ទីក្រុងឡុងដ៍ ៖ ប្រទេសអ៊ីរ៉ង់បានប្រាប់ដល់អង្គការប្រទេសនាំចេញប្រេង (OPEC) កាលពីថ្ងៃអាទិត្យ ថា មិនមានសមាជិកណាមួយអាចជំនួសចំណែកប្រេងនាំចេញរបស់ប្រទេសខ្លួនបានទេ និងបានបង្ហាញពីការព្រួយបារម្ភលើសំណើរបស់អារ៉ាប៊ីសាអូឌីតថា នឹងបង្កើនការបូមប្រេង ខណៈដែលអាមេរិកដាក់ទណ្ឌកម្មលើប្រេងអ៊ីរ៉ង់ ។
ក្នុងកិច្ចប្រជុំមួយជាមួយនឹងអគ្គលេខាធិកា លោកMohammad Barkindo អ្នកការទូតជាន់ខ្ពស់អ៊ីរ៉ង់់ម្នាក់បានជំរុញឲ្យរក្សាក្រុមប្រទេសនេះនៅឲ្យឆ្ងាយពីនយោបាយ ។
បេសកជនអចិន្ត្រៃយ៍ លោក Kazem Gharibabadi បាននិយាយថា ៖« មិនមានប្រទេសណាមួយដែលត្រូវបានអនុញ្ញាតឲ្យគ្រប់គ្រងចំណែកផលិតកម្ម និងការនាំចេញប្រេងរបស់សមាជិកមួយទៀតឡើយ ហើយសន្និសីទរដ្ឋមន្ត្រី OPEC មិនបានចេញប័ណ្ណអនុញ្ញាតសកម្មភាពដូច្នេះឡើយ »។
គួរបញ្ជាក់ដែរថា កាលពីខែឧសភា លោកប្រធានាធិបតីដូណាល់ ត្រាំ(Donald Trump) បានដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងអាវុធនុយក្លេអ៊ែរជាមួយអ៊ីរ៉ង់ និងបានប្រកាសថា នឹងដាក់ទណ្ឌកម្មលើអ៊ីរ៉ង់ថែមទៀត ។ សហរដ្ឋអាមេរិកកំពុងតែជំរុញឲ្យសម្ព័ន្ធមិត្តកាត់បន្ថយការនាំចូលប្រេងអ៊ីរ៉ង់ដល់កម្រិតសូន្យ ហើយនឹងដាក់ទណ្ឌកម្មថ្មីលើអ៊ីរ៉ង់នៅខែវិច្ឆិកាខាងមុខនេះ ។ លោកប្រធានាធិបតីត្រាំ ក៏បានជំរុញឲ្យOPECបូមប្រេងច្រើនជាងមុនដើម្បីកាត់បន្ថយតម្លៃផងដែរ ។
រដ្ឋមន្ត្រីថាមពលអារ៉ាប៊ីសាអូឌីត និងរុស្ស៊ីបាននិយាយកាលពីខែឧសភា កន្លងមកថា ពួកគេបានត្រៀមខ្លួនរួចជាស្រេចក្នុងការបង្កើនផលិតកម្ម ដើម្បីកាត់បន្ថយកង្វល់របស់អតិថិជនពីការផ្គត់ផ្គង់ ។
អ៊ីរ៉ង់និងប្រទេសដទៃក្នុងកិច្ចព្រមព្រៀងខាងលើដែលរួមមានអង់គ្លេស បារាំង អាល្លឺម៉ង់ រុស្ស៊ី និងប្រទេសចិន បានសហការដើម្បីស្វែងរកវិធីសង្គ្រោះកិច្ចព្រមព្រៀងនោះ បើទោះជាទទួលរងសម្ពាធពីសហរដ្ឋអាមេរិកក៏ដោយ ។
អ៊ីរ៉ង់បានដាក់លក្ខខណ្ឌជាច្រើនសម្រាប់ប្រទេសនៅអឺរ៉ុប ប្រសិនបើពួកគេចង់ឲ្យអ៊ីរ៉ង់បន្តស្ថិតក្នុងកិច្ចព្រមព្រៀងនេះ ដែលរួមមានលក្ខខណ្ឌឲ្យធនាគារអឺរ៉ុបការពារការធ្វើពាណិជ្ជកម្មជាមួយអុីរ៉ង់ និងធានាដល់ការលក់ប្រេងរបស់អ៊ីរ៉ង់ជាដើម ៕
រាជធានីភ្នំពេញ ៖ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការផ្លាស់ប្តូរផ្នត់គំនិតពលរដ្ឋកម្ពុជា ពីការទទួលទានកាហ្វេនៅតាមផ្លូវ មករកសេវាកម្មកាហ្វេដែលមានម៉ាក...
ខេត្តបាត់ដំបង ៖ យោងតាមប្រភពព័ត៌មានបឋមបានឲ្យដឹងថា ខ្យល់កន្ត្រាក់បានវាយប្រហារទៅលើឃ្លាំងស្ដុកកសិផល និងលំនៅឋានរបស់ប្រជាពរដ្ឋមួយចំនួន បណ្ដាលឲ្យខូចខាត...
ជីវិតឥតធម៌ ជាជីវិតពោរពេញទៅដោយក្តីកង្វល់ដូច ខ្វល់នឹងរឿងដែលមិនទាន់កើត ខ្វល់នឹងរឿងកន្លងហួសទៅ ខ្វល់នឹងជីវិតត្រូវគេជិះជាន់ ខ្វល់នឹងរក្សាទ្រព្យ ខ្វល់នឹងការ...
ខេត្តបន្ទាយមានជ័យ ៖ ស្ត្រីម្នាក់អះអាងថា ប្តីនាងលួចរៀបការជាមួយប្រពន្ធថ្មី ថែមទាំងធ្វើពិធីកាត់ចំណងដៃនៅក្រុងប៉ោយប៉ែត នារសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៩នេះ...
រាជធានីភ្នំពេញ ៖ យោងតាមរបាយការណ៍នាយកដ្ឋាននគរបាលចរាចរណ៍និងសណ្តាប់ធ្នាប់បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍រយៈពេលពីរថ្ងៃគិតពីថ្ងៃទី១៦និង១៧ ខែកុម្ភៈ ឆ្នាំ២០១៩...
រាជធានីភ្នំពេញ ៖ ជនសង្ស័យ៦នាក់ ពាក់ព័ន្ធនឹងអំពើឆក់ទូរស័ព្ទ និងប្រើប្រាស់ថ្នាំញៀនខុសច្បាប់ ត្រូវកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យសហការជាមួយនគរបាល...
ខេត្តបន្ទាយមានជ័យ ៖ ក្មេងប្រុសស្រីចំនួន៦នាក់បាននាំគ្នាទៅងូតទឹកអាងពង្រ បណ្តាលឱ្យក្មេងស្រី២នាក់លង់ទឹកស្លាប់ ចំណែកក្មេងប្រុសស្រីចំនួន៤នាក់ផ្សេងទៀតត្រូវ...
ខេត្តស្វាយរៀង ៖ កម្មករ-កម្មការិនីចំនួន២៧នាក់នៅរោងចក្របៃហុងផលិតអំពូលភ្លើង ស្ថិតក្នុងតំបន់សេដ្ឋកិច្ចស្វាយរៀងហ្គីហ្គារីសស៍ បានដួលសន្លប់ជាបន្តបន្ទាប់...
ម្ចាស់់ឆ្នាំទាំង៤នេះត្រូវដឹងថា នៅចុងខែកុម្ភៈនេះរាសីរបស់លោកអ្នកមិនល្អទាល់តែសោះ ត្រូវជួបទុក្ខធំ បញ្ហាស្មុគស្មាញចាក់ស្រែះជាច្រើនទាំងអ្នកធ្វើការក្នុង...
រាជធានីភ្នំពេញ ៖ គូដណ្តឹងមួយគូជិតដល់ថ្ងៃរៀបការទៅហើយ ឆ្លៀតឱកាសឌុបគ្នាដើរលេង ស្រាប់តែត្រូវជនសង្ស័យធ្វើសកម្មភាពឆក់យកកាបូបដែលកាន់នៅនឹងដៃបានសម្រេចហើយជិះ...
ខេត្តព្រះសីហនុ ៖ តាមសេក្តីរាយការណ៍ព័ត៌មានបឋមបានឱ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តធុនធំមួយគ្រឿងបុករះរថយន្តធុនតូចៗចំនួន៤គ្រឿង បណ្តាលឱ្យមាន...
ខេត្តកំពង់ស្ពឺ ៖ ជីវិតសត្វលោកកើតមកតែងមានវាសនាខុសៗគ្នា អ្នកខ្លះក៏មានគូ មានកូនចៅជួយទំនុកបំរុងនៅពេលខ្លួនចាស់ជរា ដោយឡែកស្ត្រីម្នាក់នេះមិនមានគូគាប់ និងកូនចៅ...
រាជធានីភ្នំពេញ ៖ ស្នូរផ្ទុះអាវុធជាបន្តបន្ទាប់ជិត១០គ្រាប់ពីសំណាក់នគរបាលខណ្ឌជ្រោយចង្វារនៅក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀនដោយឃាត់ខ្លួន ជនសង្ស័យចំនួន៨នាក់...
រាជធានីភ្នំពេញ ៖ ជនសង្ស័យមុខសញ្ញាចាស់ម្នាក់ចំណោមបក្សពួក២នាក់ ត្រូវបានជនរងគ្រោះចាប់ប្រគល់ជូនសមត្ថកិច្ច បន្ទាប់ពីបន្លំខ្លួនចូលក្នុងបន្ទប់ទ្រូម៉ាន់នីលួច...
រាជធានីភ្នំពេញ ៖ ឡុង សំណាង មកពីក្លិបសាលវ័ន្តកីឡា និងឌុម កែវដា មកពីក្លិមកុដរាជសីហ៍ បើទោះជានៅសល់១ប្រកួតម្នាក់ក្នុងដៃទៀតមែន ប៉ុន្តែឆ្លងកាត់ការប្រកួតនៅលើ...
ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់បានកៀបជាប់ក្នុងកាប៊ីនរថយន្តដឹកមាន់ បន្ទាប់ពីជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ទាំងព្រឹកព្រលឹមរវាងរថយន្តរបស់ខ្លួនដែលដឹក...
រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់បានកាន់រូបថតប្រុសស្នេហ៍មកប្តឹងសមត្ថកិច្ចមូលរដ្ឋាន ដើម្បីឱ្យជួយអន្តរាគមន៍ ក្រោយពីស្គាល់គ្នាតាមរយៈហ្វេសប៊ុកប្រហែលជាង២ខែ...
រាជធានីភ្នំពេញ ៖ ជនសង្ស័យជាមុខសញ្ញាចោរលួចរថយន្តយ៉ាងសកម្មម្នាក់បានធ្វើសកម្មភាពលួចយករថយន្ត១គ្រឿងជាកម្មសិទ្ធិរបស់ស្ត្រីម្នាក់បានសម្រេច រួចទៅសម្ងំ...
យើងមកថ្ងៃនេះដើម្បីនិយាយពីភាពប៉ិនប្រសប់ និងអ្នកដែលមានឥទ្ធិពលលើស្នេហា និងជាមនុស្សទាន់សម័យបំផុត, Kalyan Ney១- តើអ្នកអាចប្រាប់ខ្ញុំបានទេ តើថ្ងៃធម្មតារបស់អ្នក...
ព្រះសម្ពុទ្ធត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភ្នែក ត្រចៀក ច្រមុះ អណ្ដាត កាយ និងចិត្តសត្វលោកនេះ ត្រូវភ្លើងអកុសលដុតកម្លោចរាល់ថ្ងៃ ដែលពោលឱ្យងាយស្តាប់គឺភ្លើង ជាតិ ជរា...