ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តាម​រក​គ្រប់​ច្រកល្ហក​ទម្រាំ​តែ​ចាប់​គាត់​ទាំង​២​នាក់​នេះ​បាន

5 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ ជនសង្ស័យ​ចំនួន​២​នាក់​ត្រូវ​បាន​ប៉ូលិស​ធ្វើការ​ចាប់ខ្លួន​រួច​កសាង​សំណុំរឿង​ដើម្បី​បញ្ជូន​បន្ត​មក​កាន់​ការិយាល័យ​ព្រហ្ម​ទ​ណ្ទ​កម្រិត​ស្រាល​ខេត្ត​ដើម្បី​ចាត់ការ​បន្ត ខណៈ​ដែល​ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​លួច​កាច់​សោរ​.​ក​ម៉ូតូ​របស់​គេ​១​គ្រឿង តែ​មិន​បាន​សម្រេច​ក៏​ត្រូវ​ប៉ូលិស​ធ្វើការ​ពួនស្ទាក់​គ្រប់​ច្រកល្ហក​ក៏​បាន​ចាប់ខ្លួន​បាន​រួម​ជាមួយនឹង​វត្ថុ​តាង​ជាក់ស្តែង ។ ហេតុ​ការ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៨​និង​០០​នាទី​ព្រឹក ថ្ងៃ​ទី​២០ ខែសីហា ឆ្នាំ​២០១៨…

ខេត្តតាកែវ ៖ ជនសង្ស័យ​ចំនួន​២​នាក់​ត្រូវ​បាន​ប៉ូលិស​ធ្វើការ​ចាប់ខ្លួន​រួច​កសាង​សំណុំរឿង​ដើម្បី​បញ្ជូន​បន្ត​មក​កាន់​ការិយាល័យ​ព្រហ្ម​ទ​ណ្ទ​កម្រិត​ស្រាល​ខេត្ត​ដើម្បី​ចាត់ការ​បន្ត ខណៈ​ដែល​ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​លួច​កាច់​សោរ​.​ក​ម៉ូតូ​របស់​គេ​១​គ្រឿង តែ​មិន​បាន​សម្រេច​ក៏​ត្រូវ​ប៉ូលិស​ធ្វើការ​ពួនស្ទាក់​គ្រប់​ច្រកល្ហក​ក៏​បាន​ចាប់ខ្លួន​បាន​រួម​ជាមួយនឹង​វត្ថុ​តាង​ជាក់ស្តែង ។ ហេតុ​ការ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៨​និង​០០​នាទី​ព្រឹក ថ្ងៃ​ទី​២០ ខែសីហា ឆ្នាំ​២០១៨ ស្ថិត​នៅ​ភូមិ​រមេញ​ខាងត្បូង ឃុំ​រមេញ ស្រុក​កោះអណ្ដែត ខេត្តតាកែវ ។

លោក​វរសេនីយ៍ ជា សុ​ផាត អធិការ​នគរបាល​ស្រុក​កោះអណ្តែត​បានអោយ​ដឹង​ថា ជនសង្ស័យ​ចំនួន​២​នាក់​ទី​១-​ឈ្មោះ ភួង សៅ ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ រស់នៅ​ភូមិ​ស្រម៉ ឃុំ​ព្រៃខ្លា ស្រុក​កោះអណ្តែត និង​ទី​២-​ឈ្មោះ ភិន ថន ភេទ​ប្រុស អាយុ​៤២​ឆ្នាំ រស់នៅ​ភូមិ​ដូន​ភើ ឃុំ​ខ្វាវ ស្រុក​ទ្រាំង ខេត្តតាកែវ បាន​ធ្វើ​សកម្មភាព​លួច​កាច់​សោរ​.​ក​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា C125 ស៊េរី​ឆ្នាំ​២០១៣ ពាក់​ផ្លា​ក​លេខ តាកែវ 1J-1435 ជា​កម្មសិទ្ធិ​របស់​ឈ្មោះ សុខ រី​យ៉ា ភេទ​ប្រុស អាយុ​៥០​ឆ្នាំ រស់នៅ​ភូមិ​ចំបក់​ឯម ឃុំ​រមេញ ស្រុក​កោះអណ្តែត ។

ក្រោយ​ពេល​កើតហេតុ​កម្លាំង​ជំនាញ​ស្រុក​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ធ្វើការ​ល្បាត​ពួនស្ទាក់​គ្រប់​ច្រកល្ហក​រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ និង​ដកហូត​វត្ថុ​តាង​ម៉ូតូ ។ នៅ​ចំពោះ​មុខ​ប៉ូលិស​ជនសង្ស័យ​បាន​សារភាព​ថា ពួក​គេ​ពិតជា​បាន​ធ្វើ​សកម្មភាព​លួច​កាច់​សោរ​.​ក​យក​ម៉ូតូ​របស់​គេ​ពិតប្រាកដ​មែន តែ​គេច​មិន​រួច​ក៏​ត្រូវ​ប៉ូលិស​ចាប់ខ្លួន​បាន​តែ​ម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ