ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិទ្យុជាតិ​ថៃ​គ្រោង​ផ្សាយ​កម្មវិធី​ជា​ភាសា​​ខ្មែរ​…!

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ វិទ្យុជាតិ​ថៃ​គ្រោង​ផ្សាយ​កម្មវិធី​ភាសា​ខ្មែរ​ឡើង​វិញ ដើម្បី​ជា​ប្រយោជន៍​ដល់​បងប្អូន​ប្រជាជន​កម្ពុជា​ ដែល​កំពុង​ស្នាក់​នៅ​ និង​កំពុង​បំរើ​ការងារ​នៅ​ក្នុង​ប្រទេស​ថៃ​ ឱ្យ​កាន់តែ​ច្រើន​​ឡើង ​។ នៅក្នុង​ជំនួប​រវាង​គ​ណៈ​​ប្រតិភូ​វិទ្យុជាតិ​កម្ពុជា និង​វិទ្យុជាតិ​ថៃនៅ​ឯ​ប្រទេស​ថៃ…

រាជធានី​ភ្នំពេញ​ ៖ វិទ្យុជាតិ​ថៃ​គ្រោង​ផ្សាយ​កម្មវិធី​ភាសា​ខ្មែរ​ឡើង​វិញ ដើម្បី​ជា​ប្រយោជន៍​ដល់​បងប្អូន​ប្រជាជន​កម្ពុជា​ ដែល​កំពុង​ស្នាក់​នៅ​ និង​កំពុង​បំរើ​ការងារ​នៅ​ក្នុង​ប្រទេស​ថៃ​ ឱ្យ​កាន់តែ​ច្រើន​​ឡើង ​។

នៅក្នុង​ជំនួប​រវាង​គ​ណៈ​​ប្រតិភូ​វិទ្យុជាតិ​កម្ពុជា និង​វិទ្យុជាតិ​ថៃនៅ​ឯ​ប្រទេស​ថៃ លោកស្រី​សូ​មន្ត​ផា​ន កូ​សុ​ន​សិរី​សិទ្ធ ប្រធាន​ផលិតកម្ម​វិធី​នៃ​វិទ្យុជាតិ​ថៃ បានឱ្យ​ដឹង​ថា វិទ្យុជាតិ​ថៃ​​នឹង​ខិតខំ​ស្នើ​កញ្ចប់​ថវិកា​​ពី​រាជ​រដ្ឋាភិ​បាល​របស់​ខ្លួន ដើម្បី​បើក​ដំណើរការ​ផ្សាយ​កម្មវិធី​ភាសា​ខ្មែរ​ឡើង​វិញ​ បន្ទាប់​ពី​បាន​បិទ​មួយ​រយៈ ។

លោកស្រី​បន្ថែម​ថា កម្មវិធី​នេះ ​អាច​ធ្វើ​ឡើង​ក្នុង​រយៈ​ពេល​១៥​នាទី ដែល​ផ្សព្វផ្សាយ​ព័ត៌មាន​ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​ច្បាប់​ថ្មី​ៗ​របស់​អាជ្ញាធរ​ថៃ​ និង​ព័ត៌មាន​ផ្សេង​ៗ​ទៀត ដើម្បី​ជា​ប្រយោជន៍​ដល់​មន្ត្រី​កា​ទូត អ្នកទេសចរ អ្នកជំនួញ និង​ពលករ​កម្ពុជា ​បានដឹង​ជ្រួតជ្រាប​ ។  ​ទាំងនេះ​គឺជា​ក​ក្តា​ចម្បង ​ដែល​ធានា​បាន​សុវត្ថិភាព និង​ភាព​​ស្របច្បាប់​ ។

លោក​ចាន់ ភា​រ៉ា ប្រធាន​នាយកដ្ឋាន​ផ្សាយ​​ទៅ​បរទេសនៃ​អគ្គនាយកដ្ឋានវិទ្យុជាតិ​កម្ពុជា បាន​គាំទ្រ​ទាំង​ស្រុង​ចំពោះ​គម្រោង​បើក​ការ​ផ្សាយ​កម្មវិធី​ភាសា​ខ្មែរ​ឡើង​វិញ​ នៅ​ក្នុង​ម៉ោង​ណាមួយ​នៃ​វិទ្យុជាតិ​នេះ គឺជា​ការ​បង្ហាញ​ពី​ការ​យកចិត្តទុកដាក់​ ចំពោះ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​កំពុង​ស្នាក់​នៅ​ក្នុង​ប្រទេស​ថៃ អោយ​ទទួល​បាន​ព័ត៌មាន​កាន់តែ​ទូលំទូលាយ​ ។

អត្ថបទសរសេរ ដោយ