ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​សែ​ល​កាត​ផ្តល់​រង្វាន់​ដល់​អតិថិជន​សរុប​ជា​ទឹកប្រាក់ 232,000​ដុល្លារ​អា​មេ​រិ​ក

5 ឆ្នាំ មុន
  • ភ្នំពេញ

ថ្ងៃ​ទី​17 ខែសីហា ឆ្នាំ​2018 ៖ អតិថិជន​សែ​ល​កាត​មានសំណាង​ចំនួន​17​នាក់ បាន​មក​ទទួល​រង្វាន់ ក្នុង​កម្មវិធី​ប្រគល់​រង្វាន់​លើក​ទី​6 នៅ​ការិយាល័យ​កណ្តាល​សែ​ល​កាត​។ អ្នក​ឈ្នះ​ទាំងអស់​សុទ្ធតែ​បាន​ចូលរួម​លេង​កម្ម​វិធី​ដែល​សែ​ល​កាត​កំពុង​ដំណើរការ​មាន​ដូច​ជា កម្មវិធី​ស្ទួ​ច​ម៉ូតូ…

ថ្ងៃ​ទី​17 ខែសីហា ឆ្នាំ​2018 ៖ អតិថិជន​សែ​ល​កាត​មានសំណាង​ចំនួន​17​នាក់ បាន​មក​ទទួល​រង្វាន់ ក្នុង​កម្មវិធី​ប្រគល់​រង្វាន់​លើក​ទី​6 នៅ​ការិយាល័យ​កណ្តាល​សែ​ល​កាត​។

អ្នក​ឈ្នះ​ទាំងអស់​សុទ្ធតែ​បាន​ចូលរួម​លេង​កម្ម​វិធី​ដែល​សែ​ល​កាត​កំពុង​ដំណើរការ​មាន​ដូច​ជា កម្មវិធី​ស្ទួ​ច​ម៉ូតូ ការ​ឆ្លើយ​សំណួរ I know I Know និង​កម្មវិធី​ឈ្នះ 10,000​ដុល្លារ​ជា​រៀងរាល់ថ្ងៃ​។

រង្វាន់​ដែល​ត្រូវ​បាន​ចែក​នៅ​ក្នុង​កម្មវិធី​ប្រគល់​រង្វាន់​នោះ សរុប​ទឹកប្រាក់ ចំនួន 232,000 ដុល្លារ​អា​មេ​រិ​ក មាន​ដូច​ខាងក្រោម​។

១-​ ​ម៉ូតូ Yamaha Fino ឆ្នា 2018 ចំនួន 4​គ្រឿង​៖ សម្រាប់​អ្នក​ឈ្នះ 4​នាក់ (Fish-a-Fino)

២-​ ​ម៉ូតូ Yamaha Janus ឆ្នាំ 2018 ចំនួន 4​គ្រឿង​៖ សម្រាប់​អ្នក​ឈ្នះ 4​នាក់ (Fish-a-Motor)

៣-​ ​ម៉ូតូ Yamaha QBIX ឆ្នាំ​ចំនួន 4​គ្រឿង​៖ សម្រាប់​អ្នក​ឈ្នះ 4​នាក់ (iKnow iKnow)

៤-​ ​ទឹកប្រាក់ 60,000​ដុល្លារ​៖ សម្រាប់​អ្នក​ឈ្នះ​ម្នាក់ (10K Raffle)

៥-​ ​ទឹកប្រាក់ 50,000​ដុល្លារ​៖ សម្រាប់​អ្នក​ឈ្នះ​ម្នាក់ (10K Raffle

៦-​ ​ទឹកប្រាក់ 100,000​ដុល្លារ​៖ សម្រាប់​អ្នក​ឈ្នះ​ម្នាក់ (10K Raffle)

នាយក​ផ្នែក​ទីផ្សារ​ផលិតផល លោក រ៉ូ​ឡែ​ន​ដូ ខាល​ដេ​អន បាន​ចូលរួម​ក្នុង​ពិធី​ប្រគល់​រង្វាន់​នោះ ជាមួយនឹង​បុគ្គលិក​សែ​ល​កាត​ជា​ច្រើន​នាក់​ដើម្បី​ប្រគល់​រង្វាន់​ជូន​អតិថិជន​មានសំណាង​ទាំងអស់​ខាងលើ​។

លោក លោក រ៉ូ​ឡែ​ន​ដូ ខាល​ដេ​អន បាន​និយាយ​ថា​៖ «​ពួក​យើង​សូម​អរគុណ ដល់​អតិថិ​ជន​ទាំងអស់ ដែល​បាន​ចូលរួម​ក្នុង​កម្ម​វិធី​ពិសេស និង​ចូលរួម​ចាប់​រង្វាន់​របស់​យើង ហើយ​​ក៏​ចូលរួម​អបអរ​ដល់​អ្នក​ឈ្នះ​ទាំងអស់ ដែល​ទទួល​បាន​រង្វាន់​នៅ​ថ្ងៃនេះ​។

យើង​ជឿ​ជាក់ លើ​ការ​ជូន​រង្វាន់​ដល់​អតិថិជន ដែល​តែងតែ​គាំទ្រ​យើង ក្រោម​រូបភាព​ផ្សេង​ៗ​គ្នា​ដើម្បី​យក​រង្វាន់​ទៅ​ផ្ទះ​វិញ​ដែល អាច​ជួយ​សម្រួល​ដល់​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ពួក​គាត់ ហើយ​សង្ឃឹមថា​ ពួក​គេ​នៅ​តែ​បន្ត​ឃើញ​តម្លៃ​ដែល​យើង​ប្រឹងប្រែង​បន្ថែម​ជូន​ពួក​គាត់​ក៏​ដូច​ជា​អតិថិជន​ទាំងអស់​។

កម្មវិធី​ឈ្នះ 10,000​ដុល្លារ​រៀងរាល់ថ្ងៃ ការ​លេង​ឆ្លើយ​សំណួរ​I know I know និង Fish-a-Motor នៅ​តែ​បន្ត​ផ្តល់​សំណាង​ដល់​អតិថិជន​សែ​ល​កាត​នូវ​ឱកាស​ឈ្នះ​ជា​រៀង​រាល់ថ្ងៃ​។

ស្វែង​យល់​បន្ថែម​ពី​កម្មវិធី​ពិសេស​ៗ​របស់​សែ​ល​កាត ចូល​ទៅ​កាន់ www.cellcard.com.kh ឬ​ចូល like ទំព័រ​Facebook របស់​សែ​ល​កាត​។​ ដោយ​សហ​ការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ