រំដោះ​ទឹក​ទាំង​យប់​ទាំង​ថ្ងៃ​… ព្រោះ​គំរាម​ក្រុង​ក្រចេះ​ហើយ


ខេត្តក្រចេះ ៖ អាជ្ញាធរ​បង្កើន​ការ​ទប់ស្កាត់​ទឹកជំនន់​ មិន​ឱ្យ​ជន់​លិច​ចូល​ទីប្រជុំ​ក្រុង​​ក្រចេះ ដោយ​បាន​ប្រើ​ម៉ាស៊ីន​​បូម​រំដោះ​ទឹក​ ដែល​លិច​ជ្រាប​តាម​ប្រ​ព័​ន្ធ​លូចេញ​ទៅ​បឹង​នៅ​ខាងក្រោយ​ទី​ប្រជុំជនវិញ ​។ ការ​ប្រើ​ម៉ាស៊ីន​បូម​រំដោះ​ទឹក​ចេញពី​តំបន់​ទីប្រជុំជន​ក្រុង​ក្រចេះ ដើម្បី​បញ្ចៀស​ពី​ការ​លិច​លង់​​ពី​ក្រុមការងារ​របស់​មន្ទីរ​សាធារណៈការជាមួយ​និង​មន្ទីរ​ធនធាន​ទឹក បាន​ធ្វើ​ឡើងជា​ប្រចាំទាំង​យប់​ទាំង​ថ្ងៃ​ ចាប់ពី​ស្ថានភាព​ទឹក​ជំនន់​បាន​ជន់​ឡើង​ដល់​កម្រិត​​ប្រកាសអាសន្ន ​កាលពី​ថ្ងៃទី​១៩ រហូត​ដល់​ថ្ងៃ​ទី​២១ សីហា មកនេះ ។

ក្រុម​​មន្ត្រី​បាន​​និយាយ​ថា ប្រសិនបើ​ការ​ជន​់ឡើង​​នៃ​ទឹកជំនន់​ក្នុង​សភាព​សន្សឹម​ៗ គឺការ​ប្រើ​ម៉ាស៊ីន​បូម​រំដោះ​ទឹក​របស់​អាជ្ញាធរ​ទប់ស្កាត់​ការ​លិចលង់​ និង​មាន​ប្រ​សិ​ទ្ធ​​ភាព ​។ ស្ថានភាព​ទឹកជំនន់​ទន្លេមេគង្គ​ ត្រូវ​បាន​គេ​មើល​ឃើញ​ថា បាន​និង​កំពុង​តែ​ហក់​ឡើង​​កាន់តែ​ខ្លាំង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ រហូតលើស​​ពី​កម្រិត​ប្រកាស​អា​សន្ន​ ដែល​មានកម្ពស់​២២​ម៉ែត្រ ​។

ស្រុក​មួយ​ចំនួន​​ដែល​មាន​ទីតាំង​​នៅ​តំបន់​ទំនាប និង​ប្រប​​​ដង​ទន្លេមេគង្គ កំពុ​ង​តែ​ជួប​ការ​លិចលង់​​កាន់តែ​ខ្លាំង​ដែរ ។ ជាមួយ​គ្នា​នេះ នៅ​​ទីប្រជុំជន​ក្រុង​ក្រចេះ​​ក៏​កំពុង​តែ​គំរាម​កំហែង​ដោយ​ការ​លិច​ផង​ដែរ ខណៈ​ដែល​ត​ំ​បន់​នៅ​ជុំវិញ​ កំពុង​តែ​រង​ការ​លិចលង់​ទៅ​ហើយ​ជា​បណ្តើរ​ៗ​​ហើយ​នោះ​ ។

ទន្ទឹម​នឹង​ការ​គំរាម​គំ​ហែង ​ដោយ​ការ​ជន់​លិច​ដល់ទី​ប្រជុំជន​ក្រុង​ក្រចេះ​នេះ បាន​​ធ្វើ​ឱ្យ​អាជីវករ​មួយ​ចំនួន​ធំ​​​កំពុង​តែ​លក់ដូរ​សម្ភារមុខទំនិញ​នានា​ក្នុង​ផ្សារ ​ក៏​ដូច​ជា​នៅ​ក្នុង​ក្រុង​ក្រចេះ មានការ​ព្រួយបារម្ភ​ជាខ្លាំង ជា​មួយ​បាតុភាព​ធម្មជាតិ​នេះ​ ​។

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ