ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនសង្ស័យ​ចំនួន​៣​នាក់ ត្រូវ​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ចំនួន​៣​នាក់​ត្រូវ​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន កាលពី​វេលា​ម៉ោង​៧​ល្ងាច ថ្ងៃ​ទី​២០ សីហា​នេះ នៅ​ចំណុច​ក្រុម​ទី​០២ ភូមិ​វត្ត​លៀប សង្កាត់​ចម្ការ​សំរោង…

ខេត្តបាត់ដំបង ៖ ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ចំនួន​៣​នាក់​ត្រូវ​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន កាលពី​វេលា​ម៉ោង​៧​ល្ងាច ថ្ងៃ​ទី​២០ សីហា​នេះ នៅ​ចំណុច​ក្រុម​ទី​០២ ភូមិ​វត្ត​លៀប សង្កាត់​ចម្ការ​សំរោង ក្រុង​បាត់ដំបង ដែល​ជាប់​សង្ស័យ​ក្នុង​បទល្មើស​ជំនួញ​គ្រឿងញៀន​។

ប្រភព​បាន​ឲ្យ​ដឹង​ទៀត​ថា ជនសង្ស័យ​ទាំង​៣​នាក់​មាន ១.​ឈ្មោះ រស្មី ហ៊ីង ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរប​មិន​ពិតប្រាកដ នៅ​ភូមិ​ទូល​តា​ឯក សង្កាត់​ទួល​តា​ឯក ក្រុង​បាត់ដំបង​, ២.​ឈ្មោះ ម៉ា​ន រ​សា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរប​មិន​ពិតប្រាកដ នៅ​ភូមិ​វត្ត​គរ សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង និង​៣.​ឈ្មោះ ឆាយ រតនៈ ហៅ​ប៊ិ​ប ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរប​មិន​ពិតប្រាកដ នៅ​ភូមិ​វត្ត​គរ សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង​។

ជន​ទាំង​៣​នាក់​នេះ​ត្រូវ​បាន​កម្លាំង​ជំនាញ នៃ​អធិការ​ក្រុង​បាត់ដំបង ឃាត់ខ្លួន​ពេល​កំពុង​ប្រព្រឹត្ត​បទល្មើស គ្រឿងញៀន​ជាក់ស្ដែង ថែម​ទាំង​ដកហូត​បាន​នូវ​វត្ថុ​តាង​មួយ​ចំនួន​ផង​។ បើ​តាម​របាយការណ៍​របស់ សមត្ថកិច្ច វត្ថុ​តាង​ដែល​ដកហូត​បា​ម​ពី​ក្រុម​ជនសង្ស័យ​រួម​មាន សារធាតុ​ញៀន​ប្រភេទ​ម្សៅ​ក្រាម ពណ៌​សរឹង​ថ្លា (​ទឹកកក​) ចំនួន​១៤​កញ្ចប់ ស្មើនឹង​ទម្ងន់​៨,០៦​ក្រាម និង​វត្ថុ​តាង​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​។ បច្ចុប្បន្ន​កម្លាំង​ជំនាញ​បាន​សួរនាំ​ជនសង្ស័យ​ទាំង​៣​នាក់​ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី​រួចរាល់​ហើយ​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ