ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​មុខសញ្ញា​៥​នាក់ និង​ថ្នាំ​ញៀន​១៤​កញ្ចប់​នៅ​ស្រុក​វាល​វែង

5 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ សមត្ថកិច្ច​នគរបាល​ស្រុក​វាល​វែង​បាន​ធ្វើការ​ឃាត់ខ្លួន​មុខសញ្ញា​ចំនួន​៥​នាក់​និង​ថ្នាំ​ញៀន​១៤​កញ្ចប់ កាលពី​ថ្ងៃ​ទី​១៨-១៩ ខែសីហា ឆ្នាំ​២០១៨ ក្នុង​៣​ករណី​ផ្សេង​គ្នា ។ សមត្ថកិច្ច​ឲ្យ​ដឹង​ថា វេលា​ម៉ោង​០៨​និង​១៥​នាទី​ព្រឹក…

ខេត្តពោធិ៍សាត់ ៖ សមត្ថកិច្ច​នគរបាល​ស្រុក​វាល​វែង​បាន​ធ្វើការ​ឃាត់ខ្លួន​មុខសញ្ញា​ចំនួន​៥​នាក់​និង​ថ្នាំ​ញៀន​១៤​កញ្ចប់ កាលពី​ថ្ងៃ​ទី​១៨-១៩ ខែសីហា ឆ្នាំ​២០១៨ ក្នុង​៣​ករណី​ផ្សេង​គ្នា ។

សមត្ថកិច្ច​ឲ្យ​ដឹង​ថា វេលា​ម៉ោង​០៨​និង​១៥​នាទី​ព្រឹក ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០១៨ ឃាត់ខ្លួន​ម្នាក់​ឈ្មោះ ហាង សុធី​រះ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ នៅ​ភូមិ​កណ្ដាល ឃុំ​ក្បាល​ត្រាច​ស្រុក​ក្រគរ ។ នៅ​ថ្ងៃ​ដដែល​នោះ​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក ឃាត់ខ្លួន​២​នាក់​បន្ថែម​ទៀត នៅ​ភូមិ​ស្ទឹង​ថ្មី ឃុំ​ប្រមោយ ស្រុក​វាល​វែង​មាន​ទី​១-​ឈ្មោះ ហេង ពិសិដ្ឋ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ និង​ទី​២-​ឈ្មោះ ម៉ា​ន រ៉ូ​ហ្សា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ។ ទាំង​២​នាក់​ជា​ជនជាតិ​ខ្មែរ​អ៊ី​ស្លា​ម​រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ។ ឃាត់ខ្លួន​រួម​នឹង​វត្ថុ​តាង​ថ្នាំ​ញៀន​ចំនួន​៧​កញ្ចប់​តូច ទម្ងន់​០,៨៥​ក្រាម និង​ឧបករណ៍​ជក់​មួយ​ចំនួន​ទៀត ។

នៅ​វេលា​ម៉ោង​០៨​ព្រឹក ថ្ងៃ​ទី​១៩ ខែសីហា ឆ្នាំ​២០១៨ ឃាត់ខ្លួន​២​នាក់​ទៀត​នៅ​ភូមិ​ប្រមោយ​ឃុំ​ប្រមោយ​ស្រុក​វាល​វែង​ទី​១-​ឈ្មោះ ផ្អ សំ​អែម ភេទ​ប្រុស អាយុ​១៩​ឆ្នាំ និង​ទី​២-​ឈ្មោះ ចក់ ទូច ភេទ​ប្រុស អាយុ​២០​ឆ្នាំ ។ ទាំង​២​នាក់​នេះ​រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ។ ឃាត់ខ្លួន​រួម​នឹង​វត្ថុ​តាង​ថ្នាំ​ញៀន​៧​កញ្ចប់ ។

មុខសញ្ញា​ទាំង​៥​នាក់ និង​វត្ថុ​តាង​សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ