ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«យុទ្ធនាការ​ជំនួយ​ជន​រង​គ្រោះ​ដោយ​ទឹកជំនន់ ១+១ និង ១+២» សម្រាប់​ប្រជាពលរដ្ឋ ២ ខេត្ត​បាន​ចាប់ផ្តើម​

5 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​ ៖ ដោយ​មើលឃើញ​ពី​ការ​លំបាក​របស់​ប្រជាពលរដ្ឋ​រង​គ្រោះ​ដោយ​ទឹក​ជំនន់ ធនាគារ​ហ្វី​លី​ព ដែល​ជា​ធនាគារ​សឹ​ង្ហ​បុរី​តែ​មួយ​គត់​នៅ​កម្ពុជា បាន​ចាប់​ដៃគូ​សហ​ការ​​ជាមួយ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ក្រេ​ឌី​ត ដែល​ជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ នាំមុខ​គេ​មួយ​​នៅ​កម្ពុជា ក្នុង​ការ​រៀបចំ​ជា​យុទ្ធនាការ​មួយ​ដែល​មានឈ្មោះ​ថា…

​រាជធានី​ភ្នំពេញ​ ៖ ដោយ​មើលឃើញ​ពី​ការ​លំបាក​របស់​ប្រជាពលរដ្ឋ​រង​គ្រោះ​ដោយ​ទឹក​ជំនន់ ធនាគារ​ហ្វី​លី​ព ដែល​ជា​ធនាគារ​សឹ​ង្ហ​បុរី​តែ​មួយ​គត់​នៅ​កម្ពុជា បាន​ចាប់​ដៃគូ​សហ​ការ​​ជាមួយ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ក្រេ​ឌី​ត ដែល​ជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ នាំមុខ​គេ​មួយ​​នៅ​កម្ពុជា ក្នុង​ការ​រៀបចំ​ជា​យុទ្ធនាការ​មួយ​ដែល​មានឈ្មោះ​ថា «​យុទ្ធនាការ​ជំនួយ ១+១ និង ១+២ » ក្នុង​គោលបំណង​ជួយ​ដល់​ប្រជាពលរដ្ឋ​រង​គ្រោះ​ដោយ​ទឹកជំនន់​នៅ​ខេត្ត​ស្ទឹងត្រែង និង​ក្រចេះ ចំនួន​ប្រមាណ​ជា ៣០០ គ្រួសារ ក្រោម​ទឹកប្រាក់​ជំនួយ​សរុប ប្រមាណ​ជា 13,513.68 ដុល្លារ​អា​មេ​រិ​ក​។ ព្រម​ជាមួយនឹង​ការ​រួម​វិភាគទាន​បន្ថែម​ទៀត​ពី​សមាគម​សឹ​ង្ហ​បុរី​កម្ពុជា​ដែល​ឧបត្ថម្ភ​ជា​អាហារ​កំប៉ុង និង ទឹកប្រាក់​ចំនួន 2,833.58 ដុល្លារ​អា​មេ​រិ​ក​។​

​តាម​រយៈ​យុទ្ធនាការ​នេះ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ទាំង​ពីរ​បាន​ប្រមូល​ការ​បរិ​ច្ចាក​ពី បុគ្គលិក និង​អតិថិជន​ជា​សប្បុរសជន​របស់​ខ្លួន​ដើម្បី​ជួយ​ដល់​ជន​រង​គ្រោះ ។ ចំនួន​សាច់ប្រាក់​ដែល​​រៃ​អង្គាស​បាន​ពី​បុគ្គលិក និង អតិថិជន បាន​ចំនួន​ប៉ុន្មាន នោះ​ធនាគារ​ហ្វី​លី​ព នឹង​ធ្វើការ​ដាក់​បន្ថែមចំនួន​ដូច​គ្នា​ដែល​មាន​ន័យ​ថា ១​ថែម​១ ។ ដូច​គ្នា​នេះ​ដែរ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ ក្រេ​ឌី​ត ក៏​បាន​ធ្វើការ​បន្ថែម​ទ្វេរ​ដង​លើ​ថវិការ​ដែល​រៃ​អង្គាស​បាន​ពោល​គឺ រៃ​បាន​មួយ​បន្ថែម​ដល់​ទៅ​២​ដង​។​

​ជាង​នេះ​ទៅ​ទៀត ក្រុមហ៊ុន​នាំ​ចូល​គ្រឿង​ឧបភោគបរិភោគ​ដ៏​ធំ​ជាងគេ​នៅ​សឹ​ង្ហ​បុរី LSH (Cambodia) ក៏​បាន​ជួយ​ជា​អាហារ​កំប៉ុង​ចំនួន ៥០​កេស ទឹកដោះគោ ៦២​កេស និង បង្អែម​សូកូឡារ​ចំនួន ៧០​កេស​ផង​ដែរ​។​

​លោក ហាន ប៉េង ក្វា​ង នាយក​គ្រប់គ្រង​ទូទៅ​នៃ​ធនាគារ​ហ្វី​លី​ព បាន​មាន​ប្រសាសន៍​ថា «​កិច្ចការ​នេះ​មិន​ត្រឹម​ជា​ការ​ដើរ​ស្រប​តាម​គោលការណ៍​ទំនួល​ខុស​ត្រូវ​សង្គម​របស់ ធនា​គារ​​ហ្វី​លី​ព និង គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ក្រេ​ឌី​ត​ប៉ុណ្ណោះ​ទេ ប៉ុន្តែក៏​ស្រប​តាម​ចក្ខុវិស័យ និង​​គុណ​តម្លៃ​របស់​ស្ថាប័ន​ទាំង​ពីរ​ផង​ដែរ​ក្នុង​ការ​ជួយ​សម្រាលទុក្ខ​របស់​សង្គម​។

មិនតែប៉ុណ្ណោះ​ក៏​បាន​លើកទឹកចិត្ត​ដល់​បុគ្គលិក និង​អតិថិជន​ម្នាក់​ៗ​ឲ្យ​មានការ​ចូលរួម​ចំណែក​ក្នុង​ការ​ជួយ​ដល់​សង្គម​របស់​ខ្លួន​ផង​ដែរ​»​។​

​លោក ចាន់ ម៉ាច ប្រធាន​នាយក​ប្រតិបត្តិ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ក្រេ​ឌី​ត ក៏​បាន​មាន​ប្រសាសន៍​ថា « យើងខ្ញុំ​បានដឹង​ពី​ទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​ដោយ​ទឹក​ជំនន់ ពោល​គឺ​ពួក​គាត់​ត្រូវការ​ជំនួយ​ជា​បន្ទាន់ និង រហ័ស​ទាំង​ស្មារតី និង សម្ភារ ហើយ​តាម​រយៈ​ជំនួយ​នេះ​យើងខ្ញុំ​សង្ឃឹម​ជឿជាក់​ថា​នឹង​ជួយ​សម្រាលទុក្ខ​លំបាក​របស់​ពួក​គាត់​ឲ្យ​ឆ្លង​ផុត​ដំណាក់កាល​ដ៏​លំបាក​បាន​មួយ​រយៈ ទម្រាំ​ដល់​ស្ថានភាព​ទឹក​ស្រក​ទៅ​វិញ​»​។​

ចំណែក លោក អ៊ុ​ង ទួន ហួ​ន ក្រុមប្រឹក្សាភិបាល​ធនាគារ​ហ្វី​លី​ព និង គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ ក្រេ​ឌី​ត ក៏​បាន​បន្ថែម​ផង​ដែរ​ថា « ខ្ញុំ​សូម​ធ្វើការ​កោតសរសើរ​ដល់​បុគ្គលិក របស់​​ធនាគារ​ហ្វី​លី​ព និង គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ក្រេ​ឌី​ត​ដែល​បាន​បង្ហាញ​ពី​ទឹកចិត្ត​ជួយ​​សង្គ្រោះ​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​ប្រទេស​របស់​ខ្លួន និង សូម​អរគុណ​ជា​អតិបរមា​ដែល​ពួក​គាត់​តែងតែ​លះបង់​ជួយ​ដល់​ក្រុមហ៊ុន និង ប្រទេស​ជាតិ​» ។​

​លោក ឈ យី ប្រធាន​សមាគម​សិង្ហ​បុរី​កម្ពុជា បាន​បង្ហាញ​ចំណាប់អារម្មណ៍​ដែរ​ថា «អំណោយ​ពី​សមាគម​សិង្ហ​បុរី គឺជា​អំណោយ​ដែល​មាន​អត្ថន័យ​មិត្តភាព និង ការ​ជួយ​ចំពោះ​ប្រជាពលរដ្ឋ​កម្ពុជា​រង​គ្រោះ​ដោយ​ទឹកជំនន់ យើងខ្ញុំ​សូម​បួងសួង​សូម​ឲ្យ​ប្រជា​ពលរដ្ឋ​រង​គ្រោះ​ដោយ​ទឹកជំនន់​ទទួល​បាន​សុវត្ថិភាព ពេញលេញ​» ៕ ដោយ​សហ​ការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ