ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ម៉េច​ក៏​យក​ពង​គីង្គក់​ទៅ​បរិភោគ​ចឹ​ង​…ស្រាប់តែ​ប៉ុន្មាន​នាទី​ក្រោយ

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ មនុស្ស​ប្រុស​ស្រី​ចំនួន​៣​នាក់ បាន​ពុល​ពង​គីង្គក់ ត្រូវ​បា​នប​ញ្ចូ​ន​ទៅ​សង្គ្រោះ​ហើយ​ដែរ ហេតុការណ៍​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​០៨​និង​០០​នាទី​យប់ ថ្ងៃ​ទី​២០ ខែសីហា ឆ្នាំ​២០១៨…

ខេត្តកំពង់ធំ ៖ មនុស្ស​ប្រុស​ស្រី​ចំនួន​៣​នាក់ បាន​ពុល​ពង​គីង្គក់ ត្រូវ​បា​នប​ញ្ចូ​ន​ទៅ​សង្គ្រោះ​ហើយ​ដែរ ហេតុការណ៍​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​០៨​និង​០០​នាទី​យប់ ថ្ងៃ​ទី​២០ ខែសីហា ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ​ស​ន្ទុ​ក​ក្រៅ ឃុំ​កកោះ ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ ។


សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ទាំង​៣​នាក់​រួម​មាន​ទី​១ – ឈ្មោះ ផា​ន ភា ភេទ​ស្រី អាយុ ៥០​ឆ្នាំ មាន​ស្ថានភាព​ធ្ងន់ធ្ងរ​ជាងគេ ទី​២- ឈ្មោះ សឿ​ន ខន ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ មាន​អាការ​ស្រាល និង​ទី​៣-​ឈ្មោះ ផា​ន គី ភេទ​ប្រុស អាយុ​៤៣ ឆ្នាំ មាន​អាការ​ស្រាល អ្នក​ទាំង​បី​រស់នៅ​ភូមិ​កើតហេតុ​ខាងលើ ហើយ​ត្រូវ​បា​នប​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត​ទាន់​ពេលវេលា​ដោយសារ តែ​កាលពី​ល្ងាច​ថ្ងៃ​កើតហេតុ បន្ទាប់​ពី​ពួក​គាត់​ចាប់​សត្វ​គីង្គក់​បាន​ក៏​នាំ​គ្នា​ធ្វើ​ម្ហូប​ហូប​សាច់ និង​ពង​គីង្គក់ ។ ក្រោយ​ពី​ហូប​រួច​មិន​បាន​ប៉ុន្មាន​នាទី​ផង​ក៏​មាន​អាការ​ក្អួតចង្អោរ​ជា​ខ្លាំង សាច់ញាតិ​បានដឹង​ក៏​នាំ​គ្នា​ដឹក​ជន​រង​គ្រោះ​ទៅ​មន្ទីរពេទ្យ​ទាន់ កុំ​អី​អាច​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​ក៏​ថា​បាន​ដែរ ។


ទន្ទឹម​នឹង​ការ​កើត​មាននូវ​ករណី​ពុល​ពង​គីង្គក់​ខាងលើ​នេះ​ក៏​មាន​បងប្អូន​ប្រជាពលរដ្ឋ​មួយ​ចំនួន​និយាយ​ថា​« គួរ​ឲ្យ​ចង់​សើច​ណាស់ មនុស្ស​ចំណាស់​នេះ​ទៅ​ហើយ នៅ​មិនដឹង​ថា ពង​គីង្គក់​ពុល ចេះ​នាំ​គ្នា​ស៊ី​ទៅ​កើត​ដែរ »​។ ដំណឹង​នេះ​ក៏​ជា​ការ​ជូនដំណឹង​ដល់​ពលរដ្ឋ សូមកុំ​ឲ្យ​នាំ​គ្នា​ហូប​ពង​គីង្គក់​ឲ្យ​សោះ​ប្រយ័ត្ន​ពុល​ដូច​ករណី​ខាងលើ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ