពេល​ដែល​ផ្លូវ​នេះ​បាន​ខូចខាត​ពួក​គាត់​មានការ​លំបាក​ក្នុង​ធ្វើ​ដំណើរ​ប្រកប​របរ​ចិញ្ចឹមជីវិត​ដូច​ជា ការ​ដឹក​ជញ្ជូន​កសិផល​នានា​ទៅ​កាន់​ទីផ្សារ តែ​ទោះជា​យ៉ាងនេះ​ក្តី​លោក​បាន​សង្ឃឹមថា នៅ​រដូវប្រាំង​នេះ​អាជ្ញាធរ​នឹង​រៀបចំ​ជួសជុល​ផ្លូវ​នេះ​ឡើង​វិញ ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​បាន​ងាយស្រួល​ដូច​មុន​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ