ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លែង​កង្វល់​ជាមួយនឹង​ការ​សិក្សា​របស់​កូន​ៗ ជាមួយនឹង​កម្ម​វី​ធី​រង្វាន់​អាហារូបករណ៍​មួយ​នេះ​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ក្រុមហ៊ុន ខ​ល​ហ្គេ​ត ទទួល​បាន​ជោគជ័យ​យ៉ាង​ខ្លាំង បន្ទាប់​ពី​បាន​បើក​យុទ្ធនា​ការ​អាហារូបករណ៍ ខ​ល​ហ្គេ​ត រយៈពេល​៣​ខែ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ក្នុងឆ្នាំនេះ និង​​រក​ឃើញ​អ្នក​ឈ្នះ​រង្វាន់​សរុប​ចំនួន ១១១…

រាជធានី​ភ្នំពេញ ​៖ ក្រុមហ៊ុន ខ​ល​ហ្គេ​ត ទទួល​បាន​ជោគជ័យ​យ៉ាង​ខ្លាំង បន្ទាប់​ពី​បាន​បើក​យុទ្ធនា​ការ​អាហារូបករណ៍ ខ​ល​ហ្គេ​ត រយៈពេល​៣​ខែ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ក្នុងឆ្នាំនេះ និង​​រក​ឃើញ​អ្នក​ឈ្នះ​រង្វាន់​សរុប​ចំនួន ១១១ នាក់​។ ក្រុម​គ្រួសារ​ជា​ពិសេស​មាតាបិតា ដែល​​បារម្ភ​​ពី​ការ​សិក្សា​របស់​កូន​ៗ និង​សិស្សានុសិស្ស​ដែល​កំពុង​សិក្សា ឥឡូវនេះ​មានកា​រ​ឆ្លើយ​តប​យ៉ាង​ល្អ​សម្រាប់​យុទ្ធនាការ​នេះ​។​

​ជាមួយនឹង​ឱកាស​ឈ្នះ​រង្វាន់​អាហារូបករណ៍​ដែល​មាន​តម្លៃ​សរុប ២៤០​លាន​រៀល​នេះ ក្រុមហ៊ុន ខ​ល​ហ្គេ​ត គឺ​មាន​គោលបំណង​លើកទឹកចិត្ត​ដល់​ក្រុម​គ្រួសារ​អ្នក​ឈ្នះ​រង្វាន់​ដើម្បី​ធ្វើការ​ចំណាយ​ទៅ​លើ​ការ​សិក្សា​របស់​កូន​ៗ សម្ភារ​:​សិក្សា ឬ​ជំនាញ​ផ្សេង​ៗ​សម្រាប់​​កូន​ៗ​ដែល​កំពុង​ត្រូវការ​ចំណេះដឹង​ជា​ចាំបាច់​។ យុទ្ធនាការ នេះ​ផ្តល់​ឱកាស​ដល់​​ប្រជាជន​កម្ពុជា ជា​ពិសេស​មាតាបិតា​ដែល​ធ្លាប់តែ​បារម្ភ​​ពី​ការ​សិក្សារ​កូន​ៗ​របស់​ពួក​គេ និង​មាន​គោលបំណង​ផ្តល់​នូវ​ឱកាស​ដល់​កុមារ​កម្ពុជា​ឲ្យ​មានការ​អប់រំ​កាន់តែ​ប្រសើរ និង​មាន​អនាគត​រុងរឿង​។

​កាលពី​ថ្ងៃ​សៅរ៍ ទី​១៨ ខែសីហា ឆ្នាំ​២០១៨ ក្រុមហ៊ុន ខ​ល​ហ្គេ​ត បាន​រៀបចំ​កម្មវិធី​ចាប់​រង្វាន់​អាហារូបករណ៍​លើក​ចុង​ក្រោយ​របស់​ខ្លួន​ស្ថិត​នៅ Lively Plaza Aeon Mall និង​បាន​​រក​ឃើញ​អ្នក​ឈ្នះ​រង្វាន់ ៣៧ នាក់​ចុង​ក្រោយ​ផង​ដែរ​។ នៅ​ក្នុង​កម្ម​វិធី​នេះ​ក៏​មានកម្ម​វិធី​​លេងល្បែង​កំសាន្ត​សប្បាយ​ៗ​ ដើម្បី​ឈ្នះ​រង្វាន់​អនុស្សាវរីយ៍​ជា​ច្រើន និង​ការ​សម្តែង​ពី​តារា​កិត្តិយស​ផង​ដែរ​។​

​ក្រុមហ៊ុន ខ​ល​ហ្គេ​ត សូម​អរគុណ​ដល់​អតិថិជន​ទាំងអស់​ដែល​បាន​ចូលរួម​នៅ​ក្នុង​យុទ្ធនា​ការ​ឆ្នាំ​នេះ ក៏​ដូច​ជា​ការ​គាំទ្រ​របស់​លោក​អ្នក​កន្លង​មក​។ ក្រុមហ៊ុន ខ​ល​ហ្គេ​ត សន្យា​​នឹង​ជួយ​បន្ត​ការ​គាំទ្រ​ចំពោះ​យុទ្ធនាការ​សំខាន់​ៗ​ដើម្បី​ផ្តល់​នូវ ឱកាស​ដល់​កុមារ​កម្ពុជា​ឲ្យ​មានការ​អប់រំ​កាន់តែ​ប្រសើរ​និង​មាន​អនាគត​រុងរឿង​។​

​ខ​ល​ហ្គេ​ត ផ្គត់ផ្គង់​ការ​សិក្សារ​កុមារ​កម្ពុជា​ឲ្យ​មាន​អនាគត​កាន់តែ​ប្រសើរ​។ ដោយ​សហ​ការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ