ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាង​ក្រមុំ​ចិត្តធំ​ជាង​ប៉ែ​ត​…​ម្តាយ​ស្តី​បន្តិច​បញ្ចប់ជីវិត

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ​នាង​ក្រមុំ​ម្នាក់ ព្រោះតែ​តូចចិត្ត​ខឹង​នឹង​ម្តាយ​ស្តីបន្ទោស បាន​យក​ថ្នាំពុល​មក​ផឹក​សម្លាប់​ខ្លួន បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២០ ខែសីហា ឆ្នាំ​២០១៨ នៅ​ភូមិ​ភ្នំ​ជញ្ជាំង ឃុំ​ជប់​វា​រី…

ខេត្តបន្ទាយមានជ័យ ៖ ​នាង​ក្រមុំ​ម្នាក់ ព្រោះតែ​តូចចិត្ត​ខឹង​នឹង​ម្តាយ​ស្តីបន្ទោស បាន​យក​ថ្នាំពុល​មក​ផឹក​សម្លាប់​ខ្លួន បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២០ ខែសីហា ឆ្នាំ​២០១៨ នៅ​ភូមិ​ភ្នំ​ជញ្ជាំង ឃុំ​ជប់​វា​រី ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ​។

ជន​រង​គ្រោះ​ដែល​ស្លាប់​ខាងលើ​ឈ្មោះ​ហ៊​ន ស្រី​ល័​ក្ខ ភេទ​ស្រី អាយុ​២៣​ឆ្នាំ នៅ​ភូមិ​ភ្នំ​ជញ្ជាំង ឃុំ​ជប់​វា​រី ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

​លោក​វរសេនីយ៍ឯក មាស ប្ញ​ទ្ធី អធិការ​នគរបាល​ស្រុក​ព្រះនេត្រព្រះ បាន​ឲ្យ​ដឹង​ថា​៖ នៅ​មុន​ពេល​កើតហេតុ នារី​រង​គ្រោះ​បាន​ដើរ​ចេញពីផ្ទះ​របស់​ខ្លួន​ទៅ​តូប​បងថ្លៃ​របស់​នាង​ដើម្បី​ទិញ​ទឹក​សុទ្ធ ពេល​ដែល​លើក​ទឹក​ផឹក​ស្រាប់​តែ​នាង​មាន​អាកា​រៈ​ក្អួត ។ ពេល​នោះ​បងថ្លៃ​ក៏​បាន​សួរ​ថា «​អា​ល័​ក្ខ​ស្រ​វឺ​ង​ស្រា​មែន​?» នាង​បាន​ប្រាប់​ថា​អត់​ទេ គឺ​នាង​ផឹកថ្នាំ​សម្លាប់សត្វ​កណ្តុរ ។ ពេល​នោះ​បងថ្លៃ​ក៏​រត់​ទៅ​ហៅ​ឪពុក​ម្ដាយក្មេក​ដែល​ត្រូវជា​ឪពុក​ម្តាយ​របស់​នារី​រង​គ្រោះ ហើយ​ក៏​នាំ​គ្នា​បញ្ជូន​នារី​រង​គ្រោះ​ទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​បង្អែក​ស្រុកព្រះនេត្រព្រះ ប៉ុន្តែ​គ្រូពេទ្យ​ពិនិត្យ​រួច​ហើយ​ក៏​បានឱ្យ​ក្រុម​គ្រួសារ​យក​នារី​រង​គ្រោះ​ទៅ​មន្ទី​ពេទ្យ​ស្រុក​មង្គល​បូ​រី តែ​ក្រុម​គ្រួសារ​នារី​រង​គ្រោះ​បាន​ដឹក​ទៅ​មន្ទី​ពេទ្យ​បង្អែក​ក្រុង​សិរី​សោភ័ណ​វិញ​ដើម្បី​សង្គ្រោះ​បន្ទាន់ ជា​អកុសល​នារី​រង​គ្រោះ​បាន​បាត់បង់​ជីវិត​នៅ​ម៉ោង​១២​និង​៣០​នាទី​ឈាន​ចូល​ថ្ងៃ​ទី​២១ សីហា ឆ្នាំ​២០១៨ ទៅ​ហើយ​។

​លោក​អធិការ​បាន​បញ្ជាក់​ទៀត​ថា តាម​ការ​សាកសួរ​ព័ត៌មាន​ក្នុង​ក្រុម​គ្រួ​សារបាន​ប្រាប់​សមត្ថកិច្ច​ថា មូលហេតុ​ដែល​នារី​រង​គ្រោះ​ដាច់​ចិត្ត​សម្លាប់​ខ្លួន​បែប​នេះ គឺ​ដោយសារ​តែ​នាង​ដើរ​លេង​ពេល​ថ្ងៃ លុះ​ពេល​ល្ងាច​បាន​ត្រឡប់​មក​ផ្ទះ ហើយ​ត្រូវ​ម្តាយ​ស្តីបន្ទោស ក៏​សម្រេចចិត្ត​ផឹកថ្នាំ​សម្លាប់​កណ្តុរ​បណ្តាល​ឱ្យ​ស្លាប់​តែ​ម្តង​។បច្ចុប្បន្ន​ សព​ត្រូវ​បាន​ក្រុម​គ្រួសារ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ