កុំ​ប្តូរ​សុខចិត្ត​យកសុខ​កាយ​មិន​ប្រពៃ​ទេ


តាម​ផ្លូវ​ព្រះពុទ្ធ​សាសនា​និយាយ​ពី​សេចក្តីសុខ​មាន​ច្រើន​ណាស់ តែបើ​ពោល​ដោយ​សង្ខេប​មាន​ត្រឹមតែ​ពីរ​ប៉ុណ្ណោះ​គឺ សុខ​តាម​ផ្លូវ​កាយ និង​សុខ​តាម​ផ្លូវចិត្ត​។ សុខ​ផ្លូវ​កាយ​នោះ​មិន​ឋិតថេរ​យូរអង្វែង​ទេ គឺ​នៅ​ត្រឹមតែ​មួយ​រយៈ​ខ្លី​ប៉ុណ្ណោះ ចំណែក​សុខចិត្ត​វិញ អាច​ឋិត​នៅ​អស់​កាល​ដ៏​យូរ និង​អាច​ឋិត​នៅ​អស់​មួយ​ជីវិត បើ​យើង​ចេះ​អប់រំ​ចិត្តបាន​ល្អ​ហើយ ។

បើ​បុគ្គល​យល់​ពី​សុខ​កើត​តាម​ផ្លូវចិត្ត​ប្រាកដ​ដូច្នេះ​ហើយ គួរ​មាន​ស្មារតី​ប្រុង​ប្រយ័ត្ន​កុំ​ដូរ​សេចក្ដីសុខ​ផ្លូវចិត្ត​នេះ​ជាមួយនឹង​សុខ​ផ្លូវ​កាយ​ឲ្យ​សោះ នាំ​តែ​ក្ដៅក្រហាយ​ស្ដាយក្រោយ រស់នៅ​ជាមួយនឹង​ចិត្ត​មិន​ស្ងប់ ហ្នឹងហើយ​ជា​ទុក្ខ​នោះ ។

ផ្ទុយ​ទៅ​វិញ​បើ​បុគ្គល​លះបង់​សុខកាយ យកសុខ​ផ្លូវចិត្ត​វិញ​នោះ ជា​ការ​ល្អ​បំផុត​ត្រូវ​ប្រញាប់​ធ្វើ​ឲ្យ​បាន​ឆាប់​ចុះ ប្រាកដជា​នឹង​បាន​ផល​គាប់ចិត្ត​ស្ងប់​ត្រជាក់​ប្រពៃ​ពិត ។

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ជ្រុង​មួយ​នៃ​សាសនា

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ