ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ថ្ងៃ​ទី​១​ម្សិលមិញ​…មាន​អ្វី​កើតឡើង​ខ្លះ?

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ​សម្រាប់​ការ​ប្រឡង​ថ្ងៃ​ទី​២០ សីហា ដែល​ជា​ថ្ងៃ​ទី​១ ​មាន​បេក្ខជន​អវត្តមាន​ជិត​២​ពាន់​ នាក់ ។ ទោះបីជា​អវត្តមាន​បេក្ខជន​ចំនួន​ច្រើន​យ៉ាងណា​ក្តី​ ដំណើរការ​ប្រឡង​បាន​ប្រព្រឹត្តិ​ទៅ…

រាជធានីភ្នំពេញ ៖ ​សម្រាប់​ការ​ប្រឡង​ថ្ងៃ​ទី​២០ សីហា ដែល​ជា​ថ្ងៃ​ទី​១ ​មាន​បេក្ខជន​អវត្តមាន​ជិត​២​ពាន់​
នាក់ ។ ទោះបីជា​អវត្តមាន​បេក្ខជន​ចំនួន​ច្រើន​យ៉ាងណា​ក្តី​ ដំណើរការ​ប្រឡង​បាន​ប្រព្រឹត្តិ​ទៅ ដោយ​រលូន​រក្សា​ភាព​ស្ងប់ស្ងាត់​ល្អ ។

តាម​គេហទំព័រ​របស់​ក្រសួង​អប់រំ​យុវជន និង​កី​ឡា​ ចេញផ្សាយ​ក្រោយ​បញ្ចប់​ការ​ប្រឡង​រយៈពេល​មួយ​ព្រឹក​នា​ថ្ងៃ​ទី​២០ ​សីហា បានឱ្យ​ដឹង​ថា បេក្ខជន​ប្រព្រឹត្ត​កំហុសឆ្គង មាន​ចំនួន​៤​ករណី ក្នុង​នោះ​ករណី​ដកហូត​ទូរ​ស័ព្ទ​​ដៃ​៣​​ករណី និង​នាំ​សំណៅ​ឯកសារ​ចូល​១​ករណី ដោយឡែក​មាន​បេក្ខជន​មាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ចំនួន​១១​ករណី ប៉ុន្តែ​អាច​ដំណើរការ​ប្រឡង​បន្ត​ទៀត​បាន បន្ទាប់​ពី​ទទួល​បានការ​សង្គ្រោះ​បឋម ករណី​បេក្ខជន​គ្រោះថ្នាក់​ចរាចរណ៍​១​ករណី និង​មាន​១​ករណី ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ និង​ពុំ​អាច​ត្រឡប់​មក​បន្ត​ការ​ប្រឡង​បាន​ទេ ។

សម្រាប់​ការ​ប្រឡង​មួយ​ព្រឹក​នេះ​ដែរ ​បុគ្គលិក​អប់រំ​មាន​កំហុសឆ្គង​១​ករណី (​ប្រើ​ទូរស័ព្ទ​) ត្រូវ​បាន​បញ្ឈប់​មិន​អនុញ្ញាត​ឱ្យ​បន្តការងារ ។ មណ្ឌល​មួយ​ចំនួន​នា​ពេល​ព្រឹក​នេះ​មាន​ភ្លៀង​ធ្លាក់​ដូច​ជា​នៅ​ខេត្តកោះកុង​,​ខេត្ត​កែប​,​ខេត្តតាកែវ​, និង​ខេត្តក្រចេះ ប៉ុន្តែ​មិន​ប៉ះពាល់​ដល់​ដំណើរការ​សំ​ណេ​រ​របស់​បេក្ខជន​ឡើយ ។

យ៉ាងណា​ក្តី សម្រាប់​ដំណើរការ​សំ​ណេ​រ​ថ្ងៃ​ទី​១ នៃ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ បាន​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​ល្អ មិន​មាន​បាតុភាព​មិន​ប្រក្រតី​ណាមួយ​កើតឡើង​គួរ​ឱ្យ​កត់សម្គាល់​ឡើយ នៅ​តាម​មណ្ឌល​ប្រឡង​នីមួយ​ៗ បាន​ដំណើរការ​ដោយ​ភាព​ស្ងប់ស្ងាត់ និង​របៀបរៀបរយ​ល្អ ដោយ​មានការ​យកចិត្តទុកដាក់ និង​ទំនួល​ខុស​ត្រូវ​ខ្ពស់​ពី​គណៈកម្មការ​មេ​ប្រយោគ​គ្រប់​លំដាប់ថ្នាក់ មន្ត្រី អ្នក​សង្កេតការណ៍ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ ។

អត្ថបទសរសេរ ដោយ