ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលខេត្ត​អញ្ជើញ​បើក​វិញ្ញាសា ប្រឡង​បាក់​ឌុ​ប​ឆ្នាំ​២០១៧-២០១៨

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែសីហា ឆ្នាំ​២០១៨ ឯកឧត្តម ផា​ន់ ចាន់​ធុ​ល អភិបាលខេត្ត រួម​ដំណើរ​ដោយ​លោក…

ខេត្ត​ប៉ៃលិន ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែសីហា ឆ្នាំ​២០១៨ ឯកឧត្តម ផា​ន់ ចាន់​ធុ​ល អភិបាលខេត្ត រួម​ដំណើរ​ដោយ​លោក តង់ ធា​រ៉ា ប្រធាន​មន្ទីរ​អប់រំ​យុវជន និង​កីឡា បាន​អញ្ជើញ​បើក​វិញ្ញាសារ​ប្រឡង មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​២០១៧-២០១៨ នៅ​វិទ្យាល័យ ហ៊ុន​សែន ក្រុង​ទេពនិម្មិត ប៉ៃលិន ស្ថិត​នៅ​ភូមិ​អូរ​តា​ពុក​ក្រោម សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន​។

ឯកឧត្តម ផា​ន់ ចាន់​ធុ​ល អភិបាលខេត្ត​បាន​មាន​ប្រសាសន៍​ថា រាជរដ្ឋាភិបាល​កម្ពុជា និង​ក្រសួង​អប់រំ​យុវជន និង​កីឡា បាន​យកចិត្តទុកដាក់​អនុវត្ត​នូវ​គោលនយោបាយ​ផែនការ​យុទ្ធសាស្ត្រ​ក្នុង ការ​កំណែទម្រង់​លើ​វិស័យ​អប់រំ ឲ្យ​ប្រកបដោយ​គុណភាព និង​តម្លាភាព ចំពោះ​សិស្សានុសិស្ស កំពុង​ខិតខំ​សិក្សា​រៀនសូត្រ ដើម្បី​ក្រេប​យកចំណេះ​ជំនាញ ដើម្បី​ក្លាយ​ខ្លួន​ជា​ធនធាន​អ្នក​បន្តវេន​ដឹកនាំ​ប្រទេស​ជាតិ ឲ្យ​មានការ​រីក​ចម្រើន​នា​ថ្ងៃ​អនាគត​។

ជាក់ស្តែង​នៅ​ពេល​នេះ រដ្ឋបាល​ខេត្ត​ប៉ៃលិន បាន​ជំរុញ​ដល់​មន្ទីរ​អប់រំ​យុវជន និង​កីឡា ត្រូវ​យកចិត្ត​ដាក់​ខិតខំ​អនុវត្ត​បណ្តុះបណ្តាល និង​ត្រូវ​រៀប​ការ​ប្រឡង​ប្រលង​មធ្យមសិក្សា​ទុតិយភូមិ ជូន​ដល់​សិស្សានុសិស្ស ដើម្បី​ដក​ពិសោធន៍​សមត្ថភាព​នៅ​ចំណុចខ្លាំង និង​ចំណុចខ្សោយ ក្នុង​ការ​ត្រៀម​បន្ត​សិក្សា​ថ្នាក់​មហាវិទ្យាល័យ​បន្ត​ទៀត​។ ទន្ទឹម​នឹង​នេះ​ដែរ ឯកឧត្តម​ក៏​បាន​ណែនាំ​ដល់​ក្មួយ​ៗ​សិស្សានុសិស្ស​ទាំងអស់​ជា​បេក្ខជន​មក​ប្រឡង​នៅ​ពេល​នេះ​ត្រូវ​ខិតខំ​ធ្វើ​កិច្ចការ​របស់​ខ្លួន​ដោយ​សមត្ថភាព​កុំ​មើល​គ្នា​កុំ​ចម្លង កុំ​ពឹង​លើ​សំណៅ​ឯកសារ ត្រូវធ្វើ​កិច្ចការ​ដោយ​ផ្ចិតផ្ចង់​ចៀសវាង​ការ​សរសេ​ខុស កោស​លុប និងរ​ហែកក្រដាស ជា​ហេតុ​នាំ​ឲ្យ​បាត់បង់​ឱកាស​ការ​ប្រឡង​។

ឯកឧត្តម​ក៏​បាន​ផ្តាំផ្ញើ​ដល់​អនុរក្ស​ប្រចាំការ​តាម​បន្ទប់​នីមួយ​ៗ ត្រូវ​មើល​សិស្សានុសិស្ស​ជា​បេក្ខជន​ប្រឡង​ឲ្យ​ល្អ​ម៉ត់ចត់ ហាម​ស៊ីសំណូកសូកប៉ាន់ បើ​មាន​ហេតុ​ការ​អ្វី​មិន​ស្រួល​ត្រូវ​មាន​វិធា​ការ​ឬ​ចំណាត់ការ​ណាមួយ​ជា​បន្ទាន់​។ ជា​ចុង​ក្រោយ ឯកឧត្តម ក៏​បាន​ជូនពរ​ដល់​បេក្ខជន​ប្រឡង​ទាំងអស់​សូម​ឲ្យ​ធ្វើ​កិច្ចការ​បាន​គ្រប់​សំណួរ​ទាំងអស់ និង​ប្រឡង​ជាប់​ឲ្យ​បាន​គ្រប់​ៗ​គ្នា​។ បើ​តាម​ការ​បញ្ជាក់​ពី​លោក តង់ ធា​រ៉ា ប្រធាន​មន្ទីរ​អប់រំ​យុវជន និង​កីឡា​ខេត្ត​ប៉ៃលិន​បាន​ឲ្យ​ដឹង​ថា៖

ខេត្ត​ប៉ៃលិន​មាន​មណ្ឌល​ប្រឡង​សញ្ញាបត្រ មធ្យមសិក្សា​ទុតិយភូមិ សរុប​២​មណ្ឌល គឺ​មណ្ឌល​វិទ្យាល័យ​ហ៊ុន​សែន ក្រុង​ទេពនិម្មិត​ប៉ៃលិន នៅ​ខាងលិច គឺ​ថ្នាក់​វិទ្យាសាស្ត្រ និង​មណ្ឌល​វិទ្យាល័យ​ហ៊ុន​សែន ក្រុង​ទេពនិម្មិត​ប៉ៃលិន​នៅ​ខាងកើត គឺ​ថ្នាក់​សង្គមវិទ្យា​។ មណ្ឌល​វិទ្យាល័យ ហ៊ុន សែន ក្រុង​ទេពនិម្មិត​ប៉ៃលិន នៅ​ខាងលិច​ថ្នាក់​វិទ្យាសាស្ត្រ ដែល​មាន​បេក្ខជន​សរុប​ចំនួន​២៤៧​នាក់ ស្រី​១១៩​នាក់ មាន​បន្ទប់​សរុប​ចំនួន​១០​បន្ទប់។

និង​មណ្ឌល​វិទ្យាល័យ​ហ៊ុន​សែន ក្រុង​ទេពនិម្មិត​ប៉ៃលិន នៅ​ខាងកើត​ថ្នាក់​សង្គមវិទ្យា ដែល​មាន​បេក្ខជន​សរុប​ចំនួន​១៣៩​នាក់ ស្រី​៧៩​នាក់ ក្នុង​នោះ​មាន​បេក្ខជនស្វ័យរិន​៧៨​នាក់ ស្រី​៤៥​នាក់ មាន​បន្ទប់​សរុប​៦​បន្ទប់​។ លោក​បន្ត​ថា ការ​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​មាន​មេ​ប្រយោគ​សរុប​៦៥​នាក់ ស្រី​១៧​នាក់ មាន​កងកម្លាំង​ការពារ​សន្តិសុខ​សរុប​៣០​នាក់ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ចំនួន​៤​នាក់ និង​មាន​គ្រួ​ពេទ្យ​ប្រចាំការ​០៥​នាក់ អង្គភាព​ACU និង​អ្នក​ស្ម័គ្រចិត្ត​សរុប​១៩​នាក់ ស្រី​០៦​នាក់​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ