មិនដឹង​ជា​យ៉ាងម៉េច​បានជា​គាត់​មក​ទើរលើ​របង​ចឹ​ង


ខេត្ត​កែប ៖ បើ​តាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​បាន​ផឹកស្រា​ស្រវឹង​ជោក​ជាំ​ទើរ​ជាប់​នឹង​របង​ធនាគារ​ក្នុងស្រុក​មួយ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ម៉ោង​៣​និង​២០​នាទី​ទៀប​ភ្លឺ ថ្ងៃ​ទី​២១ ខែសីហា ឆ្នាំ ២០១៨ ។

បើ​តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា បុរស​ខាងលើ​មិន​ទាន់​បាន​ស្គាល់​អត្ត​សញ្ញាណ​នោះ​ទេ បុរស​រង​គ្រោះ​រូប​នេះ​បាន​ផឹកស្រា​ស្រវឹង​ជោក​ជា រួច​មាន​បំណង​ចង់​ចូល​ទៅ​ក្នុង​បរិវេណ​ធនាគារ​មួយ​ក្នុងស្រុក ហើយ​ក៏​បាន​ឡើង​តាម​របង​ដែក ស្រាប់តែ​រអិល​ជើង​នៅ​លើ​របង​នោះ បណ្តាល​ឲ្យ​ចម្រឹង​របង​មុត​រង​របួស​យ៉ាងធ្ងន់ធ្ងរ ហើយ​ត្រូវ​បាន​គេ​ហៅ​រថយន្ត​សង្គ្រោះ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​បង្អែក​ខេត្ត​កែប។

ប្រភព​ដដែល​បន្ត​ទៀត​ថា ពាក់​ព័ន្ធ​ករណី​ខាងលើ សមត្ថកិច្ច​មិន​ទាន់​បាន​សួរនាំ​ជន​រង​គ្រោះ​ដើម្បី​ឲ្យ​ដឹង​ពី​មូលហេតុ និង​អត្តសញ្ញាណ​ជន​នៅឡើយ​ទេ ដោយ​ជន​រង​គ្រោះ​កំពុង​​ស្ថិត​ក្នុង​របួស​ធ្ងន់ធ្ងរ​កំពុង​សង្គ្រោះ ហើយ​ជុំវិញ​ករណី​ខាងលើ​នេះ នៅ​ពេល​សមត្ថកិច្ច​សាកសួរ​ដឹង​នោះ ភ្នាក់ងារ​យើង​នឹង​រាយការណ៍​ព័ត៌មាន​បន្ត​ទៀត​៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ