ណា​ហ្គា​វើ​ល​ដ៍ ដាក់​លក់​នំ​ព្រះ​ខែ​នាំ​លាភ និង​ផ្តល់​ជូន​នូវ​ភាព​រីករាយ​ដ៏​សម្បូរ​បែប​!


រាជធានី​ភ្នំពេញ​៖  ជួបជុំ​ក្រុម​គ្រួសារ និង​ប្រារព្ធ​បុណ្យ​សែន​ព្រះ​ខែ​ជាមួយនឹង​នំ​ព្រះ​ខែ​ច្នៃ​យ៉ាង​​ផ្ចិតផ្ចង់​នៅ​ភោជនីយដ្ឋាន​ចិន Fortune Palace និង Hall of Golden Chimes ដែល​​​ជា​ភោជនីយដ្ឋាន​ឈ្នះ​ពានរង្វាន់​ពិភពលោក​របស់​ណា​ហ្គា​វើ​ល​ដ៍​ក្នុងឆ្នាំនេះ​។​

​ដុត​ថ្មី​ៗ​រៀងរាល់ថ្ងៃ​តាម​បែប​ប្រពៃណី​ជាមួយ​គ្រឿងផ្សំ​គុណភាព​ខ្ពស់​នាំ​ចូល​ពី​បរទេស នំ​​សែន​ព្រះ​ខែ​របស់​ណា​ហ្គា​វើ​ល​ដ៍ ផ្តល់​ជូន​នូវ​នំ​រសជាតិ​ឆ្ងាញ់​ប្លែក​ៗ​ជា​ច្រើន​ជម្រើស ដូច​​​ជា រសជាតិ​គ្រាប់​ឈូក រសជាតិ​ស្លឹក​តើយ ព្រមទាំង​នំ​រសជាតិ​ថ្មី ដូច​ជា រសជាតិ​ពោត និង​រសជាតិ​ក្រូចឃ្វិច​ជាមួយ​សណ្តែកក្រហម ជាដើម​។

អតិថិជន អាច​ជ្រើសរើស​នំ​សែន​ព្រះ​ខែ​ធម្មតា​ដែល​គ្មាន​ស៊ុត ឬ​មាន​ស៊ុត​ពីរ​ក៏​បាន​។ រីករាយ​ពិសា​តាម​ចិត្ត​!

​វេច​ខ្ចប់​ក្នុង​ប្រអប់​ពណ៌​មាស​ដ៏​ស្រស់​ស្អាត និង​ស័ក្តិ​សមជា​កាដូ​ក្នុង​ឱកាស​បុណ្យ​សែន​ព្រះ​ខែ​នេះ នំព្រះ​ខែ​ណា​ហ្គា​វើ​ល​ដ៍​ទាំង​អស់នេះ​ត្រូវ​បាន​ដាក់​លក់​ក្នុង​តម្លៃ​ចាប់ពី ១០$ ក្នុង​មួយ​ដុំ ឬ​ចាប់ពី ៣៤$ ក្នុង​មួយ​ប្រអប់​ដែល​មាន ៤ ដុំ​។

ចាប់ពី​ឥឡូវនេះ​រហូត​ដល់​ថ្ងៃ​ទី ២ កញ្ញា អ្នក​នឹង​ទទួល​បាន​នូវ​ការ​បញ្ចុះតម្លៃ​ពិសេស ២០% នៅ​ពេល​អ្នក​ក​ម្ម៉​ង់​ទុក​មុន ឬ​បញ្ចុះតម្លៃ ៣០% សម្រាប់​កា​រក​ម្ម៉​ង់​នំ ៥០​ប្រអប់ ឬ​លើស​ពី​នេះ​។ ទទួល​បាន​ពែង​រូប​នាគ​ដ៏​ស្រស់​ស្អាត​មួយ​នៅ​ពេល​អ្នកទិញ​នំ ២ ប្រអប់​ជាមួយនឹង​កូដ NAGA10 និង​ផ្តល់​ជូន​រហូត​អស់ពី​ស្តុក​។

អ្នក​អាច​មក​ជាវ​នំ​សែន​ព្រះ​ខែ​នាំ​លាភ​ដោយ​ផ្ទាល់​នៅ​សាល​ទទួលភ្ញៀវ​នៅ​ណា​ហ្គា​ទី​១ ភោជនីយដ្ឋាន Golden Bowl ភោជនីយដ្ឋាន​ក្រោម​ដី Food Pavilion ភោជនីយដ្ឋាន​ចិន​ប្រណីត Hall of Golden Chimes នៅ​ណា​ហ្គា​ទី ២ និង​ភោជនីយដ្ឋាន​ចិន Fortune Palace នៅ​ណា​ហ្គា​ទី ១ ឬ​អា​ចក​ម្ម៉​ង់​មុន​តាម​រយៈ​អ៊ី​ម៉ែ​ល dining@nagaworld.com ។

មិនតែប៉ុណ្ណោះ លោក​អ្នក​អាច​មក​ទទួលយក​នូវ​បទ​ពិសោធន៍​ដ៏​រីករាយ​នៅ​ណា​ហ្គា​វើ​ល​ដ៍ ចាប់ពី​ឥឡូវនេះ រហូត​ដល់​ថ្ងៃ​ទី ៣០ កញ្ញា ដែល​រួម​មានការ​សម្តែង​សិល្បៈ​បែប​ចិន​ការ​​សម្តែង​ពិសេស​អបអរ​បុណ្យ​សែន​ព្រះ​ខែ ការ​តុបតែង​ដ៏​ស្រស់​ស្អាត និង​កម្មវិធី​កម្សាន្ត​​សប្បាយ​ៗ​ជា​ច្រើន​ទៀត​។ រីករាយ និង​ប្រារព្ធ​បុណ្យ​សែន​ព្រះ​ខែ​នៅ​ណា​ហ្គា​វើ​លដ៍ មណ្ឌល​កម្សាន្ត​ចម្រុះ​ឈ្នះ​ពានរង្វាន់​លំដាប់​ពិភពលោក​!

សូម​បញ្ជាក់​ថា​ ជាមួយ​ការ​ពង្រីក​បន្ថែម​ថ្មី​ចុង​ក្រោយ ណា​ហ្គា​វើ​ល​ដ៍ មាន​បន្ទប់​ប្រភេទ​ស្វីត និង​ដឺ​លុ​ច្ស​ជាង ១.៦៥៨ បន្ទប់ ភោជនីយដ្ឋាន បានីយដ្ឋាន និង​ក្លឹ​ប ២៧ កន្លែង​ មណ្ឌល​ស្ប៉ា​ប្រណីត​ពីរ សាល​មហោស្រព NABA ដែល​មាន ២.០០០ កៅអី​នៅ​ណា​ហ្គា​ទី ២ ផ្សារ​ទំនិញ​រួច​ពន្ធ​ប្រតិបត្តិការ​ដោយ​ក្រុមហ៊ុន China Duty Free Group ដែល​ជា​ផ្សារ​​ទំនើប​ក្រោម​ដី​ទី​មួយ​ក្នុង​ប្រទេស​កម្ពុជា​ដែល​មាន​លក់ទំនិញ​ម៉ាក​អន្តរជាតិ​ល្បី​ៗ សេវា​​កម្សាន្ត​សម្បូរ​បែប និង​សាល​ប្រជុំ​ដែល​បំពាក់​ដោយ​បរិក្ខារ​ទំនើប​ៗ ៕ ដោយ​សហ​ការ

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ពាណិជ្ជកម្ម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ