ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដោយសារ​ចឹ​ង​សោះ​ទើប​ជនជាតិ​វៀតណាម​៧​នាក់​ត្រូវ​ឃាត់ខ្លួន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនជាតិ​វៀតណាម​ចំនួន​៧​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ឃាត់ខ្លួន​ពី​បទ​ស្នាក់​នៅ​ខុសច្បាប់​នៃ​ព្រះ​ជា​ណា​ចក្រ​កម្ពុជា ។ ការ​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​នេះ​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​០៦​ព្រឹក​ថ្ងៃ​ទី​២១ ខែសីហា​នេះ នៅ​ក្នុង​ប្រតិបត្តិការ​ត្រូ​ត​ពិនិត្យ រ​ដ្ឋា​បាល​តំបន់​និគម​វៀតណាម…

រាជធានី​ភ្នំពេញ ៖ ជនជាតិ​វៀតណាម​ចំនួន​៧​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ឃាត់ខ្លួន​ពី​បទ​ស្នាក់​នៅ​ខុសច្បាប់​នៃ​ព្រះ​ជា​ណា​ចក្រ​កម្ពុជា ។ ការ​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​នេះ​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​០៦​ព្រឹក​ថ្ងៃ​ទី​២១ ខែសីហា​នេះ នៅ​ក្នុង​ប្រតិបត្តិការ​ត្រូ​ត​ពិនិត្យ រ​ដ្ឋា​បាល​តំបន់​និគម​វៀតណាម ស្នាក់​នៅ​ក្នុងភូមិ​ស្វាយប៉ាក សង្កាត់​ស្វាយប៉ាក ខណ្ឌឫស្សីកែវ ។

ក្រោម​ការ​ដឹកនាំ​ដោយ​លោក សៀង សុខ ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​មានការ​ចូលរួម​ពី​លោក លឹ​ម ស៊ា​ង​ហៃ ក្រឡាបញ្ជី​ព្រមទាំង​មានការ​សហកា​ជាមួយ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ផង​ដែរ ។

តាម​នគរបាល​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ការ​ត្រួតពិនិត្យ​សមត្ថកិច្ច​ចម្រុះ​បាន​រក​ឃើញ​ជនបរទេស​ចំនួន​៥៣​នាក់ មាន​ស្រី​៣៥​នាក់ ជា​ជនជាតិ​វៀតណាម​ក្នុង​នោះ​ចំនួន​៤៦​នាក់ មាន​ស្រី​៣៣​នាក់ មាន​ឯកសារ​ប្រើប្រាស់​ត្រឹមត្រូវ​តាម​ច្បាប់​អន្តោប្រវេសន៍ ។ ដោយឡែក​ជនជាតិ​វៀត ណា​ម ចំនួន​០៧​នាក់ ស្រី​០២​នាក់ បាន​លួច​ស្នាក់​នៅ និង​ប្រកប​របរ​ដោយ​ខុសច្បាប់​គ្មាន​លិខិតឆ្លងដែន និង​ប្រើប្រាស់​ឯកសារ​មិន​ត្រឹមត្រូវ ។

តាម​នគរបាល​បាន​ឲ្យ​ដឹង​ថា ជនបរទេស​ចំនួន​០៧​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​នាំ​ខ្លួន​ទៅ​កាន់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដើម្បី​សាកសួរ និង​ពិនិត្យ​ឯកសារ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ