ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Apple បាន​តែងតាំង seatel​ ជា​ដៃគូរ​ផ្លូវការ​សម្រាប់​ចាប់ផ្តើម​កម្មវិធី​ផ្តល់​ជូន​អ៊ីនធឺណិត​ឥត​គិតលុយ​ដល់​អ្នក​ប្រើ​ទូរស័ព្ទ iPhone ទាំងអស់​

5 ឆ្នាំ មុន
  • ភ្នំពេញ

seatel និង Apple បាន​សហការ​គ្នា​ចាប់ផ្តើម​កម្មវិធី​ផ្តល់​ជូន​អ៊ីនធឺណិត​ឥត​គិតលុយ​សម្រាប់​​អ្នក​ប្រើប្រាស់​ទូរស័ព្ទ iPhone ថ្មី​ទាំងអស់​។ ចាប់ពី​ថ្ងៃនេះ​ទៅ អតិថិជន​ដែល​ទិញ iPhone ដែល​មានការ​ធានា​ជា​ផ្លូវការ​ពី​ក្រុមហ៊ុន…

seatel និង Apple បាន​សហការ​គ្នា​ចាប់ផ្តើម​កម្មវិធី​ផ្តល់​ជូន​អ៊ីនធឺណិត​ឥត​គិតលុយ​សម្រាប់​​អ្នក​ប្រើប្រាស់​ទូរស័ព្ទ iPhone ថ្មី​ទាំងអស់​។ ចាប់ពី​ថ្ងៃនេះ​ទៅ អតិថិជន​ដែល​ទិញ iPhone ដែល​មានការ​ធានា​ជា​ផ្លូវការ​ពី​ក្រុមហ៊ុន Apple អតិថិជន​នឹង​ទទួល​បាន​ការ​ផ្តល់​ជូន​អ៊ីនធឺណិត​ដោយ​ឥត​គិតលុយ​រយៈពេល 180 ថ្ងៃ (500MB ក្នុង​មួយ​ថ្ងៃ​សម្រាប់ 3 ថ្ងៃ​ដំបូង ហើយ​បន្ទាប់​មក 300MB ក្នុង​មួយ​ថ្ងៃ​សម្រាប់​រយៈពេល 6 ខែ​)​។

ប្រសិនបើ​អតិថិជន​ប្រើប្រាស់​គម្រោង ONE ដែល​ជា​គម្រោង​កំពុង​ពេញ​និយម​បំផុត អតិថិ​ជន​នឹង​ទទួល​បានការ​តេ​ក្នុង​ប្រព័ន្ធ​ដោយ​ឥត​គិតលុយ​ ព្រមទាំង​ការ​តេ​និង chat តាម WhatsApp ឥត​កំណត់​ទៅ 1.5 ពាន់​លាន​អ្នក​ទូ​ទាំង​ពិភពលោក​។​

“​ថ្ងៃនេះ​ជា​ព្រឹ​ត្ត​ការណ៍​សំខាន់​សម្រាប់ seatel​។ យើង​មាន​មោទនភាព​ណាស់​ដែល​បាន​ការ​ទទួលស្គាល់​ពី Apple ជា​ដៃគូ​ផ្លូវការ​នៅ​កម្ពុជា​។ ការ​សហការ​នេះ​បាន​សរ​បញ្ជាក់​ថា  seatel ជា​ក្រុមហ៊ុន​ដែល​ផ្តល់​ជូន​អ៊ីនធឺណិត 4G ដែល​ល្អ​បំផុត​នៅ​កម្ពុជា ហើយ seatel និង​វិនិយោគ​យូរអង្វែង​នៅ​កម្ពុជា​”

លោក​យ៉ាប់ កុក​លី​យ៉ុ​ង នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន seatel បាន​មាន​ប្រសាសន៍ “seatel ផ្តោ​ច​ការ​ចាប់អារម្មណ៍​ទៅ​លើ​បទ​ពិសោធន៍​​ដែល​អតិថិជន​ទទួល​បាន ព្រមទាំង​ជំរុញ​នឹង​លើក​ទឺ​ក​ចិត្ត​អោយ​អតិថិជន​ទាំង​អស់​ប្រើ​ទូរស័ព្ទ iPhone អោយ​បាន​តាម​សក្តានុពល​ពេញលេញ​របស់​វា​។

seatel បាន​ផ្តល់​ជូន​កម្មវិធី​ពិសេស​នេះ​ជា​ទៅ​ដល់​គ្រប់​ហាង​ទូរស័ព្ទ​ទាំងអស់​នៅ​ទូ​ទាំង​ប្រទេស​ដែល​លក់ iPhone ដែល​មានការ​ធានា​ជា​ផ្លូវការ​ពី Apple​។ ប្រសិនបើ​អតិថិជន​អញ្ជើញ​មក Seatel Shop អតិថិជន​នឹង​ទទួល​បាន​សេវា​បម្រើ​អតិថិជន​ពិសេស​ដើម្បី​អោយ​អតិថិជន​ទាំងអស់​អាច​ប្រើ​ទូរស័ព្ទ iPhone អោយ​បាន​អស់ពី​លទ្ធភាព​ហើយ​ទទួល​បាន​បទ​ពិសោធន៍ 4G ដែល​ល្អ​បំផុត​។​”

​សេវា​បម្រើ​អតិថិជន​ពិសេស​នេះ​ចាប់ផ្តើម​ពី​ពេល​ដែល​អតិថិជន​កុម្ម​ង់​ទិញ​ទូរស័ព្ទ online ឬ​មក​កុម្ម​ង់​ទិញ​នៅ Seatel Shop ទាំង 27 នៅ​ទូ​ទាំង​ប្រទេស​។ លោក​អ្នក​អាច​មក Seatel Shop តេ​ឬ​កុម្ម​ង់​ទិញ online seatel នឹង​រៀបចំ​នឹង​តម្លើង​ទូរស័ព្ទ​អោយ​បាន​រួចរាល់​តាម​ការ​បញ្ជាក់​ពេល​កុម្ម​ង់​ទិញ ហើយ​អតិថិជន​នឹង​អាច​មក​យក​ទូរស័ព្ទ​បាន​ក្នុង​រយៈពេល 48 ម៉ោង​។

Seatel Shop ក៏​នឹង​មាន​ផ្តល់​ជូន​ការ​ពន្យល់​និង​បង្ហាញ​ពី​វិធី​ក្នុង​ការ​ប្រើប្រាស់​ទូរស័ព្ទ iPhone ជូន​ដល់​អតិថិជន​ទាំងអស់ មិន​ថា ​អតិថិជន​ថ្មី​ឬ​ចាស់ មិន​ថា​លោក​អ្នកទិញ​ទូរស័ព្ទ​នៅ Seatel Shop ឬ​ក៏​ទិញ​នៅ​តាម​ហាង​ទូរស័ព្ទ​ណា​នោះ​ទេ​។ ទូរស័ព្ទ iPhone ចាប់ពី iPhone 6 ឡើង​ទៅ​អាច​ប្រើ seatel ស៊ី​ម​កាត​បាន​ហើយដោយ​អតិថិជន​គ្រាន់តែ upgrade software ទៅ iOS 11.3 តែ​ប៉ុណ្ណោះ​។

ចង់​ដឹង​ថា​ទូរស័ព្ទ​ដែល​អ្នកទិញ​ជា​ទូរស័ព្ទ​ដែល​មានការ​ធានា​ជា​ផ្លូ​ប​ការ​ឬ​អត់​សម្រាប់​ទទួល​បាន​កម្មវិធី​ពិសេស​នេះ អតិថិជន​គ្រាន់តែ​ស្វែងរក​ស្ទីក​គ័​រដែ​ល​មាន logo របស់ seatel នៅ​លើ​ប្រអប់​ទូរស័ព្ទ​ដើម្បី​សម្គាល់​។​

លោក​កុក លី​យ៉ុ​ង​បាន​បន្ត​ថា “​ការ​សហការ​នេះ​ពិតជា​អស្ចារ្យ​ណាស់​។ បច្ចុប្បន្ន​អ្នក​ប្រើ iPhone ភាគច្រើន​ប្រើ​សម្រាប់​តែ​តេ ​និង​ផ្ញើ​សារ​តែ​ប៉ុណ្ណោះ​។ iPhone ជា​ទូរស័ព្ទ​ដែល​មាន​សក្តានុពល​ជា​ច្រើន​ដែល​អតិថិជន​មិន​ទាន់​បានដឹង​រួម​មាន​ទាំង​ការ​ប្រើប្រាស់ app ជា​ច្រើន​ដែល​ជួយ​សម្រួល​ដល់​ការ​រស់នៅ​ប្រចាំ​ថ្ងៃ ហើយ​ក៏​មាន app ឥត​គិតលុយ​ជា​ច្រើន​ទៀត​។ តាម​រយៈ​កម្មវិធី​នេះ អតិថិជន​និង​អាច​ចាប់ផ្តើម​ប្រើ​ទូរស័ព្ទ iPhone បាន​ច្រើន​ជាង​មុន​ដោយ​ងាយស្រួល​។​” ដោយ​សហ​ការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ