ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ ! ម៉េច​ក៏​ជួប​រឿង​អកុសល​បែប​នេះ​ទៅ​វិញ​!

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​បោះពួយ​យ៉ាង​លឿន ខណៈ​មក​ដល់​ផ្លូវ​កោង​បត់​មិន​ទាន់​ក៏​ជ្រុល​ចង្កូត​ទៅ​បុក​របង​ថ្ម​ដី​ឡូត៍​ទុក​ចោល​មួយ​កន្លែង បណ្តាល​ឲ្យ​បោក​ក្បាល​ស្លាប់​ភ្លាម​ៗ កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២១ ខែសីហា ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវ​១៣២ ស្ថិត​ក្នុង​សង្កាត់​ស្រះ​ចក…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​បោះពួយ​យ៉ាង​លឿន ខណៈ​មក​ដល់​ផ្លូវ​កោង​បត់​មិន​ទាន់​ក៏​ជ្រុល​ចង្កូត​ទៅ​បុក​របង​ថ្ម​ដី​ឡូត៍​ទុក​ចោល​មួយ​កន្លែង បណ្តាល​ឲ្យ​បោក​ក្បាល​ស្លាប់​ភ្លាម​ៗ កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២១ ខែសីហា ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវ​១៣២ ស្ថិត​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ។

ជន​រង​គ្រោះ​ដែល​ស្លាប់​មានឈ្មោះ ម៉ក់ អី​ហុង ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​១៨C ផ្លូវជាតិ​លេខ​២ ភូមិ​ទួល​រកា សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​បុរស​រង​គ្រោះ​ខាងលើ​បើកបរ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ស្កុប​ភី ស៊េរី​០១៨ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1GR-5731 ដោយ​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​១៣២ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង និង​ក្នុង​ល្បឿន​យ៉ាង​លឿន ។ លុះ​មក​ដល់​ចំណុច​កើតហេតុ​ដែល​ជា​ផ្លូវ​កោង ស្រាប់តែ​ម៉ូតូ​ខាងលើ​បត់​មិន​ទាន់​ក៏​ជ្រុល​ចង្កូត​ទៅ​ខាងស្តាំ​ទៅ​បុក​របង​ថ្ម​របស់​ដី​ឡូត៍​ទុក​ចោល បណ្តាល​ឲ្យ​ជន​រង​គ្រោះ​បោក​ក្បាល​ទៅ​នឹង​របង​ថ្ម​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ​យ៉ាង​អាណោចអាធម៌ ។ រីឯ​ម៉ូតូ​រង​ការ​ខូចខាត​បែក​ក្បាំង​ផ្នែក​ខាង​មុខ ចំណែកឯ​របង​ថ្ម​ដី​ឡូត៍​មិន​មាន​រង​ការ​ខូចខាត​នោះ​ទេ ។

ក្រោយ​ពេល​សមត្ថកិច្ច​មូលដ្ឋាន និង​សមត្ថកិច្ច​ជំនាញ​បាន​ចុះ​មក​ដល់​ចំណុច​កើតហេតុ​ហើយ​ក៏​បាន​ទំនាក់ទំនង​ទៅ​រក​សាច់ញាតិ​របស់​ជន​រង​គ្រោះ និង​យក​ម៉ូតូ​របស់​ជន​រង​គ្រោះ​ខាងលើ​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ ។ ដោយឡែក​សព​បុរស​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ទៅ​ឲ្យ​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី​នៅ​ឯ​ផ្ទះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ