តោះ​អ៊ុត​មើល​! រឿង សោ​ភ័​ណ្ឌ ជួប​ជើង​ខ្លាំង​រហ័ស​នាម «​បុរស​ក្បាល​ដែក​ស្បែក​មុខ​ក្រាស់» ​យ៉ាងណា​ដែរ


រាជធានី​ភ្នំពេញ ៖ កីឡាករ រឿង សោ​ភ័​ណ្ឌ នៃ​ក្លិប​មកុដ​រាជសីហ៍ តំណាង​ឱ្យ​ប្រទេស​កម្ពុជា ត្រូវ​បាន​គេ​អញ្ជើញ​ឱ្យទៅ​ប្រកួត​ជា​លក្ខណៈ​មិត្តភាព​អន្តរជាតិ​ជាមួយ​អ្នក​ប្រដាល់​ជើង​ខ្លាំង​ប្រចាំ​ប្រទេស​មី​យ៉ា​ន់​ម៉ា នា​ខែកញ្ញា​ខាង​មុខ​នេះ​ហើយ នេះ​ក៏​ជា​លើក​ទី​១​ផង​ដែរ​ដែល កីឡា​ជើង​ខ្លាំង​កម្ពុជា​រូប​នេះ​ឆ្លង​ដែន​ទៅ​ប្រកួត​នៅ​ទីនោះ​។

អ្នក​ប្រដាល់​ជើង​ខ្លាំង​ដែល​កំពុង​តែ​គ្រង​តំណែង​ម្ចាស់​ខ្សែក្រវាត់ រហូត​ដល់​ទៅ​៨​ស្ថាប័ន រឿង សោ​ភ័​ណ្ឌ បានឱ្យ​ដឹង​ថា អ្នក​ដែល​គេ​ត្រូវ​ជួប​ប្រកួត​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ គឺជា​ជើង​ខ្លាំង​មួយ​រូប​ប្រចាំ​ប្រទេស​មី​យ៉ា​ន់ ដែល​មានឈ្មោះ​ថា Yan Naing Tun មាន​អាយុ​២៩​ឆ្នាំ​។ មិនតែប៉ុណ្ណោះ គេ​ជា​កីឡាករ​ម្នាក់​ដែល​គេ​បាន​ផ្ដល់​រហ័ស​នាម​ឱ្យ​ថា «បុរស​ក្បាល​ដែក ស្បែក​មុខ​ក្រាស់ វាយ​មិន​ចេះ​ឈឺ​នោះ​ទេ​» ម្យ៉ាងវិញទៀត​នៅ​ប្រទេស​មី​យ៉ា​ន់​ម៉ា មិន​ងាយ​មាន​អ្នក​ណា​ផ្ដួល​គេ​បាន​ឡើយ​។

រឿង សោ​ភ័​ណ្ឌ​វិញ ក៏​មិន​ក៏​មិនធម្មតា​ប៉ុន្មាន​ដែរ គេ​ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​ទម្ងន់​ធ្ងន់​មួយ​រូប​នៅ​ក្នុងស្រុក​ខ្មែរ មិន​មាន​កីឡាករ​ណា​ម្នាក់​អាច​យកឈ្នះ​លើ​រូបគេ​បាន​ឡើយ​។

កំពូល​អ្នក​ប្រដាល់​ដែល​មាន​ជំនាញ​ពិសេស​ក្នុង​ការ​ប្រើ​កណ្ដាប់ដៃ​ឆ្វេង​ម្នាក់​នេះ សព្វថ្ងៃ​គ្រង​តំណែង​ជា​ម្ចាស់​ខ្សែក្រវាត់​រហូត​ដល់​ទៅ​៨​ម្នាក់ឯង​។ គេ​ធ្លាប់​ធ្វើ​ដំណើរ​ទៅ​ប្រកួត​នៅ​ស្រុក​បារាំង​ជា​ញឹកញាប់ ថែម​ទាំង​មិន​ដែល​ស្គាល់​ពាក្យ​ថា ចាញ់​ទៀត​ផង​។ ប៉ុន្តែ​គេ​ក៏​មិន​ហ៊ាន​មើល​ស្រាល​ចំពោះ​អ្នកកីឡា​ករមី​យ៉ា​ន់​ម៉ា​ម្នាក់​នេះ​ដែរ ព្រោះ​គេ​ស្គាល់​ពី​ប្រវត្តិ​របស់​គូប្រកួត​របស់​គេ​ច្បាស់​ណាស់ កីឡាករ​មី​យ៉ា​ន់​ម៉ា​ម្នាក់​នេះ​មាន​ស្នៀត​កណ្ដាប់ដៃ​ល្អ ចិត្តសឿង​វាយ​មិន​ដកថយ តែបើ​និយាយ​ពី​កម្ពស់​វិញ​មិន​លើស​គ្នា​ឡើយ​។

រឿង សោ​ភ័​ណ្ឌ បានឱ្យ​ដឹង​ទៀត​ថា ទោះជា​ចាញ់ ឬ​ឈ្នះ​ក៏​ត្រូវ​តែ​ស៊ូ​ប្រកួត​ឱ្យ​អស់ពី​សមត្ថភាព​ដែរ ម្យ៉ាងវិញទៀត​គេ​ក៏​ចង់​ដឹង​ដែរ​ថា តើ​កីឡាករ​មី​យ៉ា​ន់​ម៉ា​ម្នាក់​នេះ​ខ្លាំង​ប៉ុណ្ណា? ចំណែក​តម្លៃ​ខ្លួន​វិញ​មិនជា​ច្រើន​នោះ​ទេ គឺ​ឈ្នះ​បាន​១៥០០​ដុល្លារ​សហ​រដ្ឋអាមេ​រិក បើ​ចាញ់​បាន​១០០០​ដុល្លារ​។ ហើយ​សម្រាប់​ថ្ងៃ​ប្រកួត បើ​តាម​ការ​ឱ្យ​ដឹង​គឺ​នៅ​ថ្ងៃ​ទី​២៩ កញ្ញា ឆ្នាំ​២០១៨ នៅ​ទីក្រុង​រ៉ុ​ង​ហ្គូ​ន ប្រទេស​មី​យ៉ា​ន់​ម៉ា​៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កីឡាជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ