ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទំហំ​ពាណិជ្ជកម្ម កម្ពុជា​-​ឥណ្ឌូ​ណេ​ស៊ីកើនឡើង​តិចតួច

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​ស្ថានទូត​ឥណ្ឌូ​ណេ​ស៊ីបានឱ្យ​ដឹង​ថា ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​ឥណ្ឌូ​ណេ​ស៊ី មាន​ទឹកប្រាក់​ចំនួន​៥៥០​លាន​ដុល្លារ​អា​មេ​រិ​ក​នៅ​ឆ្នាំ​២០១៧ កើនឡើង​ប្រមាណ​១៤,៥% បើ​ធៀប​នឹង​ឆ្នាំ​២០១៦ មាន​ទឹកប្រាក់​ចំនួន​៤៨០​លាន​ដុល្លារ ។…

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​ស្ថានទូត​ឥណ្ឌូ​ណេ​ស៊ីបានឱ្យ​ដឹង​ថា ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​ឥណ្ឌូ​ណេ​ស៊ី មាន​ទឹកប្រាក់​ចំនួន​៥៥០​លាន​ដុល្លារ​អា​មេ​រិ​ក​នៅ​ឆ្នាំ​២០១៧ កើនឡើង​ប្រមាណ​១៤,៥% បើ​ធៀប​នឹង​ឆ្នាំ​២០១៦ មាន​ទឹកប្រាក់​ចំនួន​៤៨០​លាន​ដុល្លារ ។

ឯកអគ្គរដ្ឋទូត​ឥណ្ឌូ​ណេ​ស៊ី ប្រចាំ​កម្ពុជា លោក ស៊ូរ​ឌី​ម៉ា​ន់ ហា​សែង បាន​មាន​ប្រសាសន៍​ក្នុង​ឱកាស​ប្រារព្ធ​ខួប​បុណ្យ​ឯករាជ្យ​ជាតិ​ឥណ្ឌូ​ណេ​ស៊ី លើក​ទី​៧៣ កាលពី​ថ្ងៃ​ទី​១៧ សីហា ថា ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​កម្ពុជា​-​ឥណ្ឌូ​ណេ​ស៊ី មាន​ភាព​ប្រសើរ​ឡើងជា​បន្តបន្ទាប់ ។ ជាក់ស្ដែង​ក្នុង​ឆ្នាំ​២០១៧ ប្រទេស​ទាំង​ពីរ​មាន​ទំហំ​ពាណិជ្ជកម្ម​សរុប​ចំនួន​៥៥០​លាន​ដុល្លារ​ពោល​គឺ​កើនឡើង​ប្រចាំឆ្នាំ​ជា​មធ្យម​២០% បើ​ធៀប​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ។ លោក​ឯកអគ្គរដ្ឋទូត​បន្ដ​ថា ៖« ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា​-​ឥណ្ឌូ​ណេ​ស៊ី​នៅ​ពេល​កន្លង​មក ទំនិញ​ដែល​ឥ​ណ្ឌ​ណេ​ស៊ី​នាំ​ចូល​មក​កម្ពុជា​ភាគច្រើន​ជា​ប្រភេទ​ថ្នាំពេទ្យ ។ រីឯ​ទំនិញ​ដែល​កម្ពុជា​នាំ​ចេញ​ទៅ​វិញ​ភាគច្រើន​ជា​ប្រភេទ​ក្រណាត់ » ។

ការ​កើនឡើង​នៃ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​ដោយសារ​តែ​ការ​ផ្តល់​សេវា​ផ្នែក​រដ្ឋ​ទៅ​ដល់​វិស័យ​ឯកជន​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​មាន​ភាព​ងាយស្រួល ដែល​ធ្វើ​ឱ្យ​ការ​នាំ​ចេញ​ទំនិញ​ពី​ទីផ្សារ​ប្រទេស​មួយ​ទៅ​មួយ​បាន​ទាន់​ពេលវេលា និង​មិន​ស្មុគស្មាញ ។

បើ​តាម​អ្នកស្រី ទូច ភក្តី នាយិកា​ក្រុមហ៊ុន Salak K.A.K Trading មាន​ប្រសាសន៍​ថា ដោយសារ​ទំនាក់ទំនង​ល្អ​រវាង​ប្រទេស​ទាំង​ពីរ ពិសេស​ការ​ផ្ដល់​សេវា​ផ្នែក​រដ្ឋ​មាន​លក្ខណៈ​ងាយស្រួល បាន​ធ្វើ​ឲ្យ​ការ​នាំ​ចូល​ទំនិញ​ពី​ឥណ្ឌូ​ណេ​ស៊ី មក​កម្ពុជា ពុំ​មាន​បញ្ហា​ស្មុគស្មាញ
ឡើយ ។ អ្នកស្រី​បន្ដ​ថា ៖« ពាក់ព័ន្ធ​នឹង​ការ​នាំ​ចូល​ផលិតផល​មក​ទីផ្សារ​កម្ពុជា​បច្ចុប្បន្ន​នេះ​អត់​មាន​អ្វី​ជា​ការ​លំបាក ឬ​ជា​ឧ​ប​ស័គ្គ​នោះ​ទេ ឲ្យ​តែ​យើង​មាន​ឯកសារ​គ្រប់គ្រាន់ »​។ អ្នកស្រី​បញ្ជាក់​ថា ៖« នៅ​ពេល​ប្រទេស​ទាំង​ពីរ​ផ្តល់​សេវា​កាន់តែ​ងាយស្រួល វា​ជា​ឱកាសល្អ​សម្រាប់​ពាណិជ្ជករ​ដែល​ចង់​នាំ​ចេញ​នាំ​ចូល​សេវាកម្ម ឬ​ផលិតផល​ពី​ទីផ្សារ​មួយ​ទៅ​ទីផ្សារ​មួយទៀត​។ ជាក់ស្តែង យើង​នាំ​ចូល​ផ្លែ​សា​ឡាក់​ពី​ឥណ្ឌូ​ណេ​ស៊ី​មក​កម្ពុជា រយៈពេល​ពីរ​បី​ឆ្នាំ​ចុង​ក្រោយ​នេះ មាន​លក្ខណៈ​ល្អ​ប្រសើរ ហើយ​តម្រូវការ​ទីផ្សារ​មានការ​កើន​ឡើងជា​បន្ត
បន្ទាប់ »​។

លោក​ឯកអគ្គរដ្ឋទូត​ឥណ្ឌូ​ណេ​ស៊ី បាន​បញ្ជាក់​ថា ៖« កម្ពុជា​និង​ឥណ្ឌូ​ណេ​ស៊ី មាន​ទំនាក់ទំនង​ជាមួយ​គ្នា​យូរអង្វែង​ណាស់​មក​ហើយ ។ យើង​តែងតែ​សហការ​គ្នា​ក្នុង​នាម​ប្រទេស​ជា​មិត្ត​ក្នុង​ការ​ដោះស្រាយ​បញ្ហា​មួយ​ចំនួន​ដែល​កើត​មាន​ឡើង​ក្នុង​សង្គម​យើង ។ លោក​ថា ៖« តាម​ខ្ញុំ​សង្កេត ទំនាក់ទំនង​រវាង​ប្រជាជន និង​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​កាន់តែ​មាន​លក្ខណៈ​ល្អជា​លំដាប់ ហើយ​កាន់តែ​រឹង​មាំ​ថែម​ទៀត ពិសេស​គឺ​មាន​ប្រជាជន​កម្ពុជា​ជា​ច្រើន​ដែល​ចាប់អារម្មណ៍​ជាមួយនឹង​វប្បធម៌ ក៏​ដូច​ជា​សិក្សា​ភាសា​ឥណ្ឌូ​ណេ​ស៊ី ។ យ៉ាងណាមិញ ប្រជាជន​ឥណ្ឌូ​ណេ​ស៊ី​ក៏​ដូច្នេះ​ដែរ កំពុង​តែ​ចាប់អារម្មណ៍​នឹង​សិល្បៈ​វប្បធម៌​របស់​កម្ពុជា » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ