ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​កុងតឺន័រ​ម្ចាស់​ងងុយដេក ចុះ​ផឹកទឹក​ទន្លេ​វ៉ៃ​គោ​ក្រុង​ស្វាយ​រៀង

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​បង្ក​ឲ្យ​អ្នក​ស្ទូចត្រី​ភ័យ​ស្ទើរ​លស់​ព្រលឹង​ញ័រ​ចំប្រប់ ត្រូវ​បាន​អ្នក​ធ្វើ​ដំណើរ​ជួយ​សង្គ្រោះ មូលហេតុ​រថយន្ត​កុងតឺន័រ​មួយ​គ្រឿង​ទំនង​ម្ចាស់​ស្រវឹងស្រា ឬ​ក៏​ងងុយដេក បើក​រេ​ពេញ​ផ្លូវ​ហើយ​ក៏​បុក​រះ​របា​ស្ពាន​ហា​យ​វ៉េ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ បុក​ទាំង​ម៉ូតូ​ដែល​អ្នក​ស្ទូចត្រី​បញ្ឈរ​ទុក នៅ​គល់​ស្ពាន​ធ្លាក់​ចូល​ក្នុង​ទឹកទន្លេ…

ខេត្តស្វាយរៀង ៖ គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​បង្ក​ឲ្យ​អ្នក​ស្ទូចត្រី​ភ័យ​ស្ទើរ​លស់​ព្រលឹង​ញ័រ​ចំប្រប់ ត្រូវ​បាន​អ្នក​ធ្វើ​ដំណើរ​ជួយ​សង្គ្រោះ មូលហេតុ​រថយន្ត​កុងតឺន័រ​មួយ​គ្រឿង​ទំនង​ម្ចាស់​ស្រវឹងស្រា ឬ​ក៏​ងងុយដេក បើក​រេ​ពេញ​ផ្លូវ​ហើយ​ក៏​បុក​រះ​របា​ស្ពាន​ហា​យ​វ៉េ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ បុក​ទាំង​ម៉ូតូ​ដែល​អ្នក​ស្ទូចត្រី​បញ្ឈរ​ទុក នៅ​គល់​ស្ពាន​ធ្លាក់​ចូល​ក្នុង​ទឹកទន្លេ ធ្លាក់​ទាំង​រថយន្ត ធ្វើ​ឲ្យ​អ្នក​ស្ទូចត្រី​ភ័យ​ស្ទើ​លស់​ព្រលឹង ធ្លាក់​ចូល​ក្នុង​ទឹក​ដែរ​។

ត្រូវ​បាន​អ្នក​ធ្វើ​ដំណើរ​គ្រាហ៍​ឡើង ហើយ​នាំ​ទៅ​ផ្ទះ​ភ្លាម​ៗ ចំណែក​អ្នកបើកបរ​រថយន្ត​បង្ក រង​របួសស្រាល ហើយ​បាន​ចេញ​តាម​កញ្ចក់​រថយន្ត​រត់គេច​ខ្លួន​បាត់​ស្រមោល​។ ករណី​ដ៏​រន្ធត់​នេះ​បាន​កើតឡើង​វេលា​ម៉ោង​៤ និង​៥០​នាទី​ល្ងាច ថ្ងៃ​ទី​២០ សីហា ២០១៨ នៅ​ចំណុច​គល់​ស្ពាន​ហា​យ​វ៉េ ស្ថិត​នៅ​ភូមិ​បាក់​រនាស់ សង្កាត់​សង្ឃ័រ ក្រុង​ស្វាយ​រៀង​។

បើ​តាម​អ្នក​ឃើញ​ផ្ទាល់​ភ្នែក បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត​បង្ក បើកបរ​ពី​ទិស​ខាងកើត​ទៅ​លិច​យ៉ាង​លឿន​រេ​ពេញ​ថ្នល់ ធ្វើ​ឲ្យ​អ្នក​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​ភ័យ​បើក​គេច ចៀស​ទាំង​ព្រលឹង​ចុង​សក់​។ បន្ទាប់​មក​រថយន្ត​បង្ក​បាន​រេ​ចង្កូត​មក​ខាងឆ្វេង​បុក​រះ​របាំង​ស្ពាន​ប្រវែង​៤០​ម៉ែត្រ បាក់​រាប​ដល់​ដី​បុក​ទាំង​ម៉ូតូ​មួយ​គ្រឿង​ដែល​បញ្ឈរ​នៅ​គល់​ស្ពាន​អូស​រួច​កិន​ពីលើ​ធ្លាក់​ចូល​ក្នុង​ទឹកទន្លេ​វ៉ៃ​គោ​តែ​ម្តង ។

ហើយ​រថយន្ត​បែក​កញ្ចក់​កាប៊ី​ន​មុខ​ទាំងស្រុង​។ ចំណែក​អ្នក​អង្គុយ​ស្ទូចត្រី​នៅ​មាត់ទឹក​គល់​ស្ពាន ភ្ញាក់​ធ្លាក់​ចូល​ក្នុង​ទឹក ភ័យ​ញ័រ​ចំប្រប់​ត្រូវ​បាន​អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវ​ជួយ​គ្រាហ៍​ឡើងគោក​រួច​ជូន​ទៅ​ផ្ទះ​ភ្លាម​ៗ មិនដឹង​ថា មានផ្ទះ​សម្បែង​នៅ​ទីណា​នោះ​ទេ​។ បន្ទាប់​មក​ក៏​មាន​មនុស្ស​ម្នា​មក​ចោមរោម​មើល ធ្វើ​ឲ្យ​កកស្ទះ​ចរាចរណ៍​ផង​ដែរ​៕


https://youtu.be/Leg5E2iuGrY

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ