ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តាម​ជើង​គោក​មិន​អស់ចិត្ត ពេល​នេះ​គេ​ចាប់ផ្តើម​លេង​តាម​ជើង​ទឹក​ម្តង​ហើយ

5 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ លោក ហ៊ុន សំ​អឿ​ន នាយ​រង​សង្កា​ត់បាល​ព្រៃឈើ​អូ​ពង់​មាន់បាន​សហការ​ជា​មួយ​នឹង​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​ដឹកនាំ​ដោយ​លោក វ៉ា សុ​ផា​ន់ បាន​ឆ្មក់​បង្ក្រាប​ទូក​ដឹកឈើ​មួយ​គ្រឿង​ខ្នាត​ធំ កាលពី​រំលង​អធ្រាត្រ​ថ្ងៃ​ទី​២០…

ខេត្តស្ទឹងត្រែង ៖ លោក ហ៊ុន សំ​អឿ​ន នាយ​រង​សង្កា​ត់បាល​ព្រៃឈើ​អូ​ពង់​មាន់បាន​សហការ​ជា​មួយ​នឹង​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​ដឹកនាំ​ដោយ​លោក វ៉ា សុ​ផា​ន់ បាន​ឆ្មក់​បង្ក្រាប​ទូក​ដឹកឈើ​មួយ​គ្រឿង​ខ្នាត​ធំ កាលពី​រំលង​អធ្រាត្រ​ថ្ងៃ​ទី​២០ ខែសីហា ឆ្នាំ​២០១៨ ស្ថិត​នៅ​ចំណុច​គល់​ស្ពាន​សេ​កុង (​ទន្លេរ​សេ​កុង​) ស្ថិត​នៅ​ក្រុង​ស្ទឹង​ត្រែង ។

តាម​ប្រភព​មួយ​បាន​ឲ្យ​ដឹង​ថា ទូក​ដឹកឈើ​មួយ​គ្រឿង​ខាងលើ​នេះ​បាន​ដឹក​ចេញពី​ចំណុច​ភូមិ​សាស្ត្រ​ភូមិ​ញឿ​ន ឃុំ​ស្តៅ​ស្រុក​សេ​សាន ។ ទូក​ដឹកឈើ​ខាងលើ​នោះ​គឺ​បង្ក្រាប​បាន​បន្ទាប់​ពី​មាន​ប្រជាពលរដ្ឋ​បាន​រាយការណ៍​មក​ថា មាន​ទូក​ដឹកឈើ​១​គ្រឿង​ឆ្លងកាត់​ក្រោម​ស្ពាន​សេ​កុង​បម្រុង​លោត​ឆត្រ​ទៅ​ខេត្តក្រចេះ តែ​ត្រូវ​អស់លក្ខណ៍​ជាប់អន្ទាក់​សមត្ថកិច្ច​បង្ក្រាប​បាន​នៅ​ពេល​យប់​តែ​ម្ដង ។

លោក ហ៊ុន សំ​អឿ​ន បាន​បន្ថែម​ថា ទូក​នេះ​គឺ​ដឹកឈើ​លេខ​២ ហើយ​បច្ចុប្បន្ន​កំពុង​តែ​ធ្វើការ​រុះរើ​ចេញពី​ទូក និង​ធ្វើការ​ដឹក​ជញ្ជូន​យក​ទៅ​ទុក​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​គល់​ស្ពាន​សេ​កុង​ខេត្ត​ដើម្បី​ធ្វើការ​វាស់វែង​បន្ត​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ