ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រីស្រស់ថា «រក្សា​​ព្រហ្មចារីយូរ​ប៉ុណ្ណា…​តម្លៃ​កាន់តែ​ខ្ពស់»

5 ឆ្នាំ មុន

កញ្ញា Mandy បុគ្គលិក​ទទួលភ្ញៀវ​នៅ​លើ​យន្តហោះ​ជនជាតិ​អា​ល្លឺ​ម៉​ង់ អាយុ​៣៦​ឆ្នាំ បាន​លក់​​ព្រហ្មចារី​ទៅ​ឲ្យ​អ្នកជំនួញ​ម្នាក់ សុំ​មិន​បង្ហាញ​ឈ្មោះ​នៅ​ក្រុង​មុ​យ​និក ។ ការ​លក់​នេះ​ក្នុង​តម្លៃ​២៥០.០០០​អឺ​រ៉ូ ។ កញ្ញា…

កញ្ញា Mandy បុគ្គលិក​ទទួលភ្ញៀវ​នៅ​លើ​យន្តហោះ​ជនជាតិ​អា​ល្លឺ​ម៉​ង់ អាយុ​៣៦​ឆ្នាំ បាន​លក់​​ព្រហ្មចារី​ទៅ​ឲ្យ​អ្នកជំនួញ​ម្នាក់ សុំ​មិន​បង្ហាញ​ឈ្មោះ​នៅ​ក្រុង​មុ​យ​និក ។ ការ​លក់​នេះ​ក្នុង​តម្លៃ​២៥០.០០០​អឺ​រ៉ូ ។

កញ្ញា ​Mandy បង្ហើប​ឲ្យ​ដឹង​កាលពី​ពេលថ្មី​ៗ​កន្លង​មក​ថា «​ខ្ញុំ​មិន​ដែល​គិត​ថា​ ចង់​រួម​ដំណេក​​ជាមួយ​អ្នក​ណា​ទេ ព្រោះ​មិន​ធ្លាប់​ជួប​នរណា​ម្នាក់​ដែល​ខ្លួន​ពេញចិត្ត ថែម​ទាំង​បាន​​សច្ចា​នៅ​ក្នុង​ចិត្ត​ថា ថ្ងៃ​ណាមួយ​នឹង​ជួប​មនុស្ស​សំណព្វចិត្ត ប៉ុន្តែ​ក្រោយមក​ក៏​គិត​ថា ការ​ទន្ទឹងរង់ចាំ​ជា​រឿង​មិន​ច្បាស់លាស់ ហេតុ​ដូច្នេះ​ក៏​សម្រេចចិត្ត​លក់​ព្រហ្មចារី​របស់​ខ្លួន។ ប្រាក់​ដែល​ទទួល​បាន​នឹង​យក​ទៅ​ចំណាយ​លើ​ការងារ​របស់​ខ្លួន ជួយ​ដល់​ក្រុម​គ្រួសារ និង​មួយ​ផ្នែក​ទៀត​សម្រាប់​បរិច្ចាគ » ។

ទោះបីជា​មាន​មនុស្ស​ជា​ច្រើន​សម្លឹង​ឃើញ​ថា អាយុ​របស់​នាង​ចាត់​ទុក​ថា​ ចាស់ចិត្ត​ចាស់​គំនិត​​ក៏​ដោយ ប៉ុន្តែ​ហេតុ​អ្វី​ក៏​នាង​ហ៊ាន​កាត់ថ្លៃ​លក់​ព្រហ្មចារី​ខ្ពស់​បែប​នេះ ? នាង​កញ្ញា​Mandy ឆ្លើយ​ថា ហេតុផល​នេះ​មិនមែន​ជា​រឿង​ពិត​ទេ នារី​គ្រប់​រូប​នឹង​ខូចព្រហ្មចារី​តែ​មួយ​​លើក មាន​ន័យ​ថា ប្រសិនបើ​រក្សា​ទុក​យូរ​ប៉ុនណា​នឹង​មាន​តម្លៃ​កាន់តែ​ខ្ពស់ ។ នាង​បញ្ជាក់​បន្ត​ទៀត​ថា នៅ​មាន​អ្នក​ដាក់​សំណើ​ក្នុង​លំដាប់​ទី​២​ក្នុង​ទឹកប្រាក់​២៤០.០០០​អឺ​រ៉ូ ជា​អ្នក​ច្បាប់ ចំណែក​លំដាប់​ទី​៣​ជា​កីឡាករ​បាល់ទាត់​នៅ​ក្រុង​មុ​យ​និក បាន​ស្នើ​ទិញ​ក្នុង​តម្លៃ​២០០.០០០​អឺ​រ៉ូ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ