ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សន្យា​ខ្យល់ ការ​រង​ចាំ​ក្លាយជា​ផេះ ប្រជាពលរដ្ឋ​៨៤​គ្រួសារ​នាំ​គ្នា​ស្កាត់​ជួប​ចៅហ្វាយខេត្ត

5 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ ប្រជាពលរដ្ឋ​ចំនួន​៨៤​គ្រួសារ​មក​ពី​ភូមិ​អង្គ្រង ឃុំ​ត្រពាំង​ភ្លាំង ស្រុក​ឈូក បាន​ជិះ​រថយន្ត​ឈ្នូ​លម​ក​ឈប់​សម្រាក​នៅ​ក្រោម​ម្លប់ឈើ​នៅ​មុខ​សាលាខេត្ត​កំពត​កាលពី​ព្រឹក​ថ្ងៃ​ទី​២០ ខែសីហា ឆ្នាំ២០១៨ ។ ប្រជាពលរដ្ឋ​ដែល​ស្ទាក់​ចាំ​ជួប​លោក​អភិបាលខេត្ត​រយៈពេល​ពេញ​មួយ​ព្រឹក​នោះ…

ខេត្តកំពត ៖ ប្រជាពលរដ្ឋ​ចំនួន​៨៤​គ្រួសារ​មក​ពី​ភូមិ​អង្គ្រង ឃុំ​ត្រពាំង​ភ្លាំង ស្រុក​ឈូក បាន​ជិះ​រថយន្ត​ឈ្នូ​លម​ក​ឈប់​សម្រាក​នៅ​ក្រោម​ម្លប់ឈើ​នៅ​មុខ​សាលាខេត្ត​កំពត​កាលពី​ព្រឹក​ថ្ងៃ​ទី​២០ ខែសីហា ឆ្នាំ២០១៨ ។

ប្រជាពលរដ្ឋ​ដែល​ស្ទាក់​ចាំ​ជួប​លោក​អភិបាលខេត្ត​រយៈពេល​ពេញ​មួយ​ព្រឹក​នោះ គឺ​ពួក​គាត់​មិន​បាន​ជួប​ទេ ដោយ​មាន​លោក ង៉ែត សា​វៀន អនុប្រធាន​ក្រុមការងារ​ថ្នាក់​រដ្ឋបាល​ខេត្តកំពត និង​លោក ស៊ុ​យ ធា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តកំពត​ផង​ដែរ​ចេញ​មុខ​មក​ជួប​ប្រជាពលរដ្ឋ ។

ពលរដ្ឋ​មួយ​រូប​ឈ្មោះ ខៀវ ស្រី មក​ពី​ភូមិ​អង្គ្រង​បាន​និយាយ​ប្រាប់​អោយ​ដឹង​ថា ប្រជាពលរដ្ឋ​៨៤​គ្រួសារ​នេះ ខាង​មន្ត្រី​ជំនាញ​ខេត្ត​បាន​ចេញ​ដី​សម្រាប់​សងផ្ទះ​រួច​អស់ហើយ ប៉ុន្តែ​ដី​សម្រាប់​ធ្វើស្រែ​មិន​ទាន់​មាន​ទេ តែ​កាល​លោក ខូ​យ ឃុន​ហ៊ូ ជា​អភិបាលខេត្ត​បាន​សន្យា​ជាមួយ​ពួក​គាត់​ថា ខាង​ខេត្ត​នឹង​ចេញ​ដី​អោយ​ពលរដ្ឋ​បន្ថែម​ទៀត​សម្រាប់​ធ្វើស្រែ ។

ពលរដ្ឋ​ដដែល​និយាយ​ថា មន្ត្រី​ផ្សេង​ៗ​នៅ​តែ​អះអាង​ថា ចាំ​បោះ​ឆ្នោត​ហើយ​ចាំ​ចែក​ជូន អ្នក​ថា​ចាំ​បោះ​ឆ្នោត​ហើយ​ចាំ​ចែក​ដី​នេះ​មិនមែន​ថា អាណត្តិ​នេះ​ទេ តាំងពី​អាណត្តិ​មុខ​ៗ​មក​ម្ល៉េះ ។

អ្នក​ភូមិ​អង្គ្រង​ម្នាក់​ទៀត​ឈ្មោះ ឆេ​ង ខេន ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ និយាយ​ថា ពួក​គាត់​មកនេះ​បំណង​ចង់​ជួប​លោក​អភិបាលខេត្ត​អោយ​គាត់​ជួយ​គិតគូ​ដល់​ពលរដ្ឋ​ខ្វះ​ដី​កសិកម្ម ព្រោះ​ពេល​មុន​ថាអោយ តែ​បែរជា​ប្រគល់​ឱ្យ​ក្រុមហ៊ុន​គេ​យក​ទៅ​វិញ បើ​មិន​ជឿ​ទេ សូម​អោយ​ថ្នាក់ដឹកនាំ​ចុះ​ទៅ​ពិនិត្យ​ទៅ ។

លោក ង៉ែត សា​វឿ​ន អនុប្រធាន​ក្រុមការងារ​ខេត្តកំពត​បាន​ប្រាប់​អោយ​ដឹង​នៅ​ល្ងាច​ថ្ងៃ​ទី​២០ ខែសីហា ថា​ខាង​រដ្ឋបាល​ខេត្ត​បង្កើត​គណៈ​ក​ម្មា​ការ​បន្ទាន់​មួយ​ចុះ​ទៅ​ពិនិត្យ​ជាក់ស្ដែង​ដល់​លំនៅ​ដ្ឋា​ន​ពួក​គាត់​ថា រឿង​ណឹ​ង​ជា​រឿង​ពិត ឫ​ក៏​យ៉ាងណា?

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ