ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆែក​ខ្ទេច ចង់លាក់​ត្រង់​ណា​ក៏​រក​ឃើញ​ រហូត​ដល់​ស្ទាប​…​

5 ឆ្នាំ មុន
  • ភ្នំពេញ

ក្រុម​អ្នក​សង្កេតការណ៍​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា អនុរក្ស គណៈ​កម្មការ​ទាំងអស់​ បាន​រឹត​បន្តឹង​ជា​ខ្លាំង មិន​ខុស​ពី​ឆ្នាំ​មុន​ៗ​ឡើយ ។ បេក្ខជន​ដែល​ទៅ​ប្រឡង​គ្រប់​មណ្ឌល​ត្រូវ​បាន​ត្រួតពិនិត្យ​គ្រប់​ចន្លោះ​កន្លៀត​គ្មាន​សល់ ។ សិស្ស​ប្រុស​ម្នាក់​…

ក្រុម​អ្នក​សង្កេតការណ៍​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា អនុរក្ស
គណៈ​កម្មការ​ទាំងអស់​ បាន​រឹត​បន្តឹង​ជា​ខ្លាំង មិន​ខុស​ពី​ឆ្នាំ​មុន​ៗ​ឡើយ ។ បេក្ខជន​ដែល​ទៅ​ប្រឡង​គ្រប់​មណ្ឌល​ត្រូវ​បាន​ត្រួតពិនិត្យ​គ្រប់​ចន្លោះ​កន្លៀត​គ្មាន​សល់ ។

សិស្ស​ប្រុស​ម្នាក់​ ត្រូវ​គេ​ស្ទាប​ចំ​ពីមុខ ព្រោះ​ឃើញ​ប៉ោង​ទុល​ៗ​​ខោ ព្រោះ​ដើម្បី​ធានា​ឱ្យ​បាន​ថា​ បេក្ខជន​មិន​អាច​យក​អ្វី ដែល​ក្រសួង​បាន​ហាមឃាត់​ចូល​ទៅ​ក្នុង​មណ្ឌល​​ប្រឡង​បាន​ឡើយ ។

បេក្ខជន​ដែល​ពាក់​ស្បែកជើង​ប៉ាត់​តា​ត្រូវ​បាន​អ្នក​សង្កេតការណ៍ឱ្យ​ដោះ​ចេញ​ដើម្បី​ពិនិត្យ ហើយ​បេក្ខជន​ណា​ដែល​មាន​ស្រោមជើង​ក​វែង ក៏​ត្រូវ​ឱ្យ​ដោះ​ចេញ​ពិនិត្យ​ដែរ ក្រែង​មាន​លួចលាក់​សំណៅ​ឯកសារ​ណាមួយ ។

អ្វី​ដែល​គួរ​ឱ្យ​កោតសរសើរ​នោះ ទាំង​បេក្ខជន​ប្រឡង​ទាំងស្រី ទាំងប្រុស ពុំ​មាន​បង្កប់​ឯកសារ និង​ឧបករណ៍​អេ​ឡិច​ត្រ​និក​ណាមួយ​ចូល​ឡើយ ពោល​គឺ​មាន​សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ​ល្អ​។ ចំណែកឯ​នៅ​ខាង​ក្រៅ​មណ្ឌល​ប្រឡង​មាន​កងកម្លាំង​សមត្ថកិច្ច​នៅ​រក្សា​សណ្ដាប់ធ្នាប់ ។

តាម​ប្រសាសន៍​លោក​ទេស​រដ្ឋមន្ត្រី ហង់​ជួន ណា​រ៉ុ​ន បាន​ថ្លែង​នៅ​វិទ្យាល័យ​ព្រះ​ស៊ី​សុវត្ថិ​នា​ព្រឹក​ថ្ងៃ​ប្រឡង​ដំបូង​នេះ​ឱ្យ​ដឹង​ថា នេះ​ជា​ឆ្នាំ​ទី​៥​ហើយ ដែល​ក្រសួង​អប់រំ​បាន​ធ្វើ​កំណែទម្រង់​លើ​ការ​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​។

ក្នុងឆ្នាំនេះ​មាន​បេក្ខជន​ដែល​ចូលរួម​ប្រឡង​មាន​រហូត​ដល់ ១១៧ ០៦១​នាក់ និង​មាន​មណ្ឌល​ប្រឡង​ចំនួន​១៩៥​មណ្ឌល ចែក​ចេញ​ជា ៤ ៧១៦​បន្ទប់ នៅ​រាជធានី​-​ខេត្ត​ទាំង​២៥ ៕