ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ! គ្រាប់​រ៉ុក្កែតជា​​ច្រើន​គ្រាប់​បា.ញ់​ដាក់​លើ​ទីក្រុង​

5 ឆ្នាំ មុន

ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ៖ គ្រាប់​រ៉ុក្កែត​ជា​ច្រើន​គ្រាប់​ត្រូវ​បាន​បាញ់​ដាក់​លើ​ទីក្រុង​កា​ប៊ុល​រដ្ឋធានី​អា​ហ្វ​ហ្គា​នី​ស្ថាន ហើយ​ការ​ប្រយុទ្ធ​គ្នា​ប្រព្រឹត្ត​ទៅ​ក្នុង​ទីក្រុង​នេះ ​នា​ព្រឹក​ថ្ងៃ​ទី​២១​ សីហា ខណៈ​ពួក​តា​លី​បង់​នៅ​ពុំ​ទាន់​ឆ្លើយ​តប​នៅឡើយ​សំណើ​ឈប់​បាញ់​គ្នា​របស់​ប្រ​ធានា​ធិ​តី​លោក​ ASHRAF GHANI ។…

ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ៖ គ្រាប់​រ៉ុក្កែត​ជា​ច្រើន​គ្រាប់​ត្រូវ​បាន​បាញ់​ដាក់​លើ​ទីក្រុង​កា​ប៊ុល​រដ្ឋធានី​អា​ហ្វ​ហ្គា​នី​ស្ថាន ហើយ​ការ​ប្រយុទ្ធ​គ្នា​ប្រព្រឹត្ត​ទៅ​ក្នុង​ទីក្រុង​នេះ ​នា​ព្រឹក​ថ្ងៃ​ទី​២១​ សីហា ខណៈ​ពួក​តា​លី​បង់​នៅ​ពុំ​ទាន់​ឆ្លើយ​តប​នៅឡើយ​សំណើ​ឈប់​បាញ់​គ្នា​របស់​ប្រ​ធានា​ធិ​តី​លោក​ ASHRAF GHANI ។

តាម​សាក្សី​ទាំងឡាយ​ថា ​គ្រាប់​រ៉ុក្កែត​យ៉ាងតិច​១០​គ្រាប់​ធ្លាក់​លើ​រដ្ឋធានី ហើយ​គេ​ឃើញ​បណ្ដា​ឧទ្ធម្ភាគចក្រ​យោធា​កំពុ​​ង​បាញ់​ក្បែរ​ព្រះ​វិហារ​អ៊ិ​ស្លា​ម​មួយ​នៃ​ក្រុង​កា​ប៊ុល​ចាស់ រួច​គេ​ឃើញ​វត្តមាន​កងកម្លាំង​សន្តិសុខ​នៅ​ជិត​ស្តា​ត​រដ្ឋធានី​។

លោក​ណា​ជីប​ដា​នី​ស​ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​អា​ហ្វ​ហ្គា​នី​ស្ថាន​ថ្លែង​ថា ពួក​ភេរវ​ករ​មួយ​​ក្រុម​លុក​ដណ្ដើម​កាន់កាប់​អគារ​មួយ​នៅ​ REKA KHANA​ តំបន់​ទីក្រុង​ចាស់​ហើយ​បាញ់​​គ្រាប់​រ៉ុក្កែត​​ជា​ច្រើន​គ្រាប់​សំដៅ​ក្រុង​កា​ប៊ុល​។​ ចំណែក​កងកម្លាំង​សន្តិសុខ​កំពុង​តែ​ប្រយុទ្ធ​ជាមួយ​ពួក​ភេរវ​ករ​។

ចំណែក​អ្នកនាំពាក្យ​ប៉ូលិស​ក្រុង​កា​ប៊ុល​អះអាង​ថា ការ​ប្រយុទ្ធ​គ្នា​កំពុង​ប្រព្រឹត្ត​ទៅ​នៅ​ជិត​​ព្រះ​វិហារ​មួយ រួច​ប៉ូលិស​ឡោម​ព័ទ្ធ​តំបន់​នោះ​។​ នៅ​ពុំ​ទាន់​មាន​តុល្យការ​ណាមួយ​ត្រូវ​បាន​ផ្ដល់​ឲ្យ​នៅឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ