ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកស្រី ទេព វ​ន្នី ត្រូវ​បាន​តុលាការក្រុង​ដោះ​លែង​ទោស​ហើយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកស្រី ទេព វ​ន្នី អ្នក​ភូមិ​បឹង​កក់​ត្រូវ​បាន​តុលាការក្រុង​ភ្នំពេញ​បាន​ដោះ​លែង​ឲ្យ​មាន​សេរីភាព​ឡើង​វិញ កាលពី​ថ្ងៃ​ទី​២០ ខែសីហា ឆ្នាំ​២០១៨​នេះ បើ​យោង​តាម​ដីកា​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ…

រាជធានី​ភ្នំពេញ ៖ អ្នកស្រី ទេព វ​ន្នី អ្នក​ភូមិ​បឹង​កក់​ត្រូវ​បាន​តុលាការក្រុង​ភ្នំពេញ​បាន​ដោះ​លែង​ឲ្យ​មាន​សេរីភាព​ឡើង​វិញ កាលពី​ថ្ងៃ​ទី​២០ ខែសីហា ឆ្នាំ​២០១៨​នេះ បើ​យោង​តាម​ដីកា​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ហើយ​អ្នកស្រី​បាន​ចាក​ចេញពី​ពន្ធនាគារ​ដោយ​មាន​អ្នក​ភូមិ​បឹង​កក់​មួយ​ក្រុម​បាន​ទៅ​ទទួល​គាត់​នៅ​ខាង​មុខ​ច្រក​ចេញពី​គុក​ផង ។

សូម​បញ្ជាក់​ថា ការ​ដោះ​លែង​បាន​ធ្វើ​ឡើង​បន្ទាប់​មាន​ព្រះរាជ​ក្រិ​ត្យ​លើកលែងទោស​ពី​ព្រះមហាក្សត្រ​ជាមួយនឹង​ស្ត្រី​អ្នក​ភូមិ​បឹង​កក់​ចំនួន​៣​នាក់​ទៀត ដែល​តុលាការ​បាន​ចោទប្រកាន់​ល​កន្លង​មក ។

លោក គុ​ជ គឹ​ម​ឡុ​ង ព្រះរាជអាជ្ញា​បាន​បញ្ជាក់​ថា អ្នកស្រី ទេព វ​ន្នី អាយុ​៣៧​ឆ្នាំ ត្រូវ​បាន​តុលាការ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​៦​ខែ បទ​ប្រមាថ​អ្នករាជការ​សាធារណៈ និង​បទ​ប្រឆាំង​អ្នករាជការ​សាធារណៈ​មាន​ស្ថាន​ទម្ងន់ទោស តាម​សាលក្រម​ចុះ​ថ្ងៃ​ទី​៤ ខែធ្នូ ឆ្នាំ​២០១៧ របស់​តុលាការ​កំពូល ។

ចំណែក​សំណុំរឿង​មួយ​ផ្សេង​ទៀត​បទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​ត្រូវ​បាន​ផ្តន្ទាទោស​២​ឆ្នាំ ៦​ខែ តាម​សាលក្រម​តុលាការ​កំពូល​ចុះ​ថ្ងៃ​ទី​៧ ខែកុម្ភៈ ឆ្នាំ​២០១៨ របស់​តុលាការ​កំពូល ។ អ្នកស្រី​ត្រូវ​បាន​ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស ។

ដីកា​របស់​លោក​ព្រះរាជអាជ្ញា​រង​បាន​បញ្ជាក់​ថា​«​តាម​អំណាច​ព្រះរាជ​ក្រិ​ត្យ​លើកលែងទោស​ចុះ​ថ្ងៃ​ទី​២០ ខែសីហា​នេះ ឈ្មោះ ទេព វ​ន្នី ត្រូវ​បាន​លើកលែងទោស ដោះ​លែង​ឲ្យ​មាន​សេរីភាព​វិញ » ៕

កែសម្រួលដោយ