ជប៉ុន​នឹង​ទទួលយក​អ្នក​មើលថែ​មនុស្ស​ចាស់​បន្ថែម​ពី​អាស៊ី​អាគ្នេយ៍


ទីក្រុង​តូ​ក្យូ ៖ ប្រទេស​ជប៉ុន​មាន​គម្រោង​ទទួលយក​អ្នក​មើលថែ​មនុស្ស​ចាស់​កាន់តែ​ច្រើន​ជាង​មុន​ពី​ប្រទេស​ចំនួន​៣​នៅ​អាស៊ី​អាគ្នេយ៍​ដែល​មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​ជាមួយ​ខ្លួន ដើម្បី​ដោះស្រាយ​កង្វះ​ពលករ​ក្នុង​ប្រទេស ។

ប្រភព​មួយ​បាន​និយាយ​ថា ដោយ​បន្ធូរ​ការ​ហាមឃាត់​លើ​ចំនួន​អ្នក​មើលថែ​មក​ពី​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ហ្វ៊ី​លី​ពី​ន និង​វៀតណាម រដ្ឋាភិបាល​ជប៉ុន​នឹង​អនុញ្ញាត​ឲ្យ​មាន​អ្នក​មើលថែ​កាន់តែ​ច្រើន​ដែល​ចេះ​ភាសា​ជប៉ុន​មក​ធ្វើការ​នៅ​ប្រទេស​ខ្លួន​ចាប់ពី​ខែមេសា ឆ្នាំ​២០១៩ ខាង​មុខ​។

ក្រោម​លក្ខខណ្ឌ​បច្ចុប្បន្ន​ជាមួយនឹង​ប្រទេស​ទាំង​បី ប្រទេស​ជប៉ុន​នឹង​ទទួលយក​អ្នក​មើលថែ​ពី​ប្រទេស​នីមួយ​ៗ​ប្រមាណ​៣០០​នាក់​ជា​រៀង​រាល់​ឆ្នាំ ។

ចំនួន​មនុស្ស​ក្នុង​ប្រទេស​ទាំង​បី​ដែល​ចង់​ធ្វើការ​ជា​អ្នក​មើលថែ​នៅ​ប្រទេស​ជប៉ុន​កំពុង​តែ​លូតលាស់​ក្នុង​ពេល​ថ្មី​ៗ​នេះ ។ ក្នុងឆ្នាំនេះ ប្រទេស​ជប៉ុន​ទទួលយក​អ្នក​មើលថែ​ប្រមាណ​២៩៨​នាក់​ពី​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​, ២៨១​នាក់​ពី​ហ្វ៊ី​លី​ពី​ន និង​១៩៣​នាក់​ពី​វៀតណាម ។
ខណៈ​ដែល​ចំនួន​មនុស្ស​ចាស់​កំពុង​តែ​កើនឡើង ប្រទេស​ជប៉ុន​បាន​មើលឃើញ​មាន​កង្វះខាត​អ្នក​មើលថែ​ប្រមាណ​៣៤​ម៉ឺន​នាក់​ក្នុង​ឆ្នាំ​២០២៥ ។

ក្នុង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​ជប៉ុន​និង​ឥណ្ឌូ​ណេ​ស៊ី​បាន​មាន​ប្រសិទ្ធភាព​កាលពី​ឆ្នាំ ២០០៨ ខណៈ​ដែល​កិច្ចព្រមព្រៀង​ជាមួយ​ហ្វ៊ី​លី​ពី​ន​មាន​ប្រសិទ្ធភាព​នៅ​ឆ្នាំ​២០០៩ និង​ជាមួយ​វៀតណាម​នៅ​ឆ្នាំ​២០១៤ ។

ក្រោម​កិច្ចព្រមព្រៀង​ទាំងនេះ ប្រទេស​ទាំង​បី​បាន​បញ្ជូន​មនុស្ស​ប្រមាណ​៤.៣០០​នាក់​ទៅ​កាន់​ប្រទេស​ជប៉ុន ។ ពួក​គេ​ធ្វើការ​ជា​អ្នក​មើលថែ​៣​ឆ្នាំ និង​បន្ត​ការ​សិក្សា​ដើម្បី​ប្រឡង​​ថ្នាក់​ជាតិ​នៅ​ឆ្នាំ​ទី​៤ ។ ប្រសិនបើ​ពួក​គេ​ប្រឡង​ជាប់​នោះ ពួក​គេ​អាច​ធ្វើការ​នៅ​ប្រទេស​ជប៉ុន​បន្ដ​ទៀត​បាន ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ