ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្តុកក្តួលណាស់… ចាស់ៗរាប់​សិប​នាក់ឆ្លង​ព្រំ​ដែនជួប​សាច់ញាតិ​ដែល​ព្រាត់​គ្នា

5 ឆ្នាំ មុន

ប្រទេស​កូរ៉េ​ទាំង​២ ៖ មនុស្ស​ចាស់​កូរ៉េ​ខាងត្បូង ដែល​មាន​វ័យ​លើស​ពី​៨០​ឆ្នាំទៅ​ច្រើន​សិប​នាក់ កាលពី​ថ្ងៃ​ទី​២០ ​សីហា ​បាន​ធ្វើ​ដំណើរ​មក​កាន់​កូរ៉េ​ខាងជើង ដើម្បី​ជួបជុំ​សាច់​ញាតិ​​ដែល​ព្រាត់​គ្នា​ចាប់តាំងពី​សង្គ្រាម​កូរ៉េ​ឆ្នាំ​១៩៥០-១៩៥៣​មក ។ ពិធី​ជួបជុំ​សាច់ញាតិ​ព្រាត់​គ្នា​ថ្មី​នេះ…

ប្រទេស​កូរ៉េ​ទាំង​២ ៖ មនុស្ស​ចាស់​កូរ៉េ​ខាងត្បូង ដែល​មាន​វ័យ​លើស​ពី​៨០​ឆ្នាំទៅ​ច្រើន​សិប​នាក់ កាលពី​ថ្ងៃ​ទី​២០ ​សីហា ​បាន​ធ្វើ​ដំណើរ​មក​កាន់​កូរ៉េ​ខាងជើង ដើម្បី​ជួបជុំ​សាច់​ញាតិ​​ដែល​ព្រាត់​គ្នា​ចាប់តាំងពី​សង្គ្រាម​កូរ៉េ​ឆ្នាំ​១៩៥០-១៩៥៣​មក ។

ពិធី​ជួបជុំ​សាច់ញាតិ​ព្រាត់​គ្នា​ថ្មី​នេះ ទើប​មាន​ទៀត​ចាប់តាំងពី​៣​ឆ្នាំ​មក​ហើយ ប្រព្រឹត្ត​ទៅ​នៅ​ទីតាំង​ទេសចរណ៍​ភ្នំ​ KUMGANG កូរ៉េ​ខាងជើង​។​ បែប​នេះ​ជា​ការ​បង្ហាញ​ថែម​ទៀត​ពី​ភាព​ធូរស្រាល​គួរ​ឲ្យ​កត់សម្គាល់​រវាង​កូរ៉េ​ខាងជើង​និង​កូរ៉េ​ខាងត្បូង ក្រោយ​ភាព​តានតឹង​រយៈពេល​ច្រើន​ឆ្នាំ មក​ពី​កម្មវិធី​នុយក្លេអ៊ែរ​និង​បាលី​ស្ទិ​ក​របស់​ក្រុង​ព្យុ​ង​យ៉ាង ។

មនុស្ស​ច្រើន​លាន​នាក់​បាន​ព្រាត់ប្រាស់​គ្នា​ដោយសារ​ជម្លោះ ដែល​ពុះ​បំបែក​ឧបទ្វីប​កូរ៉េ។​ពុំ​ទាន់​មាន​សន្ធិសញ្ញា​សន្តិភាព​ណាមួយ​ត្រូវ​បាន​ចុះហត្ថលេខា​រវាង​កូរ៉េ​ទាំង​២​នៅឡើយ រួច​ការ​ទាក់ទង​គ្នា​ខាង​ផ្នែក​សី​ុ​វិល​មានការ​រិ​ត​ត្បិត​បំផុត​។​ចាប់តាំងពី​ឆ្នាំ​២០០០​មក កូរ៉េ​ទាំង​២​បាន​រៀបចំ​ពិធី​ជួបជុំ​សាច់ញាតិ​ព្រាត់​គ្នា ចំនួន​២០​លើក​ពេល​មានការ​កែ​លម្អ​ទំនាក់ទំនង​ទ្វេភាគី​។​ប៉ុន្តែ​៦៥​ឆ្នាំ​ក្រោយ​យុទ្ធសន្តិភាព សម្រាប់​សាច់ញាតិ​ព្រាត់​គ្នា​អាយុ​ពួក​គេ​កាន់តែ​ចាស់ រួច​ភាគច្រើន​បាន​ស្លាប់​បាត់​។

ជនជាតិ​កូរ៉េ​ខាងត្បូង​៨៩​នាក់​ចាប់ឆ្នោត​សម្រាប់​បាន​មក​ជួបជុំ​សាច់ញាតិ​លើក​នេះ​ដោយ​ពួក​គាត់​សុទ្ធតែ​មាន​វ័យ​លើស​ពី​៨០​ឆ្នាំ ហើយ​អ្នក​ចាស់​ជាងគេ​គឺ​លោកតា​ម្នាក់​មាន​វ័យ​១០១​ឆ្នាំទៅ​ហើយ​។​ពួក​គាត់​ធ្វើ​ដំណើរ​តាម​រថយន្ត​បឺស​១៤​គ្រឿង​អម​ដោយ​ប៉ូលិ​ស ​និង​ក្រុម​បុគ្គលិក​ពេទ្យ​មក​កាន់​កូរ៉េ​ខាងជើង​។​ពួក​គាត់​ទោះ​ចាស់ជរា​ខ្លះ​ពុំ​សូវ​ជា ហើយ​មួយ​ចំនួន​ជិះ​លើ​កៅអី​មាន​កង់ ពួក​គាត់​ហាក់​មាន​ទឹកមុខ​រីករាយ​។​ពី​ថ្ងៃ​ទី​២០​មក​២២​សីហា​ពួក​គាត់ មាន​ពេល​ជួប​សាច់ញាតិ​ប្រមាណ​ជា​១១​ម៉ោង ដោយ​មានការ​តាម​ឃ្លាំ​មើល​របស់​ពួក​ភ្នាក់ងារ​កូរ៉េ​ខាងជើង មុន​ពេល​បែក​គ្នា​ប្រហែលជា​រៀង​រហូត​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ