ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តព្រៃវែង​បេក្ខជន​ប្រឡង​បាក់​ឌុ​ប​ចំនួន​៦.៣០៦​នាក់ អវត្តមាន​៥៨​នាក់

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ នៅ​ក្នុង​សម័យ​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​(​បាក់​ឌុ​ប​) ឆ្នាំ​សិក្សា​២០១៧-២០១៨ ត្រូវ​បាន​ក្រសួង​អប់រំ​យុវជន និង​កីឡា កំណត់​ធ្វើ​ឡើង​រយៈពេល​២​ថ្ងៃ គឺ​នៅ​ថ្ងៃ​ទី​២០ និង​២១ ខែសីហា…

ខេត្តព្រៃវែង ៖ នៅ​ក្នុង​សម័យ​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​(​បាក់​ឌុ​ប​) ឆ្នាំ​សិក្សា​២០១៧-២០១៨ ត្រូវ​បាន​ក្រសួង​អប់រំ​យុវជន និង​កីឡា កំណត់​ធ្វើ​ឡើង​រយៈពេល​២​ថ្ងៃ គឺ​នៅ​ថ្ងៃ​ទី​២០ និង​២១ ខែសីហា ឆ្នាំ​២០១៨ នៅ​គ្រប់​មណ្ឌល​ប្រឡង​ទូ​ទាំង​ប្រទេស​។ ដោយឡែក​សម្រាប់​ខេត្តព្រៃវែង ការ​ប្រឡង​នេះ បាន​ចាប់ផ្តើម​ដំណើរការ​ពី​ម៉ោង​៧​ព្រឹក ថ្ងៃ​ទី​២០ សីហា និង​បាន​ដំណើរការ​ទៅ​យ៉ាង​រលូន ដោយ​គ្មាន​បាតុភាព​អ្វី​ខុស​ប្លែក​គួរ​ឲ្យ​កត់សម្គាល់​នោះ​ទេ​នៅ​គ្រប់​មណ្ឌល​ទាំងអស់​ទូ​ទាំង​ខេត្ត​។

ចំណែក​នៅ​ក្រៅ​បរិវេណ​ប្រឡង​វិញ សន្តិសុខ​មានការ​យាមកាម​បាន​យ៉ាង​ល្អ រីឯ​បងប្អូន​សាច់ញាតិ បេក្ខជន​ប្រឡង ក៏​មិន​មាន​ភាព​ជ្រួលច្របល់​រញ៉េរញ៉ៃ ដូច​កាលពី​ឆ្នាំ​មុន​ៗ​ដែរ​។ បើ​តាម​ការ​បញ្ជាក់​ពី ប្រធាន​មន្ទីរ​អប់រំ​យុវជន និង​កីឡា​ខេត្តព្រៃវែង​បាន​ឲ្យ​ដឹង​ថា សម្រាប់​ការ​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨​នេះ ខេត្តព្រៃវែង​មាន​មណ្ឌល​ប្រឡង​ចំនួន​១២​មណ្ឌល ស្មើនឹង​២៥៦​បន្ទប់ ស្ថិត​នៅ​ក្នុង​ក្រុង​ស្រុក​ចំនួន​៤ រួម​មាន ក្រុង​ព្រៃវែង​មាន​៥​មណ្ឌល ស្រុក​បាភ្នំ​មាន​៣​មណ្ឌល ស្រុក​ស្វាយ​អ​ន្ទ​រ​មាន​៣​មណ្ឌល និង​ស្រុក​ពារាំង​មាន​៤​មណ្ឌល​។

មាន​បេក្ខជន​ប្រឡង​សរុប​ចំនួន ៦,៣០៦​នាក់ ស្រី​៣,១៥២​នាក់ នៅ​ក្នុង​នោះ​ដែរ​បេក្ខជន​ដែល​អវត្តមាន មិន​បាន​មក​ចូលរួម​ប្រឡង មាន​ចំនួន​៥៨​នាក់ ស្រី​៣៤​នាក់​។ ថ្លែង​នៅ​ក្នុង​ពេល​អញ្ជើញ​ចូលរួម​កាត់​វិញ្ញាសា​ប្រឡង នៅ​ក្នុង​មណ្ឌល ប្រឡង​វិទ្យាល័យ​ព្រះ​អង្គឌួង ក្នុង​ក្រុង​ព្រៃវែង ឯកឧត្តម ជា សុ​មេធី អភិបាលខេត្ត​ព្រៃវែង បាន​ផ្តាំផ្ញើ​ដល់​បេក្ខជន បេ​ក្ខ​នារី​ទាំងអស់ ត្រូវ​អនុវត្ត​ឲ្យ​បាន​ល្អ​តាម​ប​ញ្ញ​តិ្ត​របស់​ក្រសួង​អប់រំ​យុវជន និង​កីឡា មិន​ត្រូវ​លាក់​សំណៅ​ឯកសារ លួច​ចម្លង​គ្នា ត្រូវ​ប្រើប្រាស់​នូវ​សមត្ថភាព​របស់​ខ្លួន ដែល​បាន​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ​កន្លង​មក ឲ្យ​ស្រប​តាម​ពាក្យស្លោក​ថា (​អ្នកចេះ​គឺ​ជាប់​)៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ