ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាង​ថា «​ស្មាន​តែ​ប្តី អត់​បាន​ស្រែក​ទេ លុះ​បើកភ្នែក​…»

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តរតនៈគិរី ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​ត្រូវ​សមត្ថកិច្ច​ចាប់​ដាក់​ខ្នោះ​រឿង​ចូល​រំលោភ​ប្រពន្ធ​អ្នក​ជិតខាង​បាន​សម្រេច ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាលពី​ម៉ោង​១០​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៩ ខែសីហា ឆ្នាំ​២០១៨ ស្ថិត​នៅ​ភូមិ​ប៉ា​ដល់ ឃុំ​សេ​សាន្ត…

ខេត្តរតនៈគិរី ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​ត្រូវ​សមត្ថកិច្ច​ចាប់​ដាក់​ខ្នោះ​រឿង​ចូល​រំលោភ​ប្រពន្ធ​អ្នក​ជិតខាង​បាន​សម្រេច ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាលពី​ម៉ោង​១០​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៩ ខែសីហា ឆ្នាំ​២០១៨ ស្ថិត​នៅ​ភូមិ​ប៉ា​ដល់ ឃុំ​សេ​សាន្ត ស្រុក​អូ​រយ៉ា​ដាវ​។

បើ​តាម​សមត្ថកិច្ច​ឃុំ​-​ស្រុក​បានឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​២១​សីហា​នេះ​ថា ជនសង្ស័យ​ខាងលើ​ឈ្មោះ សេវ អា អាយុ​២៧​ឆ្នាំ ជនជាតិ​ច្រា​យ មុខរបរ​កសិករ មាន​ប្រពន្ធ និង​កូន​២​រួច​ទៅ​ហើយ ចំណែក​នារី​រង​គ្រោះ​អាយុ​១៧​ឆ្នាំ មុខរបរ​កសិករ ហើយ​ទើបតែ​រៀប​ការ​បាន​តែ​កន្លះ​ខែ​ប៉ុណ្ណោះ​។

សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ក្រោយ​ពី​ទទួល​ពាក្យបណ្តឹង​ពី​ជន​រង​គ្រោះ​សមត្ថកិច្ច​បាន​ចាប់​ខ្លួន​ជនសង្ស័យ​បាន​នៅ​ថ្ងៃ​ទី​២០ សីហា ម៉ោង​៧​យប់ ស្ថិត​ក្នុង​លំនៅ​ដ្ឋា​ន​របស់​ជន​សង្ស័យ​​តែ​ម្តង​។ ក្រោយ​ពី​ចាប់​ជនសង្ស័យ​សារភាព​ថា មុន​កើតហេតុ​ផ្ទះ​ជនសង្ស័យ​បាន​រៀបចំ​កម្មវិធី​ឡើងផ្ទះ និង​អញ្ជើញ​អ្នក​ភូមិ​ជា​ច្រើន​នាក់ រួម​ទាំង​គ្រួសារ​នារី​រង​គ្រោះ​ផង​ដែរ ហើយ​បាន​ទទួលភ្ញៀវ​មាន​ទាំង​ស្រា​បៀរ ស្រា​ពាង និង​គ្រឿងក្លែម​ជា​ច្រើន​តាម​របៀប​ប្រពៃណី​ជនជាតិ​ច្រា​យ​។

ជនសង្ស័យ​សារភាព​បន្ត​ថា នៅ​យប់​កើតហេតុ​នោះ​ពេល​ចប់​កម្មវិធី​ម៉ោង​១០​យប់ ភ្ញៀវ​បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ​អស់ ខ្លួន​ឃើញ​នារី​រង​គ្រោះ​ស្រវឹង​ខ្លាំង​ក៏​ដើរទៅ​ផ្ទះ​នារី​រង​គ្រោះ​អើត​មើល​បន្ទប់​នាង​ដេក រួច​ឃើញ​នាង​ស្លៀក​ខ្លី​បញ្ចេញ​គល់ភ្លៅ​គួរ​ឱ្យ​គ្រឺ​ត​ក៏​ចូលចាប់​រំលោភ​នាង​សម្រេច​មួយ​ដង រួច​ដើរទៅ​ផ្ទះ​ខ្លួនឯង​ដេក​យ៉ាង​រំភើយ​។

ជនសង្ស័យ​បញ្ជាក់​ទៀត​ថា មូលហេតុ​ដែល​រំលោភ​នាង​សម្រេច គឺ​ប្តី​របស់​នាង​មិន​បាន​នៅផ្ទះ​នោះ​ទេ ដោយ​ប្តី​នាង​រវល់​ទៅ​យក​ក្តា​រទូ​នៅ​មាត់ទន្លេ​សេ​សាន្ត​បាត់​។ ដោយឡែក​នាងរង​គ្រោះ​ដល់​ពេល​ប្តី​ត្រឡប់​មក​វិញ​ក៏​ប្រាប់​រឿងរ៉ាវ​នេះ​ទៅ​ប្តី ដោយ​នាង​បញ្ជាក់​ទៀត​​ថា ពេល​ជនសង្ស័យ​ចាប់រំលោភ​នោះ នាង​អត់​បាន​ស្រែក​ទេ ដោយ​ស្មានថា ប្តី​នាង។ ម្យ៉ាងទៀត​ស្រវឹងស្រា​ខ្លាំង​ពេក ពេល​បាន​សម្រេច​នាង​បើកភ្នែក​មើល​ទើប​ដឹង​ថា មិនមែន​ជា​ប្តី​របស់​នាង​ទេ​។

ក្រោយ​កើតហេតុ​នៅ​ព្រឹក​ថ្ងៃ​ទី​២០ នារី​រង​គ្រោះ និង​ប្តី​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​អធិការ​នគរបាល​ស្រុក​អូ​រយ៉ា​ដាវ ឱ្យ​ចាប់ខ្លួន​ជនសង្ស័យ​ខាងលើ​មក​ផ្ត​ន្ទ​ទោស​តាម​ច្បាប់​។

សមត្ថកិច្ច​បាន​បញ្ជាក់​ទៀត​ថា បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​អធិការ​ស្រុក និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការខេត្ដ ដើម្បី​ផ្តន្ទាទោស​តាម​ច្បាប់៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ