ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះផ្សារថៃ…ផ្អើលកណ្តាលថ្ងៃត្រង់នេះ

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ យោង​តាម​សេចក្ដី​រាយ​ការ​ណ៍​បាន​ឱ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​ជិត​១២​ថ្ងៃត្រង់​ថ្ងៃ​ទី​២១​សីហា នេះ មាន​អគ្គិ​ភ័យ​មួយ​បាន​ឆាបឆេះ​តូប​លក់ដូរ​នៅ​ក្នុង​ផ្សារ​ថៃ ក្បែរ​ច្រក​ទ្វារ​អន្តរជាតិ​ «​ភ្នំ​ដី​»​​ស្ថិត​ក្នុងស្រុក​សំពៅ​លូន តែ​គេ​មិន​ទាន់​ដឹង​អំពី​មូលហេតុ​នៅឡើយ​ទេ ​។…

ខេត្តបាត់ដំបង ៖ យោង​តាម​សេចក្ដី​រាយ​ការ​ណ៍​បាន​ឱ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​ជិត​១២​ថ្ងៃត្រង់​ថ្ងៃ​ទី​២១​សីហា នេះ មាន​អគ្គិ​ភ័យ​មួយ​បាន​ឆាបឆេះ​តូប​លក់ដូរ​នៅ​ក្នុង​ផ្សារ​ថៃ ក្បែរ​ច្រក​ទ្វារ​អន្តរជាតិ​ «​ភ្នំ​ដី​»​​ស្ថិត​ក្នុងស្រុក​សំពៅ​លូន តែ​គេ​មិន​ទាន់​ដឹង​អំពី​មូលហេតុ​នៅឡើយ​ទេ ​។

សេចក្ដី​រាយ​ការ​ណ៍​​​ឱ្យ​​ដឹង​ទៀត​ថា អគ្គិ​ភ័យ​នោះ​បាន​ឆេះ​តូប​លក់ដូរ​នានា​នៅ​ក្នុង​ផ្សារ «ខាវ​ឌី​ន» ដែល​ស្ថិត​នៅ​ក្នុងស្រុក​ខ្ល​ង​ហាត ខេត្ត​ស្រះ​កែវ ប្រទេស​ថៃ ជាប់​ច្រក​ទ្វារ​អន្តរជាតិ «ភ្នំ​ដី​» ក្នុង​ស្រុក​សំពៅ​លូន ខេត្ត​បាត់​ដំបង ខណ​:​ដែល​ក្រុម​អាជីវករ​ថៃ និងអាជីវករ​ខ្មែ​កំពុង​លក់ដូរ​ ។ គេ​មិន​ទាន់​ដឹង​អំពី​មូលហេតុ​ដែល​នាំ​ឱ្យកើត​​មាន​អគ្គិ​ភ័យ​នេះ​នៅ​ឡើយ​ទេ ហើយ​ក៏​មិន​ទាន់​ដឹង​​ពី​ទំហំ​នៃ​ការ​ខូចខាត​នៅឡើយ​ដែរ​ ។

បើ​តាម​ប្រភព​ដដែល​​ថា តូប​លក់ដូរ​មួយ​ចំនួន​ ត្រូវ​អគ្គិ​ភ័យ​ឆាប​ឆេះ​អស់ទាំង​ស្រុង បើបី​​ទោះជា​កម្លាំង​ពន្លត់អគ្គីភ័យ​របស់​អាជ្ញាធរ​ថៃ បាន​ចុះ​អន្តរា​គម​ន៏​ភ្លាម​ៗហើយ​​ក្ដី ​។ ទោះជា​យ៉ាងណា​ ពេល​នេះ​ភ្លើង​​បាន​ស្ងប់ស្ងាត់វិញ​ហើយ​ ។

អត្ថបទសរសេរ ដោយ