ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជីវិត​មនុស្ស​យើង​នេះ​ខ្លី​ណាស់

5 ឆ្នាំ មុន

អាយុសង្ខារ​សត្វលោក​យើង​នេះ​ខ្លី​ណាស់ អ្នក​ដែល​មាន​អាយុ​ពី​ចន្លោះ​៧០​ទៅ​៨០​ឆ្នាំ ចាត់​ថា​ជា​អ្នកមាន​អាយុ​វែង​ទៅ​ហើយ គឺ​មិន​ច្រើន​ទេ ចំណែកឯ​មនុស្ស​ដែល​ស្លាប់​មុន​នេះ​ទើប​មាន​ច្រើន​ជាង ។ ជាមួយ​គ្នា​នេះ​អ្នក​ដែល​កើតមក​យូរហើយ ត្រូវ​ដឹង​ថា អាយុ​របស់​ខ្លួន​កំពុង​ស្រកស្រុត​ចុះ​ទៅ​ជា​លំដាប់ គឺ​កាន់តែ​អស់​ទៅ​ហើយ…

អាយុសង្ខារ​សត្វលោក​យើង​នេះ​ខ្លី​ណាស់ អ្នក​ដែល​មាន​អាយុ​ពី​ចន្លោះ​៧០​ទៅ​៨០​ឆ្នាំ ចាត់​ថា​ជា​អ្នកមាន​អាយុ​វែង​ទៅ​ហើយ គឺ​មិន​ច្រើន​ទេ ចំណែកឯ​មនុស្ស​ដែល​ស្លាប់​មុន​នេះ​ទើប​មាន​ច្រើន​ជាង ។

ជាមួយ​គ្នា​នេះ​អ្នក​ដែល​កើតមក​យូរហើយ ត្រូវ​ដឹង​ថា អាយុ​របស់​ខ្លួន​កំពុង​ស្រកស្រុត​ចុះ​ទៅ​ជា​លំដាប់ គឺ​កាន់តែ​អស់​ទៅ​ហើយ ប្រៀប​ដូច​ដាក់​ទឹក​មួយ​កែវ​ដែល​នៅ​កណ្តាល​ថ្ងៃ​ពី​មួយ​ខណៈ​ទៅ​មួយ​ខណៈ​ទឹក​នោះ​នឹង​ស្រក​បន្តិច​ម្តង​ៗ​អ៊ីចឹង​យ៉ាងណា អាយុជីវិត​របស់​មនុស្ស​យើង​ក៏​មាន​សភាព​យ៉ាងនោះ​ដែរ ។

ប៉ុន្តែ​មនុស្ស​ភាគច្រើន​មិន​ចូល​ចិត្ត​ឲ្យ​ខ្លួន​ចាស់​ឡើយ នៅ​ពេល​នឹក​ដល់​រឿង​ចាស់​ពេល​ណា​ក៏​កើតទុក្ខ ព្រោះ​ខ្លាច​អស់​ស្អាត ខ្លាច​គេ​លែង​ស្រឡាញ់ ដូច្នេះ​ហើយ ទើប​ខំព្យាយាម​បិទ​បាំង​នូវ​សភាព​ចាស់​របស់​ខ្លួន ប្រឹងប្រែង​កែ​ច្នៃ​សព្វបែបយ៉ាង​ធ្វើ​យ៉ាងណា​ដើ​ម្បិ​បិទ​បាំង​ក្រសែភ្នែក​អ្នក​ដទៃ ឱ្យ​គេ​មើលឃើញ​នៅ​តែ​ស្អាត នៅ​តែ​ក្មេង តែ​តាម​ពិត​មិនមែន​ជា​ធម្មជាតិ​ទេ គឺ​សុទ្ធតែ​ជា​រឿង​កាឡៃ​សោះ ។

ទោះបីជា​យ៉ាងនេះ​ក្តី ភាព​ចាស់ជរា​វា​មិន​បាត់​ទៅ​ណា​ឡើយ ទីបំផុត ការ​បិទ​បាំង​ក៏​លែង​មាន​ប្រសិទ្ធភាព ចំណែក​ភាព​ចាស់ជរា​ចូល​មក​គ្រប​សង្កត់​រាង​កាយ​សន្ធប់​សន្សឹម​ៗ​ទៅ​រក​ឈាបនដ្ឋាន​គ្រប់​គ្នា ពេល​នោះ​សេចក្តី​ទុក្ខ​សង្វេគ​កើតឡើង​កាន់តែ​ខ្លាំង​។ ដូច្នេះ​ទាំងអស់​គ្នា​មិន​គប្បី​ខ្លាច​ចាស់​ទេ គួរតែ​ទទួលយក​ការ​ពិត​ទើប​មិន​មានទុក្ខ​កង្វល់​ក្នុង​ចិត្ត ។